អានតួអត្ថបទ
កម្ពជា

ផៃ ស៊ីផាន៖ដំណើរ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​មិន​ទាន់​កើត​ឡើង​ទេ ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​បង្ហើប​ហើយត្រូវ​តែ​ធ្វើ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប​ង្ហើប​ដោយ​ចំ​ថា លោក​នឹង​ធ្វើ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ក្នុង​ឆ្នាំ២០​១៦​នេះ និង បាន​ចោទ​ជា​សំណួរ​យ៉ាង​ម៉ឺង​ម៉ាត់​ថា«ខ្ញុំ​កំពុង​ពិចារ​ណា ថាគួរ​តែ​ធ្វើ​ការ​រុះ​រើគណៈ​រដ្ឋ​មន្ត្រី​នៅ​ឆ្នាំ​២០​១៦​នេះ​ឬ​យ៉ាង​ណា»? ដើម​ចម​ដែរលនាំ​ឲ្យ លោក ហ៊ុន សែន ប្រកាស​យ៉ាងដូច្នេះ​បន្ទាប់​ពី​លោក​មើល​ឃើញ​និង​បាន​ស្ដី​បន្ទោស​ខ្លាំងៗ​ទៅ ​កាន់​ក្រសួង​ចំនួន​ពីរ​ធ្វើ​ការ​ស្ទក់​មិនទាន់​សភាព​ការណ៍។ ការណ៍​នេះ​ត្រូវ​បាន លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន យល់​ថា នាំ​ឲ្យ​ពលរដ្ឋខឹង​គោ​វាយ​រទេះ។ តើ​រហូត​មក​ដល់​ពេល​នេះ​ដំណើរ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ចាប់​ផ្ដើម​ហើយ​ ឬ​នៅ?

ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក
ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក @Google
ផ្សាយពាណិជ្ជកម្ម

 

រហូត​មក​ដល់​ពេល​នេះ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី តាម​ការ​បង្ហើប​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។ លោក ផៃ ស៊ីផាន អះ​អាង​ថា ទោះ​នៅ​ពេល​នេះដំណើ​រ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​នៅ​មិន​ទាន់​កើត​ឡើង​ប្រាក​ដ​មែន តែ​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហើប​ហើយ​លោក​នឹង​ធ្វើ។ ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ​គឺ​លោក ហ៊ុន សែន ត្រូវ​ការពេល​វេលា និង ចំណាត់​ការ។

អ្នក​នាំ​ពាក្យទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​រូប​នេះ​បា​ន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RF​Iថា​ បំណង​នៃការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់ លោក ហ៊ុន សែន  ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្ដី​ត្រូវ​ការ​របស់​សាធារណៈ​ជន។ ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​នឹង​ធ្វើ​ឡើង​តាម​រយៈ​គណៈ​កម្ម​ការមួយ​ទទួល​បន្ទុ​ក​លើ​បញ្ហា​នេះ។

កន្លង​មក​រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជា​ជន​ក៏​ធ្លាប់​ធ្វើ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ដែរ ដោយ​បាន​ធ្វើឡើង​តាម​រយៈ​ចំណាត់​ការ​រក្សា​កិត្តយស​ដោយ​មិន​បំបាក់​មុខ​មាត់​ទេ រវា​ង​អ្នក​ធ្លាប់​បំរើ​សេ​វា​កម្មរាជ​ការ​ល្អ។ ផ្អែក​តាម​ច្បាប់​កា​រ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ប្រព្រឹត្ត​ទៅ​បាន​គឺ​ត្រូវ​ឆ្លង​ទៅ​ដល់​សភា​ដើម្បីបាន​ការ​យល់​ព្រ​មពី​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​មួយ​នេះ ពោល​គឺ​មិន​មែន​ជា​ការ​រុះ​រើ​គណៈរ​ដ្ឋ​មន្ត្រី​ធ្វើឡើង​ដោយ​កំហឹង​នោះ​ទេ។ ទន្ទឹ​ម​នេះ លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិការ រដ្ឋ​សភា​ឲ្យ​ដឹង​ថា រដ្ឋ​សភា​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​ស្ដី​ពី​បញ្ហា​អ្វី​មួយ​ពី​រដ្ឋា​ភិ​បាល​នោះ​ទេ។

ប្រសិន​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​មែន។ នេះ​ជា​ព្រឹត្តការណ៍​ទី០១​សម្រាប់​រដ្ឋាភិ​បាល​ដឹ​កនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ​ហើយបន្ទាប់​ពី​ប្រធាន​គណ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ផ្ដើម​ធ្វើ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​តាំង​ពីដើម​អាណត្តិ ដោយ​បាន​រម្លឹក​ជា​រើយៗ​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន​ថា ត្រូវ មុជ ទឹក ដុះ ក្អែល ឆ្លុះ កញ្ចក់ ជា​ប្រចាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ