អានតួអត្ថបទ

តួកគីចេញ​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី

បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា​អសកម្ម ឬ​គ្មានជំហរ​ច្បាស់​លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពូក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់​ ពី​សំណាក់សមាជិក​​​សម្ព័ន្ធអន្តរជាតិ​​មក នៅ​ថ្ងៃ​សុក្រ​នេះ តួកគី​បាន​ចាប់​ផ្តើម​បញ្ចេញ​សកម្មភាព​វាយលុក។ យន្តហោះ​ចម្បាំង​តួកគី បាន​ចេញ​ទៅ​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​របស់​ពូក​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី តាំង​យប់​។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ប៉ូលិស​ក៏​បាន​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ ក្នុង​ផ្ទៃ​ប្រទេស សំដៅ​តាម​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​គួដ​។

តួកគី​បញ្ចេញ​យន្តហោះ​ចម្បាំង F-១៦វាយប្រហារ​លើ​ពួ​ក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី
តួកគី​បញ្ចេញ​យន្តហោះ​ចម្បាំង F-១៦វាយប្រហារ​លើ​ពួ​ក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី AFP PHOTO/ JORGE GUERRERO
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ចម្បាំង​ប្រភេទ​F១៦ បី​គ្រឿង​បាន​ហោះ​ចេញ​ធ្វើ​សកម្មភាព​តាំង​ពី​ម៉ោង​៣-៤​ទាប​ភ្លឺ។ មីស៊ីល​បួន​គ្រាប់​បញ្ជា​ពី​ចម្ងាយ​បាញ់​ចំ​លើ​ទិស​ដៅ​បីកន្លែង​សំខាន់ៗ(ទីស្នងការ​ដ្ឋានពីរ​កន្លែង​ និង​ចំណុច​ប្រមូល​ផ្តុំ​១កន្លែង)​ របស់​អង្គការ​រដ្ឋអ៊ីស្លាមនៅ​ស៊ីរី ដោយ​មិន​បាន​រំលោភ​ដែន​អាកាស​ប្រទេស​នេះ​ទេ។

 

បន្ទាប់​ពី​ការ​ប៉ះទង្គិច​នឹង​ដោយ​អាវុធ​មាន​ស្លាប់​ផង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទាហាន​តួកគី​បាន​បាញ់​កាំភ្លើងធំ​តបតវិញ​។ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បើ​តាម​ព័ត៌មាន​ស៊ើប​បាន កំពុង​ប្រមូល​ផ្តុំ​កម្លាំង​ទាហាន​និង​អាវុធ​ធុន​ធ្ងន់​​មក​កៀក​នឹង​ព្រំដែន​តួកគី ក្នុង​កម្មវត្ថុ​បើក​ការ​វាយប្រហារ​លើ​កម្លាំ​ង​រក្សា​សន្តិសុខ​ព្រំដែន​តួកគី។ បូក​បន្ថែម​លើ​ហេតុការណ៍​ភេរវកម្ម​ស្លាប់​មនុស្ស​អស់​៣២​នាក់ កាលពី​ដើម​សប្តាហ៍​ទផត ទើប​បាន​ជា​អង់ការ៉ា ចេញ​ធ្វើ​​ប្រតិបត្តិផ្លូវអាកា​ស​យ៉ាង​លឿន​ដូច្នេះនោះ។

ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​តួកគី បាន​អនុញ្ញាត​ឱ្យ​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ព​អាកាស​អាំងសៀលីក ចម្ងាយ​១២០​គ.ម.​ពី​ស៊ីរី ១៧០​ពី​តំបន់​កាន់កាប់​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម សម្រាប់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំងនឹងពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាងជើង​ស៊ីរី​។ ពី​មុន​មក​ថ្វី​បើ​តួកគី​សុខចិត្ត​សហការ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ តាំង​ពី​ខែ​តុលា​ឆ្នាំមុន​មក​មែន តែ​បដិសេធ​ជា​និច្ច​មិន​ឱ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​ទ័ព​ ប្រកប​​ដោយ​យុទ្ធសាស្ត្រ​នេះ​ទេ។

ពី​មុន​មក​តួកគី​មិន​ដែល​អើពើ​នឹង​ប្រតិបត្តិការយោធា​ផ្លូវអាកាស​ឬ​ផ្លូវ​គោក​ទេ តែ​ជាមួយ​​សកម្មភាព​របស់​ពួក​អង្កការ​រដ្ឋ​អ៊ីស្លាម​ តួកគី​ដល់​ពេល​ត្រូវ​​​បង្ហាញ​សាច់​ដុំ។ ចរិត​សំងំ​ស្ងៀម​បាន​វិវឌ្ឍន៍ ក្រៅ​ពី​បើក​ប្រតិបត្តិការ​ផ្លូវអាកាស នៅ​លើ​ដី​ក៏​មាន​ប្រតិបត្តិ​ប៉ូលិស​ទ្រង់ទ្រាយ​ធំ ចេញ​កម្ចាត់​សំបុក​លាក់​ខ្លួនពួក​ភេរវជន​​​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ពួក​PKKគួដ ដែលជា​ដង្កូវ​ក្នុង​សាច់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ។ កងកម្លាំង​ប៉ូលិស​ពិសេស​ ៥ពាន់​នាក់​ ចេញធ្វើ​សកម្មភាព​លើ​​ទី​តាំង​១៤០​កន្លែង ក្នុង​ក្រុង​អ៊ីស្តង់ប៊ូល​ ចាប់​បាន​ជន​សង្ស័យ​ភេរវនិយម​២៥១​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ