អានតួអត្ថបទ

OMS ​ព្រមាន​ថា«​​​​ឆាប់​​​​ពេក»​ក្នុងការ​ដក​បម្រាម​​ឱ្យ​ប្រជាជន​សម្ងំ​នៅក្នុងផ្ទះ​

កូវីដ​១៦ បាន​សម្លាប់​មនុស្ស ចំនួនជាង​ ១០ម៉ឺននាក់ នៅ​លើពិភពលោក។ ចំណែក​​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈ​ពេល​២៤ម៉ោង ពីថ្ងៃ១០មេសា មាន​ចំនួន​អ្ន​កស្លាប់​ជាង​​ ​២ ១០០ ​នាក់ ដែល​ជា​ការ​ស្លាប់ ​ច្រើន​ជាង​គេ​ នៅ​ធ្លាប់​មាន​ តាំងពី​ពេល​ផ្ទុះ​មេរោគ​កូវីដ​១៩ នៅ​សហរដ្ឋ​អាមេរិក​មក។ ​គួរបញ្ជាក់ថា ពេល​នេះ នៅ​សហរដ្ឋ​អាមេរិក​ មាន​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​ជាង​​ កន្លះ​លាននាក់​។ ​តាម​របាយការណ៍​ផ្លូវ​ការ សហរដ្ឋអាមេរិក​គឺ​ជាប្រទេស​ទី១ លើពិភពលោក​ដែល​រងគ្រោះខ្លាំ​ង​និង​​ស្លាប់​មនុស្ស​ច្រើន​ជាងគេ​។​ ​បើ​តាម​ការប៉ាន់​ស្មាន​​របស់​វិមានប្រធានាធិបតី គឺ​អាចនឹង​​​មាន​អ្នក​ស្លាប់​ជាបន្ត​ ហើយ​ទំនង​ជា​ស្លាប់​មនុស្ស​ ដល់​ចន្លោះ​ពី​​១សែន ទៅ​១សែន​៤ម៉ឺននាក់​។នៅក្នុ​ង​ពេល​នេះ ការ​ដាក់​បម្រាម​ហាម​ឃាត់​ប្រជាជន​ឱ្យ​សម្ងំ​នៅក្នុង​ផ្ទះ គឺជា​មធ្យោបាយ​តែមួយ​គត់​ដែល​ អង្គការសុខភាពពិភពលោក ​យល់ឃើញ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​​ក្នុងការ​ទប់​ស្កាត់​ការ​ចម្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​ប្រទេស​នីមួយៗ​យល់​ឃើញ​និងឱ្យ​តម្លៃ​ខុសប្លែក​គ្នា។

គ្រែអ្នក​ជំងឺ​ នៅឥណ្ឌា។
គ្រែអ្នក​ជំងឺ​ នៅឥណ្ឌា។ AFP
ផ្សាយពាណិជ្ជកម្ម

នៅ​សហរដ្ឋអាមេរិក ​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេច​​មិន​បិទខ្ទប់​ប្រទេស​ទាំងស្រុង​ និង​ មិនដាក់​ចេញ​បម្រាម​ឱ្យ​ពលរដ្ឋ​សម្ងំ​នៅ​ផ្ទះ ជាទូទៅ​​ នោះដែរ។  លោក ដូណាល់ ត្រាំ ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​សេដ្ឋកិច្ច បាន​ព្រលយពាក្យ​ថា ​នេះជាការ​សម្រេច​ចិត្ត​ដ៏​ធំ​បំផុត​ក្នុងមួយ​ជីវិត​របស់​លោក​។​

ដូចគ្នាដែរ អ៊ីរ៉ង់ ជា​សត្រូវ​សហរដ្ឋ​អាមេរិក តែ​បាន​ឱ្យ​តម្លៃខ្លាំង​​លើផ្នែក​សេដ្ឋកិច្ចដែរ។ អ៊ីរ៉ង​បាន​ដាក់​បម្រាម​ហាម​ឱ្យ​ប្រជាជនសម្ងំ​នៅក្នុង​ផ្ទះ​ កាលពីថ្ងៃទី​២៧មីនា​​ ក៏ប៉ុន្តែ​ ពេល​ថ្មីៗនេះ ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​ បាន​សម្រេច​ឱ្យ​លើក​បម្រាម​​ហាម​ឃាត់នេះ ចេញ​ជាបណ្តើរៗ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​។ ប្រធានា​ធិប​​តី​អ៊ីរ៉ង់ Hassan Rohani បាន​ប្រកាសថា​គួរតែ​ចាប់​ផ្តើម​សកម្មភាព​សេដ្ឋកិច្ច ហើយ​និង​ប្រឹងប្រកប​របរ​​រក​ស៊ី​ចិញ្ចឹម​ជីវិត​ឡើង​វិញ។ តែលោកថា​​ត្រូវ​រក្សា​អនាម័យ​ និង​នៅ​ឱ្យ​ឃ្លាតៗ​ពីគ្នា​ (រក្សា​គម្លាត​សង្គម)។​

ស្រដៀង​គ្នា​នេះ ប្រទេសមួយ​ចំនួន​​នៅ​អឺរ៉ុប​ ក៏កំពុង​ពិចារណា​និង​​ចង់​លើក​​បម្រាមហាម​ឃាត់​ប្រជាជន​ឱ្យ​សម្ងំ​នៅផ្ទះ ដូច​ករណី​ ប្រទេស​ចិន ដែល​បាន​លើក​បម្រាម​នៅ​ក្រុង​វូហាន​និង​ខេត្ត​ហូពេ​។ ក៏ប៉ុន្តែ អង្គការសុខភាពពិភពលោក បាន​ព្រមាន​យ៉ាង​ខ្លាំង​​ថា វាលឿន​ឆាប់​​​​ពេកហើយ​ក្នុងការ​ដក​បម្រាម​​នេះ​ ហើយ​ការ​លើក​បម្រាម​ហាម​ឃាត់​ដូច្នេះ​​ គឺនាំឱ្យ​កើត​គ្រោះថ្នាក់​រាតត្បាល​មេរោគសម្លាប់​មនុស្ស​​បន្តទៀត។

ពិធីបុណ្យ​​ Pâques បុណ្យ​សាសនាគ្រិស្ត ​ជា​សំណុំ​រឿង​ក្តៅ សម្រាប់​​នៅ​ចុង​សប្តាហ៍​នេះ​។  នៅ​​សហរដ្ឋអាមេរិក  អភិបាល​រដ្ឋ​ខ្លះ​  បាន​អំពាវនាវ ឱ្យ​នាំគ្នា​សូត្រធម៌បួងសួង​សំពះ​ព្រះ​សុំ​​​ឱ្យ​កម្ចាត់​មេរោគ​ឧត្បាត នៅក្នុង​​​​ពិធីបុណ្យ Pâques ។ ការ​អំពាវនាវ​នេះ ធ្វើ​ឱ្យ​គេ​បារម្ភ​ពីការប្រមូល​ផ្តុំ​មនុស្ស​ នាំគ្នា​សូត្រ​ធម៌​ ខណៈពេល​​ដែល​រដ្ឋមួយ​ចំនួន ​គ្មាន​បម្រាម​ឱ្យ​សម្ងំ​នៅ​ផ្ទះ​ទេ។​ ផ្ទុយពីនេះ ប្រទេសនៅ​អឺរ៉ុប រដ្ឋអំណាច​ បាន​បញ្ជា​​ឱ្យ​ធ្វើពិធីបុណ្យ​សាសនា​ ​នៅតែតាម​ផ្ទះ​ប៉ុណ្ណោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ