អានតួអត្ថបទ
យេម៉ែន-អំពើ​ភេរកម្ម​អត្តឃាត​

អង្គការ​ភេរវនិយម​រដ្ឋ​អ៊ីស្លាម​ជីហាត ​បាន​វាយ​ប្រហារ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ជា​ថ្មី​ទៀត​ប្រឆាំង​​ប្រទេស​យេម៉ែន​​​​

 នៅ​យេមែន កាលពី​ថ្ងៃ​ចន្ទ​២៩​សីហា ភេរវជន​អត្តឃាត​ម្នាក់ បាន​បើក​រថយន្ត​បង្កប់​គ្រាប់បែក​វាយ​ប្រហារ​ប្រឆាំង​សំដៅ​ទៅ​លើ​ការ​ប្រមូលផ្តុំ​របស់​ក្រុម​ទាហាន​​យេមែន​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ថ្មីថ្មោង។ ក្នុង​ពេល​នេះ តុល្យការ​នៃ​ជន​រងគ្រោះ មាន​ស្លាប់​៦០​នាក់​និង​រង​របួស​ជន​ចំនួន​២៩​នាក់​ផ្សេង​ទៀត។ អំពើ​ភេរវកម្ម​អត្តឃាត​នេះ ត្រូវ​បាន​ក្រុមប្រដាប់អាវុធ​ជីហាត​ប្រកាស​ភ្លាម​ថា ជា​ស្នាដៃ​របស់​ពួក​គេ។ 

នៅលើកន្លែង​រងការវាយប្រហារ​ដោយរថយន្តបង្កប់គ្រាប់បែកនៅថ្ងៃ​២៩​សីហា​នៅ​​ Aden​ ក្នុង​ភាគខាង​ត្បូង​យេម៉ែន​
នៅលើកន្លែង​រងការវាយប្រហារ​ដោយរថយន្តបង្កប់គ្រាប់បែកនៅថ្ងៃ​២៩​សីហា​នៅ​​ Aden​ ក្នុង​ភាគខាង​ត្បូង​យេម៉ែន​ REUTERS/Fawaz Salman
ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​យេមែន​ជា​ថ្មី​ម្តង​ទៀត ត្រូវ​បាន ទទួល​រង​ដោយ​អំពើ​ភេរវនិយម។ ដោយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​២៩​សីហា ជន​ចំនួន​៦០​នាក់ ត្រូវ​​បាន​ស្លាប់​និង​២៩​នាក់​ផ្សេង​ទៀត ត្រូវ​រង​របួស​នៅ​ក្នុង អំពើ​ភេរវកម្ម​អត្តឃាត​មួយ​នៅ​អាដែន​(Aden) ​ក្រុង​ដ៏​សំខាន់ មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​យេមែន។

ភេរវជន​អត្តឃាត បាន​បំផ្ទុះ​គ្រាប់បែក​ដែល​បង្កប់​ក្នុង​រថយន្ត​របស់​ខ្លួន ប្រឆាំង​ទៅ​លើ​ពួក​ទាហាន​ដែ​ល​ទើប​ត្រូវ​បាន​គេ​ជ្រើស​រើស​ថ្មីៗ​និង​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំ​ពី​មុខ​សាលារៀន​​មួយ​នៅ​​ច្រក​ចេញ​ប៉ែក​ខាង​ជើង​ទីក្រុង​អាដែន​(Aden) ខណៈពេល​ដែល​កង​ទាហាន​ថ្មីៗ​នេះ​កំពុង​បំពេញ​សំណុំ​បែបបទ​របស់​ពួក​គេ។

 
បន្ទាប់ពី​បាន​បញ្ចប់​សំណុំ​បែបបទ​រួច​រាល់​ហើយ ពួក​ទាហាន​ថ្មីៗ​ទាំង​នេះ ត្រូវ​ទៅ​ចូលរួម​ជា​មួយ​​ក្រុម​ទាហាន​យេមែន​ចំនួន​៥០០០​នាក់ មុន​នឹង​ត្រូវ​បាន​ទទួលការ​ហាត់​ហ្វឹកហ្វឺន​ ដើម្បី​អាច​ទៅ​ចូល​រួម​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​ឧទ្ទាម​ស៊ីអ៊ីត​ Houthis នៅ​ភាគ​ខាង​ជើង​ប្រទេស-នេះ​បើ​យោង​តាម​ប្រភព​យោធា​យេម៉ែន។​

ម្យ៉ាងទៀត​យោងតាម​សាកសីៗ​ខ្លះៗ បាន​ឲ្យ​ដឹង​ថា “ឆ្លៀត​ពេល​​ដែល​​រថយន្ត​កាមីញ៉ុង​មួយ​គ្រឿង កំពុង​បើកបរ​ចូល​ទីធ្លា​សាលារៀន​ដើម្បី​ធ្វើការ​ចែកចាយ​ភស្តុភា ភេរវជន​អត្តឃាត ​បាន​បើក​សម្រុក​រថយន្ត​បង្កប់​គ្រាប់បែក​របស់​ខ្លួន​ដើម្បីវាយប្រហារ​ប្រឆាំង​ទៅ​លើ​ក្រុម​ទាហាន​ជ្រើសរើស​ថ្មីៗ​ទាំង​នោះ​ភ្លាម​ដែរ។ ភេរវកម្ម​អត្តឃាត​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាងរង្គាល។​យោងតាម​តុល្យាការ​នាខណៈនេះ ​មាន​ស្លាប់​ជន​៦០​នាក់​និង​រងរបួស​ជន​២៩​នាក់​ផ្សេង​ទៀត។

ការ​វាយប្រហារ​លើក​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ អំពី​ភាព​លំបាក​លំបិន​យ៉ាង​ខ្លាំង​របស់​អាជ្ញាធរ​យេមែន​​នៅ​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ការពារ​សន្តិសុខ​នៅ​ក្រុង​អាដែន ​ក្រុង​​អាដែន​ដែល​​ធ្លាប់​ត្រូវ​បាន​​ប្រកាស​ចាត់​ទុក​ជា​រដ្ឋធានី​បណ្តោះ​អាសន្ន​របស់​យេមែន។

 
បន្ទាប់ពី​អំពើ​ភេរវកម្ម​នេះ​ភ្លាម​ ក្រុម​អង្គការ​ភេរវនិយម​នៃ​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទាមទារ​ថា ភេរវកម្ម​អត្តឃាត​នេះ ​ជា​ស្នាដៃ​របស់​ក្រុម​គេ​ភ្លាម​​។

សូម​បញ្ជាក់​ថា ក្រុម​អ៊ីស្លាម​ជីហាត បាន​បង្កើន​អំពើ​ភេរវកម្ម​និង ​ការ​វាយប្រហារ​ប្រឆាំង​ទល់​នឹង​កង​កម្លាំង​រក្សា​សណ្តាប់ធ្នាប់​យេមែន ក៏ព្រម​ទាំង​បណ្តា​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​នយោបាយ​នៅ​ក្រុង​អាដែន ទោះបី​ជា​មាន​វិធានការ​ការពារ​​ជាច្រើន​បែប​និង​ផែនការ​ជា​ច្រើន​យ៉ាង​ដើម្បី​ធានា​ការពារ​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ក៏​ដោយ​ក្តី។ ហើយ​ភេរវកម្ម​ចុង​ក្រោយ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០​កក្កដា​មុន​នេះ និង​ដែល​ក៏​ជា​ស្នាដៃ​របស់​ពួក​អ៊ីស្លាម​ជីហាត​នោះ បាន​ផ្តាច់​ជីវិត​ប៉ូលីស​យេមែន​ចំនួន​៤​នាក់៕
​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ