អានតួអត្ថបទ
ស៊ូដង់

ការ​បោះឆ្នោត​ជា​ទូទៅ​នៅ​ថ្ងៃ​អាទិត្យ ​១១​មេសា​នេះ​ជា​លើក​ទី ​១​ចាប់ពី​ ២៤ឆ្នាំ​មក​ហើយ

ជា​លើក​ទី​មួយ​ ចាប់​ពី​២៤​ឆ្នាំ​ហើយ ជនជាតិស៊ូដង់​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន ១៦​លាន​នាក់​ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ១១ មេសា រហូត​ដល់​ថ្ងៃ​អង្គារ​១៣​មេសា ត្រូវ​បោះឆ្នោត ជាទូទៅ គឺ​ជ្រើសរើស​ប្រធានាធិបតីផង សមាជិក​សភា​ផង និង​ទីប្រឹក្សា​តំបន់ផង។ ការ​បោះឆ្នោតជាទូទៅ​ពហុ​បក្ស​មែន ប៉ុន្តែ​ត្រូវ​បង្ខូច​ដោយ​ការ​ដក​ថយ​របស់​គណបក្ស​ធំៗ និង​ជា​លទ្ធផល​គឺ​​លោក​ប្រធានាធិបតី Omar Hassan el-Béchir ដែល​ត្រូវ​តុលាការ​អន្តរជាតិចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ ដាហ្វួ សង្ឃឹម​ថា​នឹង​ពង្រឹង​អំណាច​ខ្លួន​ថែមទៀត។

Un bureau de vote à Khartoum, le 12 avril 2010.
Un bureau de vote à Khartoum, le 12 avril 2010. REUTERS/Mohamed Nureldin
ផ្សាយពាណិជ្ជកម្ម

មាន​បេក្ខជន​ប្រធានាធិបតី​ចំនួន​តែ​៧ឬ៨​នាក់​ប៉ុណ្ណោះ​ដែល​នៅ​មាន​ឈ្មោះ​ ក្នុង​បញ្ជី​ប្រកួត​ប្រជែង​គ្នា​ នៅ​ថ្ងៃ​អាទិត្យ​១១មេសា​នេះ​។រីឯ​ក្នុង​ចំណោម​បេក្ខជន​ឯករាជ្យ​ ពុំ​ទាន់​មាន​ចំនួន​ជាក់​លាក់​ទេ​ ​ ដ្បិត​អ្នក​ខ្លះ​ពុំ​ទាន់​បាន​បញ្ជាក់​អះអាង​អំពី​ការចូល​រួម​របស់​ខ្លួន​នៅ ​ឡើយ។

ក៏​ប៉ុន្តែ​ បេក្ខជន​សំខាន់​បី​បាន​ប្រកាស​ដក​ខ្លួន​ថយ​ជាផ្លូវការ​គឺ​លោក​Yasser​ Arman​ជា​បេក្ខជន​នៃ​គណបក្ស​តំបន់​ខាង​ត្បូង​ជា​ចលនា​ប្រជាជន​ ដើម្បី​រំដោះ​ស៊ូដង់​ដែល​បាន​ប្រកាស​មុន​គេ​អំពី​ពហិការ​របស់​គណបក្ស​ខ្លួន​ មិន​ចូល​រួម​ក្នុង​ការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។បន្ទាប់​មក​ ក៏​មាន​ទាំង​គណបក្ស​ជំទាស់​ជា​ច្រើន​បាន​ដើរ​តាម​គាត់​ មាន​ជាអាទិ៍​ គណបក្ស​កុម្មុយនិស្ត​និង​ជា​ពិសេស​ គណបក្ស​Umma​ដែល​មេ​ដឹកនាំ​គឺ​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​Sadek​ al-Mahdi​ក៏​បាន​ដក​ខ្លួន​ថយ​ដែរ។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​ ​ គណបក្ស​ជំទាស់​ធំ​មួយ​ទៀត​នៃ​តំបន់​ខាង​ជើង​គឺ​គណបក្ស​សហភាព​និយម​ ប្រជាធិបតេយ្យ​ Hatim​ al-Sir​ត្រូវ​ប្រឈម​មុខ​ទល់​នឺង​មនុស្ស​កំណាច​នៃ​គណបក្ស​សមាជ​ជាតិ​ ​ ​ ដោយ​ពុំ​ភ្លេច​គណបក្ស​របស់​ជន​អ៊ីស្លាមនិយម​ជ្រុល​ដ៏​ល្បី​ឈ្មោះ​Hassan​ al-Tourabi​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​បច្ចុប្បន្ន​ប្រធានាធិបតី​ឱ្យ​កាន់​មុខ ​តំណែង​សព្វថ្ងៃ​នេះ​ ​ ​ មុន​នឹង​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ខ្ទាត។

ក្រយាតំណាំង​ នៃ​ការបោះ​ឆ្នោត​នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ទេ​ ​ ​ ប្រសិន​បើ​ក្រៅ​ពី​ចង់​ដឹង​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ នៅ​លើក​នេះ​ ហើយ​តើ​លោក​ប្រធានាធិបតី​Omar​ el-Béchir​​ នឹង​ឈ្នះ​ឆ្នោត​ដោយ​សំឡេង​ឆ្នោត​ចំនួន​ប៉ុន្មាន​ភាគ​រយ។គេ​ក៏​ចង់​ដឹង​ដែរ​ ចំនួន​សំឡេង​ឆ្នោត​គិត​ជា​ភាគរយ​របស់​បេក្ខនារី ​Fatima​ Abdelmahmoud​នៃ​សហភាព​សង្គមនិយម​ស៊ូដង់​ជា​អតីត​គណបក្ស​របស់​លោក​ ប្រធានាធិបតី​Jaafar​ al-Nimeyri​ ស្លាប់​នៅ​ខែ​ឩសភា​ឆ្នាំ​២០០៩។គឺ​ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ឈរ​ឈ្មោះ​ជា​ បេក្ខនារី​ប្រធានាធិបតី​និង​ជា​ស្ត្រី​ទី២​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភព​អារ៉ាប។

ក្នុង​ចំណោម​ពលរដ្ឋ​ស៊ូដង់ ​ដែល​ត្រូវ​គេ​រង់​ចាំ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​ ​ មាន​អ្នក​ខ្លះ​បាន​រៀបចំ​ខ្លួន​ តាំងពី​យូរ​មកហើយ​សំរាប់​ថ្ងៃ​អាទិត្យ​នេះ​។ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ ​ ​ ក៏មាន​ទាំង​ពួក​អ្នក​សង្កេតការណ៍​ដែល​ខក​ចិត្ត​នឹង​ការបោះឆ្នោត​ដែល​ពុំ​ ប្រព្រឹត្ត​ទៅ​ ដោយ​សេរី​និង​យុត្តិធម៌​ដូច​ដែល​បាន​គ្រោង​ទុក​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ