អានតួអត្ថបទ
ទេសចរណ៍វប្បធម៌ខ្មែរ-ចិន

ក្រសួងទេសចរណ៍និងខេត្តហឺណាន រួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រសួងវប្បធម៌បានសហការជាមួយរដ្ឋបាលខេត្តហឺណាននៃប្រទេសចិនដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ និងព្រឹត្តិការណ៍ក្រោមឈ្មោះថា «ក្បាច់គុនសាវលិញជួបនឹងក្បាច់គុនល្បុកតោ»នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ តាមក្រសួងវប្បធម៌ ពិព័រណ៌នេះគឺដើម្បីបន្តជំរុញការអនុវត្តន៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤។ ប៉ុន្តែលោកជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ ទេសចរណ៍  និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ទេសចរណ៍នេះឡើងមិនត្រឹមផ្លាស់ប្តូរប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាផងដែរ។

កម្ពុជា-ចិនរួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន
កម្ពុជា-ចិនរួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន © RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ