បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោក ស្រ៊ាង ចិន្តា៖ អនុសាសន៍ខ្លះរបស់អ្នករាយការណ៍ពិសេស UN ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
លោក វិទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា។នាឱកាសដំណើរទស្សនកិច្ច អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសញ្ជាតិថៃរូបនេះបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថ្មីកម្ពុជាលោក ហ៊ុន ម៉ាណែត ភាគីអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធដើម្បីពិនិត្យមើលអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តាមការបង្ហើបឲ្យដឹង លោក វិទីត មុនតាប៊ន អាចត្រឡប់មកកម្ពុជាជាថ្មីក្នុងរយៈពេល៣ខែខាងមុខដើម្បីបូកសរុបស្ថានភាពសិទ្ធិមនុស្ស មុននឹងធ្វើជារបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ។ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការត្រៀមសហការជាមួយលោក វិទីត មុនតាប៊ន ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ។ តែនៅក្នុងបទសម្ភាសន៍ឲ្យវិទ្យុបារាំងអន្តរជាតិ RFI អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាលោក ស្រ៊ាង ចិន្តាបានអះអាងថា កម្ពុជាមិនអាចទទួលយកបានទេនូវអនុសាសន៍មួយចំនួនរបស់លោក វិទីត មុនតាប៊ន ព្រោះវាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមផ្នែកនយោបាយ៕08/12/202311:17 -
15:44
-
16:24
-
វេជ្ជបណ្ឌិត Patrick Jouhaud ចង់ឱ្យមានអ្នកជំនាញផ្នែកលំនឹងសរីរាង្គនៅកម្ពុជា
នៅឆ្នាំ២០២៣នេះ បេសកកម្មផ្តល់ការថែទាំផ្នែកលំនឹងសរីរាង្គ (osteopathy)ដែលជាការព្យាបាលជំងឺដោយមិនប្រើប្រាស់ថ្នាំពេទ្យរបស់អង្គការហត្ថាវេជ្ជសាស្ត្រ បានជួយដល់កុមារកម្ពុជាប្រមាណ ២ពាន់នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួន២១មណ្ឌលស្ថាប័ន។ ទន្ទឹមគ្នានេះដែរ អង្គការហត្ថាវេជ្ជសាស្ត្រក៏មានបេសកកម្ម បង្រៀនចំណេះដឹងផ្នែកលំនឹងសរីរាង្គ (osteopathy)នេះ ដល់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលកម្ពុជានៅតាមមន្ទីរពេទ្យរដ្ឋធំៗផងដែរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោកវេជ្ជបណ្ឌិត Patrick Jouhaud អនុប្រធានអង្គការហត្ថាវេជ្ជសាស្ត្រ ប្រាថ្នាចង់ឱ្យប្រទេសកម្ពុជាមានអ្នកជំនាញផ្នែកលំនឹងសរីរាង្គមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់ ខណៈបច្ចុប្បន្នអ្នកជំនាញវេជ្ជសាស្ត្រនៅកម្ពុជាមានត្រឹម២ឬ៣នាក់ប៉ុណ្ណោះដែលយល់ដឹងផ្នែកលំនឹងសរីរាង្គ (osteopathy)នេះ៕30/11/202312:39 -
លោក សុន ឆ័យ៖ ការដកសមាជិកខ្លះ ដោយសារការអូសទាញសមាជិកដទៃឲ្យចូលរួមជាមួយបក្សផ្សេង
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃអាទិត្យ បានផ្សព្វផ្សាយនូវសារជាសំឡេងមួយ ដោយមានខ្លឹមសារ ជាការណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន កុំឲ្យមានការជ្រួលច្របល់ ឬចាញ់បោកការឃោសនារបស់អ្នកណាម្នាក់ រួចទៅចូលរួមជាមួយនឹងគណបក្សដទៃ។ ជាការកត់សម្គាល់ សារសំឡេងរបស់អនុប្រធានគណបក្សភ្លើងទៀន បានផ្សព្វផ្សាយឡើង នៅក្រោយពេលដែលសមាជិករបស់គណបក្សភ្លើងទៀនមួយចំនួន បានចាកចេញពីគណបក្ស ហើយទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សបែកចេញពីបក្សភ្លើងទៀន។ យ៉ាងណា លោក សុន ឆ័យ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា សារនោះគ្រាន់តែជាការក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតកន្លងមក មិនមែនជាការរង្គោះរង្គើផ្ទៃក្នុងគណបក្សភ្លើងទៀនឡើយ។ បន្ថែមពីនេះ លោកក៏បញ្ជាក់ពីមូលហេតុដែលគណបក្សភ្លើងទៀន បានឈានទៅដកសមាជិកគណបក្សមួយចំនួនចុងក្រោយនេះ គឺដោយសារតែពួកគេបានធ្វើសកម្មភាពគំរាមកំហែងសមាជិកដទៃទៀត ឲ្យទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ។30/11/202312:19 -
លោក សុន ឆ័យ៖ បក្សភ្លើងទៀនដកសមាជិកខ្លះ ដែលអូសទាញសមាជិកដទៃឲ្យទៅចូលជាមួយបក្សផ្សេង
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃអាទិត្យ បានផ្សព្វផ្សាយនូវសារជាសំឡេងមួយ ដោយមានខ្លឹមសារ ជាការណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន កុំឲ្យមានការជ្រួលច្របល់ ឬចាញ់បោកការឃោសនារបស់អ្នកណាម្នាក់ រួចទៅចូលរួមជាមួយនឹងគណបក្សដទៃ។ ជាការកត់សម្គាល់ សារសំឡេងរបស់អនុប្រធានគណបក្សភ្លើងទៀន បានផ្សព្វផ្សាយឡើង នៅក្រោយពេលដែលសមាជិករបស់គណបក្សភ្លើងទៀនមួយចំនួន បានចាកចេញពីគណបក្ស ហើយទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សបែកចេញពីបក្សភ្លើងទៀន។ យ៉ាងណា លោក សុន ឆ័យ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា សារនោះគ្រាន់តែជាការក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតកន្លងមក មិនមែនជាការរង្គោះរង្គើផ្ទៃក្នុងគណបក្សភ្លើងទៀនឡើយ។ បន្ថែមពីនេះ លោកក៏បញ្ជាក់ពីមូលហេតុដែលគណបក្សភ្លើងទៀន បានឈានទៅដកសមាជិកគណបក្សមួយចំនួនចុងក្រោយនេះ គឺដោយសារតែពួកគេបានធ្វើសកម្មភាពគំរាមកំហែងសមាជិកដទៃទៀត ឲ្យទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ។29/11/2023 -
លោកស្រី ឃឹម ណាត់ធីម៉ុន៖នៅពេលដែលធ្វើសេចក្តីល្អទៅសង្គម នោះសង្គមនឹងឲ្យតម្លៃមកវិញ
ក្នុងអាជីពជាគ្រូបង្រៀន លោកស្រី ឃឹម ណាត់ធីម៉ុន តែងឆ្លៀតពេលផលិតវីដេអូអប់រំ ដាស់អារម្មណ៍ដល់កូនខ្មែរមួយចំនួនឲ្យងាកមករកផ្លូវត្រូវដោយប្រើបញ្ញា។ វិជ្ជានេះបានមកដោយសារតែលោកស្រីក៏ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា ដែលបានស្គាល់ប្រទេសជាច្រើន ដូចជា ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងហ្វីលីពីន ក្នុងគោលដៅផ្សព្វផ្សាយសន្តិភាព និងអន្តរជំនឿសាសនា។ ជាសកម្មភាពដែលត្រូវបានស្ត្រីខ្មែរអាយុ២៨ឆ្នាំរូបនេះ ចាត់ទុកថា ជាការចែករំលែកចំណេះដឹង និងសេចក្តីស្រលាញ់ទៅកាន់សង្គម ហើយសង្គមបានឲ្យតម្លៃមកគាត់វិញ។29/11/202307:43 -
លោក ហេង មាលី៖ ក.ប.ប រកឃើញ២ករណី ក្នុងនោះមានបង្គារចាក់ចាហួយ ២គីឡូក្រាម
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានចុះត្រួតពិនិត្យម្ហូបអាហារ ភេសជ្ជៈ និងផលិតផលផ្សេងៗទៀត តាមទីតាំងនានាជុំវិញកន្លែងប្រារព្ធព្រះរាជពិធី។ ដោយបែងចែកមន្ត្រីជា៣ក្រុម និងប្រើប្រាស់រថយន្តពិសោធន៍ចល័ត លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា ក្រុមការងាររបស់លោកបានរកឃើញករណីហាមឃាត់ចំនួនពីរ ក្នុងនោះទី១ ករណីចាក់ចាហួយនៅក្នុងបង្គារចំនួន២គីឡូក្រាម និងមួយទៀតមានការដាក់ផ្លាកសញ្ញាមិនមានអនុលោមភាពនៃផលិតផលចំនួន២០កញ្ចប់។ ដោយឡែកចំពោះភេសជ្ជៈ ដែលហួសកាលបរិច្ឆេទនៃការប្រើប្រាស់វិញ គឺមិនមានផលិតផលភេសជ្ជៈណាមួយ ដែលត្រូវបានរកឃើញទេ។ នេះបើតាមលោក ហេង មាលី។28/11/202310:45 -
លោក ឃួង ស្រេង៖ សន្តិសុខល្អ និងមានមនុស្សចូលរួមថ្ងៃបុណ្យអុំទូកទី១ ជាង១,២លាននាក់
បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងមានភារកិច្ចត្រូវទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសកម្ពុជាបានវិលមករកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឡើងវិញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា កម្មវិធីបុណ្យអុំទូក បណែ្តតប្រទីប សំពះព្រះខែ និងអកអំបុកនៅថ្ងៃទី១ មានស្ថានភាពល្អប្រសើរ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ទាំងការទុកដាក់សំរាម និងអនាម័យ។ តាមលោកអភិបាលរាជធានី អ្វីដែលជាការកត់សម្គាល់នោះគឺចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីនេះ មានច្រើនជាងការរៀបចំកន្លងទៅ ដោយគ្រាន់តែថ្ងៃទី១ មានមនុស្សរហូតជាង១លាននាក់។27/11/202306:50 -
12:16
-
លោកស្រី ឃួន វិច្ឆិកា៖ ក្រសួងអប់រំមិនលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបតវ៉ាឡើយ
ក្រសួងអប់រំ យុវជន និងកីឡា នៅនេះកំពុងត្រៀមប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសម្រាប់ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល។ ជាលទ្ធផល បេក្ខជនប្រឡងជាប់មានចំនួន ៧២.៨៩% ខណៈសិស្សជាប់និទ្ទេសAវិញមានដល់ទៅ១៦៧៣នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ គូសបញ្ជាក់ថា លទ្ធផលនេះបានបង្ហាញពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងរបស់គ្រូនិងសិស្សកន្លងមក ដោយមិនមែនដោយសារតែវិញ្ញាសារប្រឡងឆ្នាំនេះស្រួលនោះឡើយ។ ដោយឡែក ចំពោះសិស្សដែលប្រឡងធ្លាក់ ក្រសួងអប់រំមិនលើកទឹកចិត្តឱ្យយុវជនតវ៉ាចំពោះលទ្ធផលប្រឡងឡើយ ព្រោះថាការប្រឡងបាក់ឌុបនេះ ពិតជាប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន។23/11/202311:17 -
កញ្ញា លីម ហ៊ួង៖ មេរៀនពីប្រទេសរីកចម្រើន គួរតែយកមកអនុវត្តនៅកម្ពុជា
កញ្ញា លីម ហ៊ួង ចេះភាសា ចិន ជប៉ុន និងអង់គ្លេសច្បាស់លាស់។ បច្ចុប្បន្ន នាងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត៣ជំនាញ គឺជំនាញច្បាប់នៅស្រុកខ្មែរ និងជំនាញច្បាប់អន្តរជាតិមួយទៀតនៅសហរដ្ឋអាមេរិក ខណៈដែលអនុបណ្ឌិតជំនាញគ្រប់គ្រងពាណិជ្ជកម្ម សិក្សានៅអូស្ត្រាលី។ មានអាយុ៣៥ឆ្នាំ លីម ហ៊ួង គឺជាអគ្គនាយិកាក្រុមហ៊ុន First Solutions ដែលបង្កើតឡើងដោយខ្លួនឯងនៅឆ្នាំ២០១៥។22/11/202311:13 -
លោក សំ វិច្ឆិកា៖ បុណ្យអុំទូកឆ្នាំនេះ នឹងមិនឲ្យមានសោកនាដកម្មស្លាប់ប្រជាពលរដ្ឋទៀតឡើយ
ស្នងការនគរបាលក្រុងភ្នំពេញ កំពុងត្រៀមកងកម្លាំងសមត្ថកិច្ចប្រមាណជាង៥០០០នាក់ សម្រាប់ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ លោក សំ វិច្ឆិកា បញ្ជាក់ថា នៅឆ្នាំនេះ មានគោលដៅជាច្រើនដែលប្រជាពលរដ្ឋនឹងសម្រុកមកកម្សាន្តក្នុងពិធីបុណ្យអុំទូក។ ជាពិសេសតំបន់កោះនរា គឺជាគោលដៅចម្បងមួយ ដែលអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។ សម្រាប់ពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ លោក សំ វិច្ឆិកា អះអាងថា អាជ្ញាធរនឹងមិនឲ្យបាតុភាព ឬសោកនាដកម្មណាមួយកើតឡើង ដូចនឹងព្រឹត្តិការណ៍ស្ពានកោះពេជ្រ ដែលស្លាប់ប្រជាពលរដ្ឋជាង៣០០នាក់ ទៀតឡើយ។22/11/202312:02 -
លោក ប៊ូ ជុំសេរី៖ ចំនួនទូកកើនដល់ជាង៣០០ និងប្រាក់រង្វាន់កើនដល់១លានរៀល
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣។ ព្រះរាជពិធីប្រណាំងទូកនេះ នឹងត្រូវធ្វើឡើងនៅលើដងទន្លេសាបមុខព្រះបរមរាជវាំង គឺជាការរៀបចំឡើងវិញបន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធាននៃអនុគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» បានថ្លែងឲ្យដឹងថាចំនួនទូក«ង» និងទូកប្រពៃណីដែលបានចូលរួមប្រណាំងនៅឆ្នាំនេះ មានការកើនឡើងចំនួន ៤០ទូក ធៀបនឹងឆ្នាំ២០១៩។ ចំនួនកីឡាករអុំទូក និងចំណុះទូកមានសរុបជាង២ម៉ឺននាក់។ ដោយឡែកចំពោះរង្វាន់សង្កត់ក្បាលទូក ក៏មានការកើនឡើងដែរគឺកើនឡើងពី៤០ម៉ឺនរៀល ដល់១លានរៀល ចំពោះទូកផែនលេខ១។21/11/202313:31 -
បណ្ឌិត យ៉ង សាំងកុមារ៖ការពង្រាយមន្ត្រីកសិកម្មនឹងគ្រប់ឃុំនៅឆ្នាំ២០២៥
ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំគឺជាគោលនយោបាយអទិភាពក្នុងចំណោមគោលនយោបាយអទិភាព៣របស់វិស័យកសិកម្មអាណត្តិទី៧នេះ។ មានឃុំចំនួន១០បានអនុវត្តន៍សាកល្បងរួចហើយដែលមានមន្ត្រីកសិកម្មធ្វើការ ខណៈឃុំចំនួន២៥០ទៀត កំពុងជ្រើសរើសមន្ត្រីនៅចុងឆ្នាំនេះ។ បើតាមលោក យ៉ង សាំងកុមារ ការពង្រាយមន្ត្រីកសិកម្មនឹងបានគ្រប់ឃុំទូទាំងប្រទេសនៅឆ្នាំ២០២៥។ ការងារស្នូលរបស់មន្ត្រីកសិកម្មឃុំគឺស្វែងយល់ពីបញ្ហារបស់កសិករ និងជួយសម្របសម្រួលបង្កើតសហគមន៍កសិករ។ ការបង្កើតសហគមន៍កសិករគឺដើម្បីធានាតម្លៃផលិតផល និងដឹងពីតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នមានសហគមន៍កសិករជាង១២៥០ ឬស្មើនឹងជាង១០ម៉ឺនគ្រួសារ។20/11/202310:13
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។