បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោកស្រី ឃួន វិច្ឆិកា៖ ការហាមមិនឲ្យសិស្សសាក់ ឬ លាបពណ៌សក់ចូលសាលា គឺដើម្បីពង្រឹងសីលធម៌
ក្រសួងអប់រំ បានប្រកាសឲ្យដឹងពីការតៀមអនុវត្ត «ស្តង់ដាសាលារៀនគំរូ» ចាប់ពីឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះតទៅ។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា «ស្តង់ដាសាលារៀនគំរូ» នេះ គឺរួមមាន លទ្ធផលសិក្សារបស់សិស្ស ការបង្រៀននិងរៀន ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិនិងរដ្ឋបាលសាលារៀន និង គណនេយ្យភាពរបស់សាលារៀន។ ទន្ទឹមគ្នានេះ ក្នុងឆ្នាំសិក្សាថ្មី លោកស្រីបញ្ជាក់ថា សិស្សមានស្នាមសាក់ សក់លាបពណ៌ និងមានចោះក្រវិល ក៏នឹងមិនអនុញ្ញាតឲ្យចូលសិក្សាដែរ ដើម្បីពង្រឹងសីលធម៌។17/11/2023 -
ព្រះបវរវិជ្ជា ទេព ភឿន៖ សាលាគណខេត្តនឹងពិនិត្យមើលលទ្ធភាពទទួលភិក្ខុសាមណេរណាមកគង់នៅវត្តពោធិលង្កាវិញ
សាលាគណខេត្តសៀមរាបបានប្រកាសរំសាយពិក្ខុសាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ហៅវត្តពោធិលើ ឱ្យទៅគង់នៅតាមបណ្តាវត្តក្នុងក្រុងសៀមរាប។ ជាការប្រកាសរំសាយនៅក្រោយបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កា បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងវត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានថេរដីការថា គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកានេះ ព្រះសង្ឃភាគច្រើនបាននិមន្តទៅគង់ជាបណ្តោះអាសន្ននៅវត្តក្នុងក្រុងចំនួន ១៥វត្ត ខណៈ៤១អង្គផ្សេងទៀតនៅពុំទាន់មានដំណឹងថាទៅគង់នៅទីណាទេ។ ព្រះអង្គមានថេរដីការបន្តថា នៅពេលគណៈសង្ឃខេត្តក្រុង បានរៀបចំសណ្តាប់ធ្នាប់វត្តនេះឡើងវិញរួចរាល់ហើយនោះ សាលាគណខេត្តនឹងពិនិត្យមើលលទ្ធភាពទទួលយកភិក្ខុសាមណេរអង្គណា ដែលអាចមកគង់នៅវត្តពោធិលង្កានេះវិញ។15/11/202307:45 -
លោក ក្រាញ់ តូនី៖ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក ជាកំណប់សម្រាប់អ្នកចង់ស្រាវជ្រាវពីតុលាការខ្មែរក្រហម
មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ បានជាង១ខែ ក្រោយដែលសាលាក្តីខ្មែរក្រហមបានបិទបញ្ចប់។ មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានទីតាំងនៅជាប់នឹងទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន មានតម្កល់ឯកសារទាក់ទងនឹងការជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម ប្រមាណជាង២លានឯកសារ។ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បញ្ជាក់ថា មជ្ឈមណ្ឌលធនធាន អ.វ.ត.ក នឹងក្លាយជាកំណប់សម្រាប់អ្នកដែលចង់សិក្សាស្រាវជ្រាវ អំពីការជំនុំជម្រះក្តីនៅឯសាលាក្តីខ្មែរក្រហម និងស្វែងយល់ពីរបបកម្ពុជាប្រជាធិបតេយ្យ។15/11/202314:15 -
លោក ហូ វណ្ឌី៖ កម្ចី៥០លានដុល្លារពីរដ្ឋនៅតិចសម្រាប់ប្រតិបត្តិករទេសចរណ៍សៀមរាប
ក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន នៅព្រឹកមិញ ប្រមុខរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រទស្សនាសៀមរាប ឆ្នាំ២០២៤ ដោយផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបចំនួន ៥០លានដុល្លារ។ ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា និងសភាពាណិជ្ជកម្ម លោក ហូ វណ្ឌី យល់ថា ទំហំទឹកប្រាក់៥០លានដុល្លារនេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែអាចជួយស្រោចស្រង់បន្ថែមលើវិស័យទេសចរណ៍នៅខេត្តនេះ។13/11/202311:05 -
ព្រះអង្គម្ចាស់ធម្មិកោ៖ ៧០ឆ្នាំក្រោយបានឯករាជ្យពីបារាំង កម្ពុជាគ្មានអធិបតេយ្យភាពពិតប្រាកដ
នៅថ្ងៃទី៩វិច្ឆិកានេះគឺជាខួប៧០ឆ្នាំនៃពិធីបុណ្យឯករាជ្យជាតិដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេសបារាំង។ ទិវាបុណ្យជាតិនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ រាជធានីភ្នំពេញ ដែលជាទីតាំងនិមិត្តរូបនៃការដណ្តើមបានឯករាជ្យ។ ចំពោះព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ពិតជាសាកសម្យចំពោះគុណឧបក្ការៈរបស់សម្តេចព្រះបរបរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ដែលខិតខំតស៊ូទាមទារឯករាជ្យពីបារាំង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បច្ចុប្បន្នជាព្រះរាជលេខាផ្ទាល់របស់ព្រះហាក្សត្រី នរោត្តម មុនីនាថ ទ្រង់យល់ថា រយៈពេល៧០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានឯករាជ្យភាពពេញលេញនិងមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែអធិបតេយ្យភាពកម្ពុជានៅមានកម្រិត ដោយសារប្រទេសកម្ពុជាទទួលរងសម្ពាធពីសំណាក់លោកខាងលិច តួយ៉ាងដូចជាអាមេរិក។09/11/202313:27 -
លោក រ៉ុង ឈុន៖ ការប្រកាសជំហរនយោបាយរបស់ខ្ញុំ គឺជាលក្ខណៈបុគ្គល មិនពាក់ព័ន្ធនឹងភ្លើងទៀនឡើយ
លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន នឹងមានការរៀបចំសន្និសីទព័ត៌មានមួយ នៅថ្ងៃទី៩វិច្ឆិកា ដើម្បីបញ្ជាក់ពីជំហរនយោបាយចុងក្រោយ ដែលគណបក្សភ្លើងទៀន មិនត្រូវបានក្រសួងមហាផ្ទៃចេញឯកសារចុះបញ្ជីច្បាប់ដើម ដើម្បីចូលរួមការបោះឆ្នោត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក រ៉ុង ឈុន បានអះអាងថា ការប្រកាសជំហរនយោបាយនៅថ្ងៃស្អែកនេះ គឺជាជំហរនយោបាយរូបលោកផ្ទាល់ ដោយមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនឡើយ។ តាមលោក រ៉ុង ឈុន នៅថ្ងៃស្អែកនេះ លោកនឹងបញ្ជាក់ថា តើលោកនឹងបន្តផ្លូវនយោបាយជាមួយគណបក្សភ្លើងទៀន ឬក៏នឹងត្រូវចាកចេញ ខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ មួយចំនួន កំពុងបន្តដើរចេញ និងទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី។08/11/202307:16 -
លោកស្រី ឃួន វិច្ឆិកា៖អ្នកជាប់បាក់ឌុបមានឱកាសច្រើន តែអ្នកធ្លាក់ក៏មិនអស់ផ្លូវដើរទេ
បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបនៅឆ្នាំនេះគឺមាន ១៣៧ ៤១២នាក់។ នៅថ្ងៃទី១នៃការប្រឡងនេះ គឺមានបេក្ខជនជិតពីរពាន់នាក់ អវត្តមាន។ ប៉ុន្តែដំណើរការនៃប្រឡងបានប្រព្រឹត្តិទៅដោយរលួន ខណៈ បេក្ខជនមួយចំនួនមានបញ្ហាសុខភាព ហើយត្រូវបានដាក់ឲ្យប្រឡងនៅបន្ទប់ដោយឡែក។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។ លោកស្រី ឃួន វិច្ឆិកា ថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះនៅតែត្រូវបានរឹតបន្តឹងដោយមិនបន្ថូរដៃឡើយ នៅក្រោមពាក្យស្លោកថា «អ្នកចេះគឺជាប់»។ ទោះជាយ៉ាងណា លោកស្រីលើកឡើងថា សម្រាប់អ្នកជាប់បាក់ឌុបគឺពួកគេមានឱកាសច្រើនក្នុងការជ្រើសជំនាញសិក្សា ឬអាជីព តែមិនមានន័យថា អ្នកធ្លាក់អស់ផ្លូវដើរនោះឡើយ។06/11/202308:29 -
លោក សេង ទៀក ចង់ឃើញយុវជនជំនាន់ក្រោយរើសរៀនជំនាញបរិស្ថានឲ្យបានច្រើន
លោក សេង ទៀក នាយកអង្គការWWFបានអះអាងថា ប្រើពេលវេលា២៥ឆ្នាំជាមួយនឹងការងារបរិស្ថាន ការងារអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ ហើយផលដែលទទួលបានគឺកើនឡើងនៃកំណើនសត្វផ្សោតនិងសត្វព្រៃផ្សេងទៀត។ លោកសេង ទៀក ក៏បានចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារជាមួយរដ្ឋាភិបាលដោយគ្មានផលរំខានគឺត្រូវឈរលើភាពស្មោះត្រង់ទៅវិញទៅមក។ បើតាមអ្នកជំនាញផ្នែកបរិស្ថានរូបនេះផលដែលទទួលបានពីការងារ២៥ឆ្នាំមកនេះបានសាយភាយបន្តដល់ពលរដ្ឋនៅតាមសហគមន៍តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋានជាដើម។ ចំពោះការងារបរិស្ថានលោកគូសបញ្ជាក់ថា ជាកិច្ចគាំពាររបស់យើងទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះលោក សេង ទៀក មានក្ដីស្រមៃចង់ឃើញយុវជនកម្ពុជារើសរៀនជំនាញបរិស្ថានដើម្បីរួមចំណែកការពារបរិស្ថាន។03/11/2023 -
11:53
-
លោក ចាស្ទីន វ៉ាយអេត៖ អូស្ត្រាលីកំពុងព្យាយាមជំរុញការវិនិយោគវិស័យកសិកម្មនៅកម្ពុជា
តំណាងក្រសួងកសិកម្ម និងឯកអគ្គរាជទូតអូស្ត្រាលី រួមទាំងអង្គការរបស់អូស្រ្តាលី នៅថ្ងៃពុធ បានរួមគ្នាចូលរួមការសម្ពោធជណ្តើរត្រីនៅក្នុងភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជណ្តើរត្រី ជាជណ្តើរមានលក្ខណៈជាថ្នាក់ៗ ដែលអាចឲ្យត្រីតូចនិងធំ ផ្លាស់ពីទីទាប ទៅកាន់ទីខ្ពស់ នៃទំនប់ទឹក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា អូស្ត្រាលីនៅមានគម្រោងជាច្រើនទៀត ដែលធ្វើការជាមួយកម្ពុជា លើវិស័យកសិកម្ម។ ឯកអគ្គរាជអូស្ត្រាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីកំពុងព្យាយាមជំរុញការវិនិយោគបន្ថែមទៀត លើវិស័យកសិកម្មកម្ពុជា។ បើតាមលោក ចាស្ទីន វ៉ាយអេត វិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយពលរដ្ឋកម្ពុជាឲ្យមានការងារធ្វើ និងចាកចេញពីភាពក្រីក្រ។02/11/202307:31 -
លោក គង់ មុនីកា៖ បក្សភ្លើងទៀនរៀនសូត្រការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យពីកិច្ចប្រជុំCALD
ការរងសម្ពាធនយោបាយ បញ្ហាសិទ្ធិមនុស្សនិងលំហប្រជាធិបតេយ្យនៅកម្ពុជាគឺជាអ្វីដែលគណបក្សភ្លើងទៀនបានលើកយកទៅបង្ហាញក្នុងជំនួបសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់នៅថ្ងៃទី៣០តុលាកន្លងទៅ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក គង់ មុនីកា អគ្គលេខាធិការស្ដីគណបក្សភ្លើងទៀនបានលើកឡើងថា ការចូលរួមក្នុងវេទិកានោះ បក្សភ្លើងទៀនបានរៀនសូត្រច្រើនពីការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យពីប្រទេសជាសមាជិក CALD ពិសេសឥណ្ឌូនេស៊ី ដើម្បីមកអភិវឌ្ឍខ្លួន។01/11/2023 -
លោក សន ជ័យ៖ FTA ធ្វើឲ្យរបាំងពន្ធគយថយចុះ តែបង្កើនពន្ធដារ
ភាគីពាក់ព័ន្ធបានបើកកិច្ចពិភាក្សាថ្នាក់ជាតិនៅថ្ងៃចន្ទនេះអំពី «ឱកាស និងកត្តាប្រឈមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA»។ មានតែជិត៤០%នៃអ្នកផលិតដែលបានយល់ដឹងពីកិច្ចព្រមព្រៀងនេះ។ នេះបើតាមការស្ទង់មតិដោយអង្គការពាក់ព័ន្ធចំនួន៣។ កង្វះការយល់ដឹងនេះធ្វើឲ្យកសិករខ្មែរជាអ្នកផលិតជួបបញ្ហាដោយសារតែមិនដឹងពីបរិមាណតម្រូវការ និងតម្លៃទីផ្សារ។ នេះជាការកត់សំគាល់របស់ លោក សន ជ័យ។ លោកថា FTA ធ្វើឲ្យរបាំងពន្ធគយថយចុះ តែបង្កើនពន្ធដារ។ កិច្ចព្រៀមព្រៀងនេះត្រូវបានគេរិះគន់ថាកម្ពុជាចាញ់ប្រៀបប្រទេសជាដៃគូ គឺចិន និងកូរ៉េ ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះតិចជាងការនាំចូលមកវិញ។30/10/202312:58 -
លោក ញឹក ប៊ុនឆៃ៖ បក្សរួបរួមជាតិមិនបារម្ភទំនោរជ្រុលទៅចិន ទោះមានសម្ព័ន្ធភាពនឹងបក្សកាន់អំណាច
គណបក្សខ្មែររួបរួមជាតិ ក្នុងចំណោម២៨ បានចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥តុលានេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិជឿជាក់ថា ការចងសម្ព័ន្ធភាពនេះនឹងអាចជួយឱ្យដំណើរការបក្សរួបរួមជាតិនៅតាមមូលដ្ឋានអោយរលូននិងមានសុវត្ថិភាពជាងមុន។ ទន្ទឹមគ្នានេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់រក្សាជំហ «កណ្តាលនិយម» ហើយប្រធានគណបក្សខ្មែររួបរួមជាតិនេះ ក៏មិនបារម្ភដែរថា ជំហនេះនឹងប្រែប្រួល ទោះចងសម្ព័ន្ធភាពនយោបាយជាមួយបក្សកាន់អំណាច ដែលគេរិះគន់ថាផ្អៀងជ្រុលទៅរកចិននេះក្តី។25/10/2023 -
លោក ស៊្រុន ស៊្រន៖ ភាគីហត្ថលេខីមិនត្រូវ«ឈរអោបដៃ»មើលការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស
ថ្ងៃនេះគឺជាខួប៣២ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះគឺជាយន្តការដែលធ្វើឲ្យភាគីជម្លោះខ្មែរ និងខ្មែរ ងាកចូលតុចរចា ទម្លាក់អាវុធចុះសិន។ ប៉ុន្តែមកដល់ពេលនេះ នៅតែមានការបកស្រាយផ្ទុយគ្នាពីសំណាក់អ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយក្រៅរដ្ឋាភិបាល។ រដ្ឋាភិបាលដែលបានលុបថ្ងៃ២៣តុលាចេញពីប្រតិទិនឈប់សម្រាកបុណ្យជាតិ អះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញអស់ហើយ។ តែអ្នកនៅក្រៅរដ្ឋាភិបាលយល់ថា រដ្ឋាភិបាលដើរចាកគន្លងកិច្ចព្រមព្រៀងនេះ ខណៈរដ្ឋធម្មនុញ្ញចេះត្រូវបានកែប្រែ បន្តបន្ទាប់។ លោក ស៊្រុន ស៊្រន ជាសកម្មជននៃកិច្ចព្រមព្រមព្រៀងក្រុងប៉ារីស លើកឡើងថា ភាគីហត្ថលេខីមិនត្រូវ«ឈរអោបដៃ»មើលការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ ខណៈពលរដ្ឋខ្មែរកាន់តែសកម្មឡើងក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនេះ។23/10/202316:01 -
លោក គី សេរីវឌ្ឍន៍៖ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន កម្ពុជាចេះប្រើប្រាស់បំណុលដែលខ្ចីចិន ខុសពីស្រីលង្កា
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ក្នុងវេទិកាផ្លូវនិងខ្សែក្រវ៉ាត់មួយ លើកទី៣នៅទីក្រុងប៉េកាំង។ ជាវេទិកាដែលបណ្តាមេដឹកនាំបណ្តាប្រទេសធំៗ បានចូលរួមផងនោះ គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន ត្រូវបានគេមើលឃើញថា ផ្តល់នូវប្រយោជន៍ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដល់បណ្តាប្រទេសទាំងនោះ តួយ៉ាងទាំងប្រទេសកម្ពុជាផង។ សម្រាប់កម្ពុជា គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន បានផ្តល់នូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្សេងទៀត ដែលកំពុងសាងសង់។ យ៉ាងណាមិញ មហាគម្រោងយក្សផ្លូវនិងខ្សែក្រវ៉ាត់ចិន ត្រូវគេយល់ឃើញដែរថា ជាអន្ទាក់បំណុល ដែលចិនផ្តល់ប្រាក់កម្ចីឲ្យប្រទេសតូចៗអភិវឌ្ឍ ជាអាទិ៍ ស្រីលង្កាដែលធ្លាក់ក្នុងអន្ទាក់បំណុល។ ក៏ប៉ុន្តែសម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា បានចេះប្រើប្រាស់បំណុលពីចិន ទៅកសាងផ្លូវថ្នល់សម្រាប់ជាប្រយោជន៍ជាតិ ខុសពីស្រីលង្កា ដែលធ្លាក់ក្នុងបញ្ហាបំណុល ដោយសារអំពើពុករលួយ។19/10/2023
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។