អានតួអត្ថបទ
ទំនាក់ទំនង់ទ្វេភាគី រុស្ស៊ី-ម៉ាលី

ម៉ាលី សាទរសន្ទុះលឿនទៅមុខនៃវិស័យសន្តិសុខជាតិ ក្រោមជំនួយពីរុស្ស៊ី

ថ្ងៃពុធទី ២៨ កុម្ភៈ ប្រមុខការទូតម៉ាលី លោក Abdoulaye Diop បានសម្តែងក្តីសាទរ ចំពោះដំណើរលូតលាស់ខ្លាំងទៅមុខ នៃវិស័យសន្តិសុខជាតិ ដែលតាមយបល់គាត់ គឺអាចសម្រេចបាន ដោយសារជំនួយពី រុស្ស៊ី។ លោក Diop បានជួបសមភាគីរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅក្រុងម៉ូស្គូ ដើម្បីបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចសន្យាព្រមព្រៀង ពីសំណាក់ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសម៉ាលី ក្នុងការពង្រឹងបន្ថែម ទំនាក់ទំនងយុទ្ធសាស្ត្រ ទ្វេភាគីរវាង រុស្ស៊ី និង ម៉ាលី។ ផ្អែកតាមរដ្ឋមន្ត្រីការបរទេសម៉ាលី ទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីនេះ បានផ្តល់ផ្លែផ្កាសំខាន់ៗ ក្នុងវិស័យសន្តិសុខជាតិ មានជាអាទិ៍ ការដណ្តើមយកបានដោយកងទ័ពម៉ាលី ទីក្រុង Kidal ជាកំពែងការពាររបស់ពួកឧទ្ទាមទាមទារផ្តាច់ទឹកដី ដែលជាទីតាំងសំខាន់បំផុតមួយ ក្នុងដំណើរការពារអធិបតេយ្យភាព របស់ប្រទេសម៉ាលីផ្ទាល់។

ម៉ាលីសាទរ សន្ទុះជឿនលឿនទៅមុខនៃវិស័យសន្តិសុខជាតិ ក្រោមជំនួយពីរុស្ស៊ី
ម៉ាលីសាទរ សន្ទុះជឿនលឿនទៅមុខនៃវិស័យសន្តិសុខជាតិ ក្រោមជំនួយពីរុស្ស៊ី AP - Maxim Shipenkov
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ