អានតួអត្ថបទ
បទសម្ភាស

លោកស្រី ឃួន វិច្ឆិកា៖អ្នកជាប់បាក់ឌុបមានឱកាសច្រើន តែអ្នកធ្លាក់ក៏មិនអស់ផ្លូវដើរទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​គឺ​មាន ​១៣៧ ៤១២នាក់​។​ នៅ​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង​នេះ​ គឺ​មាន​បេក្ខជន​ជិត​ពីរ​ពាន់​នាក់​ អវត្ត​មាន​។​ ប៉ុន្តែ​ដំណើរ​ការ​នៃ​ប្រឡង​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលួន ​ ខណៈ​ បេក្ខ​ជន​មួយ​ចំនួន​មាន​បញ្ហា​សុខ​ភាព​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​នៅ​បន្ទប់​ដោយ​ឡែក​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រ​សួង​អប់រំ​។ ​លោកស្រី​ ឃួន​ វិច្ឆិកា​ ថ្លែង​ថា​ ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​នៅ​តែ​ត្រូវ​បាន​រឹត​បន្តឹង​​ដោយ​មិន​បន្ថូរ​ដៃ​ឡើយ​ នៅ​ក្រោម​ពាក្យ​ស្លោកថា​ «អ្នក​ចេះគឺ​ជាប់»​។​ ទោះ​ជា​យ៉ាង​ណា ​លោកស្រី​លើកឡើង​ថា ​សម្រាប់​អ្នក​ជាប់​បាក់​ឌុប​គឺ​ពួកគេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជ្រើស​ជំនាញ​សិក្សា​ ឬ​អាជីព​ តែ​មិន​មាន​ន័យ​ថា ​អ្នក​ធ្លាក់​អស់​ផ្លូវ​ដើរ​នោះ​ឡើយ​។​

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ © Vicheka Khuon
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ