អានតួអត្ថបទ
អ.ស.ប.-កូវីដ១៩បំប្លែងខ្លួន

អង្គការ​សហប្រជាជាតិ អាហ្វ្រិក នាំគ្នា​រិះគន់​វិធានការ​​បិទព្រំដែន​​ប្រឆាំង​​អូមីក្រុង

ក្រុម​​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ បាន​សម្តែង​ការ​សោកស្តាយ​និង​ខឹង​សម្បារ​ ចំពោះវិធានការ​​របស់​ប្រទេស​ជា​ច្រើននៅលើ​ពិភពលោក ដែល​សម្រេច​បិទ​ព្រំដែន​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង ក្រោយ​ពីមាន​ការ​លេច​ឡើង​នូវ​មេរោគកូវីដបំប្លែងខ្លួន​ថ្មី អូមីក្រុង។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក៏​បាន​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែរ នៅ​ពេល​បាន​ឃើញ​វិធានផ្តាច់​តំបន់​​​​អាហ្វ្រិកប៉ែក​​ខាង​ត្បូង​ឱ្យ​នៅឯកា​យ៉ាង​ដូច្នេះ។

អង្គការ​សហប្រជាជាតិ អាហ្វ្រិក រិះគន់​វិធានការ​​បិទព្រំដែន​​ប្រឆាំង​​អូមីក្រុង
អង្គការ​សហប្រជាជាតិ អាហ្វ្រិក រិះគន់​វិធានការ​​បិទព្រំដែន​​ប្រឆាំង​​អូមីក្រុង Phill Magakoe AFP/File
ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ក្រុមប្រទេសនៅអាហ្វ្រិក​ប៉ែក​ខាង​ត្បូង​ ឱ្យ​នៅ​ឯកា ពិតជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។ បើ​តាមលោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាហ្វ្រិកមាន​វ៉ាក់សាំង​តិច​តួច និង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ក្នុង​អត្រាដ៏​ទាប​  ដែលកត្តា​សម្រួល​​ឱ្យមេរោគ​កូវីដមាន​ឱកាសនិងងាយ​ធ្វើ​​បំប្លែងខ្លួន ​មិនមែន​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​អាហ្វ្រិកទេ។ ដូច្នេះ​អាហ្វ្រិក​ខាងត្បូង​មិនគួរណា​ត្រូវ​​រង​ទណ្ឌកម្ម​ ដោយ​ហេតុ​គ្រាន់​តែ​បានរក​ឃើញ​មេរោគបំប្លែងខ្លួន​ថ្មី និង​​ចែកចាយព័ត៌មានបែប​វិទ្យាសាស្ត្រ​និង​សុខាភិបាល​ដល់​ពិភពលោក​ឡើយ។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​​របស់​លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ជាមួយ​ពាក្យ​ការ​កោត​សរសើររដ្ឋាភិបាល និង​អ្នក​វិទ្យាសាស្ត្រ អាហ្វ្រិកខាង​ត្បូង ដែល​បានបញ្ចេញសកម្មភាព​យ៉ាង​លឿន​រហ័ស​នៅពេល​ឃើញ​លេច​អូមីក្រុងភ្លាម លោក អង់តូនីញ៉ូ ហ្គូទែករ៍ បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ គ្រោង​ធ្វើ​តេស្ត​ហើយ​តេស្ត​ទៀត​លើ​អ្នក​ដំណើរ និង​ចាត់​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាក់ស្តែងពិតៗ ក្នុង​ការ​ទប់​ស្កាត់ការ​រីករាតត្បាត​នៃមេរោគ ជាជាង​បិទខ្ទប់​ការ​ធ្វើ​ការដំណើរទាំង​ស្រុង​យ៉ាង​ដូច្នេះ។

វិធានការ​បិទខ្ទប់​​ព្រំដែន​ ​គ្មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​រីករាលដាល​នៃមេរោគបំប្លែង​អូមីក្រុងទេ។ នេះ​បើ​តាមការ​​បញ្ជាក់របស់​​អង្គការ​សុខភាព​ពិភពលោក កាលពី​ម្សិលមិញ។ ចំណែក​​ អាហ្វ្រិក​ខាងត្បូង ទី​ដែល​លេច​​ករណី​មេរោគ​កូវីដបំប្លែង​ អូមីក្រុង ដំបូងគេ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី ២៥​វិច្ឆិកា វិធានការ​បិទ​ខ្ទប់​​​ការ​ធ្វើ​ដំណើរ​ទៅមក​តំបន់​អាហ្វ្រិក​ខាង​ត្បូង ជា​ដំណឹង​ដ៏​សោកសៅ និង​គួរសោកស្តាយ​ខ្លាំង​ណាស់ សម្រាប់​ពលរដ្ឋ​អាហ្វ្រិក ព្រោះ​នរណា​ក៏​បាន​ដឹង​អំពី​ភាព​លំបាក​របស់​ទ្វីបអាហ្វ្រិក​ដែរ។ នេះ​ជា​សេចក្តីប្រកាស​​របស់អ្នក​នាំពាក្យ​ក្រសួងការបរទេសអាហ្វ្រិក​ខាង​ត្បូង។ ចាត់​ទុក​ថា​ជា​​ទណ្ឌកម្ម​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ​បាន​អំពាវនា​វឱ្យ​គ្រប់​ប្រទេស​ទាំង​បើក​ចំហ​ព្រំដែន​ វិញ​ ភ្លាមនិង​ជា​បន្ទាន់ និង​កំពុងចរចា​ជាមួយ​បណ្តារដ្ឋាភិបាល​នៃ​​ប្រទេសពាក់ព័ន្ធ​ដើម្បីសុំលុប​​វិធានការ​បិទ​ខ្ទប់​នោះ​​វិញ ព្រោះការ​បិទខ្ទប់​ការ​ធ្វើ​ដំណើរ ​អាច​នឹង​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​​​សេដ្ឋកិច្ចជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ