កញ្ញាភួន កែវរស្មី៖ខ្ញុំមិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា
កាលពីថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញមេធាវីការពារសិទ្ធិក្រុមសកម្មជនបរិស្ថានចំនួន៧នាក់ឲ្យចូលតុលាការនៅថ្ងៃទី២៤ មេសាដើម្បីការពារក្តីក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ តែកញ្ញាភួន កែវរស្មីដែលជាជនជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទទាំង៧រូបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ ខែមេសានេះថា កញ្ញាមិនទាន់បានទទួលដីកាណាមួយពីតុលាការ និងថា កញ្ញា និងសហការីបានសម្រេចឲ្យមេធាវីសុំចៅក្រមជំនុំជម្រះដើម្បីពន្យារពេលបើកសវនាការ។
ចុះផ្សាយនៅថ្ងៃ៖
២ នាទី
ស្តាប់ - ០៣:០៦