អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ ​កម្ពុជា​​រក​ឃើញ​អ្នកទេសចរណ៍ចិនម្នាក់ឆ្លងពីមិត្តភ័ក្រ ខណៈអ្នកជាសះស្បើយកើនឡើងដល់៧៥នាក់

គិតត្រឹម​ព្រឹកថ្ងៃទី ​១១ ​មេសា ​ឆ្នាំ ​២០២០​នេះ ​កម្ពុជា​បានរកឃើញ​ករណី​អ្នកឆ្លង​ជំងឺកូវីដ​១៩​ចំនួន១​ករណី​ទៀត ​លើ​ស្ត្រីជនជាតិចិន​អាយុ៣១​ឆ្នាំ ​ដែល​ធ្វើឲ្យ​ចំនួន​អ្នកឆ្លង​ជំងឺកូវីដ​១៩​នៅ​កម្ពុជា​កើន​ដល់​១២០​ករណី​គត់។​ ក៏​ប៉ុន្តែ​ក្នុងនោះ ​ចំនួន​អ្ន​កជា​សះស្បើយ​ ​បាន​កើន​ឡើង​ដល់៧៥នាក់ ​បន្ទា​ប់​ពី​ថ្ងៃនេះ ​មាន​អ្នក​ជា​សះស្បើយ​០៣​នាក់​ថែម​ទៀត​។​—

ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​
ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​ © CDC
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ​ស្ត្រី​ជនជាតិ​ចិន​ដែល​ទើប​នឹង​វិជ្ជមាន​កូវីដ​១៩​នេះ ​គឺ​ជា​អ្នកទេសចរណ៍ ​និង​ជាមិត្តភ័ក្រ​របស់​ស្ត្រី​ជនជាតិ​ចិន​អាយុ​៣០​ឆ្នាំ ដែល​បាន​រកឃើញ​មាន​វីរុសកូវីដ​១៩​ កាល​ពីថ្ងៃទី ​០៨ ​ខែមេសា ​ឆ្នាំ ​២០២០​ នៅ​រាជធានី​ភ្នំពេញ​។​ បច្ចុប្បន្ន ​ស្ត្រីជនជាតិ​ចិន​រូបនេះ ​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ក្នុងក្រុងភ្នំពេ​ញ។

ទោះជាចំនួនអ្នកឆ្លងមានការកើតឡើងក្តី ​ កម្ពុជា​ក៏មានចំនួនអ្នក​ព្យាបាល​ជា​សះស្បើយ​កើនឡើងដល់​៧៥​នាក់ ​បន្ទាប់​ពី​ករណីជាសះស្បើយថ្មី​ចំនួន០៣​នាក់​ទៀត ​ជាស្ត្រីជនជាតិបារាំង​អាយុ៤៨ឆ្នាំ ​បុរសជនជាតិខ្មែរ​អាយុ៣៦ឆ្នាំ​នៅខេត្តកំពត ​និងបុរសជនជាតិខ្មែរ​អាយុ៦២ឆ្នាំ​នៅរាជធានីភ្នំពេញ​ដែលមាន​ប្រវត្តិធ្វើដំណើរ​មកពី​ប្រទេសបារាំង​។ ​បើដក៣នាក់​ខាងលើនេះ​ចេញ ​ធ្វើឲ្យចំនួនអ្នក​ដែលកំពុង​សម្រាកព្យាបាលជំងឺ​នៅក្នុងមន្ទីរពេទ្យកម្ពុជា​បច្ចុប្បន្ន​នៅត្រឹមចំនួន​៤៥នាក់​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ