អានតួអត្ថបទ
បទសម្ភាស

ព្រះបវរវិជ្ជា ទេព ភឿន៖ សាលាគណខេត្តនឹងពិនិត្យមើលលទ្ធភាពទទួលភិក្ខុសាមណេរណាមកគង់នៅវត្តពោធិលង្កាវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលាគណខេត្តសៀមរាបបានប្រកាសរំសាយពិក្ខុសាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ហៅវត្តពោធិលើ ឱ្យទៅគង់​នៅតាមបណ្តាវត្តក្នុងក្រុងសៀមរាប។ ជាការប្រកាសរំសាយនៅក្រោយបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កា បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងវត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានថេរដីការថា គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកានេះ ព្រះសង្ឃភាគច្រើនបាននិមន្តទៅគង់ជាបណ្តោះអាសន្ននៅវត្តក្នុងក្រុងចំនួន ១៥វត្ត ខណៈ៤១អង្គផ្សេងទៀតនៅពុំទាន់មានដំណឹងថាទៅគង់នៅទីណាទេ។ ព្រះអង្គមានថេរដីការបន្តថា នៅពេល​គណៈសង្ឃខេត្តក្រុង បានរៀបចំសណ្តាប់ធ្នាប់វត្តនេះឡើងវិញរួចរាល់ហើយនោះ សាលាគណខេត្តនឹងពិនិត្យមើលលទ្ធភាពទទួលយកភិក្ខុ​សាមណេរអង្គណា ដែលអាចមកគង់នៅវត្តពោធិលង្កា​នេះវិញ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប
ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ