បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោក លី សុធារ៉ាយុត្តិ៖ គណបក្សភ្លើងទៀនមិនដែលប្រើមធ្យោបាយទុច្ចរិតលើអង្គបោះឆ្នោតទេ
អគ្គលេខាធិការគណបក្សភ្លើងទៀន បានបដិសេធដាច់ខាត ថាគណបក្សនេះមិនបានគំរាមកំហែងលើអង្គបោះឆ្នោតរបស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សឆន្ទះខ្មែរនោះទេ។ ក្នុងបទសម្ភាសជាមួយ RFI នៅថ្ងៃទី១៩កម្ភៈនេះ លោក លី សុធារ៉ាយុត្តិ បានអះអាងថា ការតម្រូវឲ្យអង្គបោះឆ្នោត ត្រូវមានភក្តីភាព នឹងគណបក្សខ្លួនឯងគឺមិនខុសច្បាប់ទេ។ បើតាមគណបក្សភ្លើងទៀន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនមួយចំនួន ត្រូវបានគេហៅទៅជួប ដើម្បីបញ្ចុះបញ្ចូលឲ្យបោះឆ្នោតឲ្យគណបក្សដទៃជាថ្នូរនឹងលុយកាក់។19/02/202407:51 -
លោក ឃួង ស្រេង៖មិនមានការស៊ុមគ្រលុំពីអាជ្ញាធរមូលដ្ឋានឲ្យបើកល្បែងស៊ីសងខុសច្បាប់ទេ
អាជ្ញាធររាជធានីភ្នំពេញបានបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ពោលគឺ១ថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យអភិបាលរាជធានី ខេត្តទាំងអស់ ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងនៅទូទាំងប្រទេស។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សមត្ថកិច្ចរបស់លោកបានអនុវត្តបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបាន១០០%ហើយ។ ជាមួយគ្នានេះ លោកអភិបាលក៏បានច្រានចោលនូវការលើកឡើងនានាដែលថា ល្បែងស៊ីសងខុសច្បាប់មួយចំនួនអាចដំណើរការទៅបានកន្លងមកដោយមានការឃុបឃិតពីអាជ្ញាធរមូលដ្ឋានខ្លះ។16/02/202408:35 -
លោក ឡុង កុសល៖ការបង្កើតផ្លូវក្នុងព្រៃធម្មជាតិតំបន់អង្គរនឹងទាក់ទាញទេសចរបន្ថែមទៀត
ផ្លូវថ្មើរជើងក្នុងព្រៃធម្មជាតិតំបន់អង្គរចំងាយជាង៨គីឡូម៉ែត្រ ដែលអាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាពេលនេះ នឹងត្រូវដាក់ឲ្យដំណើរការក្នុងរយៈពេល ៦ខែខាងមុខ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងឲ្យដឹងថា ការបង្កើតផ្លូវព្រៃធម្មជាតិតំបន់អង្គរនឹងទទួលបានការគាំទ្របន្ថែមទៀតពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមលោក ឡុង កុសល បច្ចុប្បន្នភ្ញៀវទេសចរទាំងជាតិ និងបរទេសមាននិន្នាការទស្សនាតំបន់អង្គរដោយថ្មើរជើង ឬជិះកង់ដោយផ្សារភ្ជាប់ធម្មជាតិ ព្រៃព្រឹក្សា និងបរិស្ថាន។14/02/202411:27 -
លោក ស្រ៊ឹង ឆវ័ន្ត៖ បណ្ណាល័យធ្វើឱ្យកុមារផ្តើមស្រលាញ់សៀវភៅ និងផ្តល់តម្លៃការសិក្សា
មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទទើបបង្កើតបានបណ្ណាល័យមួយនៅបឋមសិក្សាអាវឡាតាន់ដែលជាតំបន់ដាច់ស្រយាលលើដែនកោះក្នុងខេត្តកោះកុង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ កុម្ភៈនេះ លោក ស្រ៊ឹង ឆវ័ន្ត តំណាងមូលនិធិសប្បុរសធម៍ដើម្បីកុមារនៅជនបទបានបញ្ជាក់ថា គំនិតផ្តួតផ្តើមបង្កើតបណ្ណាល័យនេះឡើងក្រោយពីមើលឃើញថា តំបន់កោះកុងក្រៅដែលល្បីឈ្មោះផ្នែកវិស័យទេសចរណ៍បានចុះខ្សោយផ្នែកវិស័យអប់រំដោយកុមារភាគច្រើនបានបោះបង់ចោលការសិក្សា។ តាមលោក ស្រឹង ឆវ័ន្ត បណ្ណាល័យដែលទើបបង្កើតឡើងនេះនឹងជួយឱ្យកុមារនៅតំបន់នោះចាប់ផ្តើមស្រលាញ់សៀវភៅ និងផ្តល់តម្លៃការសិក្សា។13/02/202413:02 -
លោក តុង សុប្រាជ្ញ៖ ឱកាសរួមភេទរបស់យុវវ័យនៅថ្ងៃ១៤កុម្ភៈធ្លាក់ចុះ៥ដង
នៅបាំងតែ ២ថ្ងៃទៀតឈានដល់ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។ អ្នកជំនាញផ្នែកសុខភាពសាធារណៈសិក្សាឃើញថា ឱកាសនៃការរួមភេទរបស់យុវវ័យក្នុងថ្ងៃ ១៤ កុម្ភៈធ្លាក់ចុះ៥ដង បើធៀបកាលពី១៥ឆ្នាំមុន។ ធ្លាក់ចុះដោយសារតែយុវជនមួយចំនួនមិនកំណត់គោលដៅរួមភេទឲ្យខាងតែបានក្នុងថ្ងៃ ១៤កុម្ភៈ ពោលពួកគេបានជ្រើសយកថ្ងៃឈប់សម្រាកផ្សេងដើម្បីសម្រេចការរួមភេទ ដូចជាបុណ្យអុំទូក ឬបុណ្យឆ្លងឆ្នាំជាដើម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក តុង សុប្រាជ្ញ បានបញ្ជាក់ពីការសម្រេចចិត្តឈប់ស្រាវជ្រាវលើករណីនេះនៅត្រឹមឆ្នាំ២០២៤ ដោយសារតែថ្ងៃ១៤កុម្ភៈលែងជាចំណោទដល់សុខភាពសាធារណៈទៀតឡើយ។12/02/202413:46 -
លោក ស៊ិន ចាន់សេរីវុត្ថា៖ យើងរំពឹងមានជនជាតិចិនច្រើននឹងមកកម្ពុជាក្រោយចូលឆ្នាំចិន
មួយសប្តាហ៍មុនបុណ្យចូលឆ្នាំចិន ជនជាតិចិនដែលបានស្នាក់នៅបណ្តោះអាសន្ន និងបំរើការងារក្នុងប្រទេសកម្ពុជា រួមទាំងវិនិយោគិនផងបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិនជាបន្តបន្ទាប់។ តែស្ថានភាពមួយនេះមិនដូចស្ថានភាពមុន និងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ទេ។ អំឡុងពេលវិបត្តិកូវីដ-១៩ មានជនជាតិចិនតិចតួចបានត្រឡប់មកកម្ពុជាវិញដើម្បីបន្តការងាររបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃសុក្រ ទី០៩ ខែកុម្ភៈនេះ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាមានជំនឿថាជនជាតិចិន រួមនឹងទេសចរចិនច្រើននឹងចូលកម្ពុជានៅក្រោយបុណ្យចូលឆ្នាំចិន។ តាមអ្នកនាំពាក្យរូបនេះ ព្រឹត្តិការណ៍ទំនាក់ទំនងវប្បធម៌ប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាកាលពីពេលថ្មីៗនេះ ក៏ជាផ្នែកមួយនៃការទាក់ទាញទេសចរចិនមកកម្ពុជាដែរ។09/02/202408:16 -
លោកសាន់ ម៉ាឡា៖សៀវភៅ“មនុស្សដែលគេយកទៅកែប្រែ”បង្ហាញពីអ្នកការពារបរិស្ថានធ្លាប់ជាប់ឃុំ
សៀវភៅដែលមានចំណងជើងថា “មនុស្សដែលគេយកទៅកែប្រែ” ជាការនិពន្ធដោយលោកសាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន រួមទាំងសហការីរបស់លោកចំនួន ៦នាក់ផ្សេងទៀត។ តាមលោក សាន់ ម៉ាឡា សៀវភៅនេះឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកធ្វើការងារបរិស្ថានចំនួន៦រូបដែលធ្លាប់ជាប់ក្នុងពន្ធនា គារដោយមិនត្រូវបានគេយកចិត្តទុកដាក់ និងលើកកម្ពស់។ អ្នកនិពន្ធសៀវភៅរូបនេះដដែលបានបន្ថែមថា លោកសរសេរសៀវភៅនេះឡើងដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់យុវជនក្នុងការការពារបរិស្ថាន៕08/02/202413:57 -
លោកសេង វណ្ណលី៖ភាពសិ្នទ្ធស្នាលរវាងកម្ពុជានិងថៃ ជាសារបិទផ្លូវក្រុមប្រឆាំងមិនឲ្យចូលកម្ពុជាតាមថៃ
នៅថ្ងៃពុធ ទី៧ កុម្ភៈនេះ លោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ របៀបវារៈសំខាន់ៗនៃជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថៈវីស៊ីន រួមមាន ការចរចាពីតំបន់ប្រេងត្រួតស៊ីគ្នា ការពង្រឹងសន្តិសុខតាមតំបន់ព្រំដែន និងការចុះអនុស្សារណយោគយល់មួយចំនួនលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ល។ ទន្ទឹមគ្នានេះ បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសទាំងពីរ ក៏ត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីថៃបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីថា ថៃនឹងមិនអនុញ្ញាតឲ្យអ្នកណាប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។ លោកហ៊ុន ម៉ាណែត ក៏បានអរគុណសមភាគីថៃ ចំពោះការប្តេជ្ញាចិត្តមួយនេះ និងថា នេះជាការគោរពផលប្រយោជន៍នៃប្រទេសទាំងពីរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិក្នុងថ្ងៃពុធ ទី៧ កុម្ភៈ លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា ការបញ្ជាក់ជំហររបស់ថៃប្រាប់កម្ពុជា គឺជាការផ្ញើសារប្រាប់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា គ្មានផ្លូវអាចចូលមកកម្ពុជាតាមច្រកថៃបានឡើយ។07/02/202411:29 -
តេជគុណសំ គឹមសាធ៖ដំណើរធម្មយាត្រាគ្មានរឿងនយោបាយនិងដើម្បីលើកកម្ពស់សីលធម៌សង្គម
ព្រះតេជគុណសំ គឹមសាធ ឬគេស្គាល់ថា សយ សាធកំពុងធ្វើដំណើរធម្មយាត្រាដោយនិមន្តថ្មើរជើងឆ្លងកាត់ខេត្តចំនួន៨ ក្នុងចម្ងាយផ្លូវជិត៧០០គីឡូម៉ែត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុ RFI ក្នុងថ្ងៃអង្គារ ទី៥ កុម្ភៈតេជគុណសំ គឹមសាធមានសង្ឃដីកាថា ដំណើរធម្មយាត្រានេះមានកម្មវត្ថុលើកកម្ពស់សីលធម៌សង្គម និងគ្មានជាប់ពាក់ព័ន្ធរឿងនយោបាយទេ។ តាមតេជគុណសំ គឹមសាធ សីលធម៌សង្គមមានការធ្លាក់ចុះដោយសារសកម្មភាពរបស់ពលរដ្ឋ និងអ្នកនយោបាយមួយចំនួន។06/02/202410:59 -
ឧកញ៉ា តែ តាំងប៉៖ ផលិតផលក្នុងស្រុកនឹងអាចជំនួសផលិតផលនាំចូលពីបរទេសបានច្រើន
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំជាទិវាជាតិសម្រាប់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានចាត់ទុកថាទិវាជាតិនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់វិស័យសហគ្រាសធុនតូច និងមធ្យម។ តាមឧកញ៉ា តែ តាំងប៉ ការគាំទ្រផលិតផលក្នុងស្រុកនឹងមានសន្ទុះកើនឡើងទៅអនាគត។05/02/202410:01 -
លោក ចន ណារិទ្ធ៖ មិនមានសញ្ញាណអ្វីគួរឲ្យបារម្ភពីនិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាទេ
បន្ទាប់ពីមរណភាពលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ(Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨មក រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតមូលនិធិគន្ធបុប្ផាក្នុងឆ្នាំដំណាលគ្នាដែរ ដើម្បីជួយទ្រទ្រង់ដល់និរន្តរភាពនៃដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានអះអាងថាមូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទប់ទល់ទៅនឹងការចំណាយប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ តាមលោក ចន ណារិទ្ធ មូលនិធិគន្ធបុប្ផាស្វីស ដែលបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ក៏បានដំណើរការជាប្រក្រតីដែរ ខណៈដែលការចំណាយប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ មានប្រមាណពី៤០ ទៅ៤២លានដុល្លារក្នុងមួយឆ្នាំ។02/02/202413:00 -
បណ្ឌិត សុខ ទូច៖ ការផ្តល់កម្មសិទ្ធិឱ្យពលរដ្ឋអាស្រ័យផលអាចជាឱកាសឱ្យចិនជួលដីធ្វើកសិកម្មនៅបឹងទន្លេសាប
នៅចំពោះមុខការទន្ទ្រានដីអភិរក្សបឹងទន្លេសាបឥតឈប់ឈរ លោកបណ្ឌិត សុខ ទូច អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាប់ទៅលើមន្ត្រីពុករលួយឱ្យបានម៉ត់ចត់ ជាជាងបន្តប្រើវប្បធម៌ព្រមានដកតំណែង។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីលោកកត់សម្គាល់ឃើញថា វិធានការទប់ស្កាត់ការទន្ទ្រានដីបឹងទន្លេសាប ដែលត្រូវបានដាក់ចេញតាំងតែពីអាណត្តិនាយករដ្ឋមន្ត្រីចាស់ ហាក់គ្មានប្រសិទ្ធភាព។ តាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត សុខ ទូច ករណីទន្ទ្រានដីបឹងទន្លេសាបនៅតែបន្តកើតមានស្ទើរនៅគ្រប់ខេត្តតាមបឹងទន្លេសាបទាំង៦ ពិសេសខេត្តកំពង់ធំ ពោធិ៍សាត់ និងបាត់ដំបង។ ជាងនេះទៅទៀត លោកបណ្ឌិត សុខ ទូច ក៏បារម្ភថា វិធានការដោះស្រាយរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការកែប្រែទំហំដី និងការផ្តល់ជាកម្មសិទ្ធិឱ្យប្រជាពលរដ្ឋអាស្រ័យផលអាចជាឱកាសឱ្យចិនជួលដីធ្វើកសិកម្មនៅបឹងទន្លេសាប៕01/02/202414:01 -
លោក សុន ឆ័យ៖ខ្ញុំមានគម្រោងលក់ផ្ទះតម្លៃជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សប្រជាជនកម្ពុជា
គិតមកដល់ពេលនេះ សាលក្រមតុលាការដែលបង្គាប់ឲ្យលោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជាចំនួន១លានដុល្លារអាមេរិកនៅមិនទាន់បានអនុវត្តនៅឡើយទេ។ មិនទាន់អនុវត្តដោយអតីតអនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកគ្មានលទ្ធភាពបង់ចំនួនទឹកប្រាក់ដ៏លើសលប់បែបនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធ ទី៣១ មករានេះ លោក សុន ឆ័យ បានបង្ហើបឲ្យដឹងថា លោកមានគម្រោងលក់ផ្ទះរបស់លោកនៅភ្នំពេញ ដើម្បីសងជំងឺបក្សកាន់អំណាច ប្រសិនបើតុលាការបង្គាប់ឲ្យឈប់បង្កកការលក់ទ្រព្យសម្បត្តិរបស់លោក។ តាមលោក សុន ឆ័យ ផ្ទះនៅភ្នំពេញជាទ្រព្យសម្បត្តិចុងក្រោយដែលលោកត្រូវបង្ខំចិត្តលក់ដើម្បីបង្គ្រប់លុយសងគណបក្សប្រជាជនកម្ពុជា។31/01/202410:53 -
លោក អំ សំអាត៖ បើមានការចរចានយោបាយ រឿងក្តី លោក កឹម សុខា អាចមានការប្រែប្រួល
លោកអំ សំអាត នាយកប្រតិបត្តិអង្គការ លីកាដូ បានលើកឡើងថា លទ្ធភាពនៃការនៅក្រៅឃុំរបស់លោក កឹម សុខាអាចកើតមានទៅបាន លុះត្រាណាតែមានការចរចាផ្នែកនយោបាយដោយតម្កល់ផលយោជន៍ជាតិជាធំ។ លោកអំ សំអាតបានបញ្ជាក់ដូចនេះនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិក្នុងថ្ងៃអង្គារ ទី៣០ មករាដោយកត់សម្គាល់បន្ថែមថា រឿងក្តីរបស់អ្នកនយោបាយភាគច្រើននៅក្នុងដែតុលាការជាន់ខ្ពស់មិនមានការប្រែប្រួលអ្វីទេ ប្រសិនបើគ្មានការសម្រុះសម្រួលផ្នែកនយោបាយ។ ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សរូបនេះរំពឹងថា កម្ពុជានឹងទទួលបានផលប្រយោជន៍ EBA និង GSP ត្រឡប់វិញ បើលោក កឹម សុខាទទួលបានសេរីភាពឡើងវិញ។30/01/202408:50 -
លោក ទាវ វណ្ណុល៖ ខ្ញុំស្នើឲ្យក្រសួងមហាផ្ទៃឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់បក្សភ្លើងទៀន
នៅថ្ងៃទី២៩ ខែមករានេះ គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យក្រសួងមហាផ្ទៃកុំទទួលស្គាល់សំណុំឯកសាររបស់គណបក្សភ្លើងទៀន ដែលសុំផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនទៅចូលរួមជាមួយគណបក្សដទៃ។ ទន្ទឹមនឹងសំណើមួយនេះ បក្សកម្លាំងជាតិក៏បានចោទមេដឹកនាំបក្សភ្លើងទៀនពីបទអនុវត្តខុសពីជំហរដើមរបស់អតីតស្ថាបនិកបក្សភ្លើងទៀន។ តែនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃចន្ទ ទី២៩ ខែមករានេះ ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ចាត់ទុកការលើកឡើងរបស់បក្សកម្លាំងជាតិថា ជាសិទ្ធិរបស់គេនៅក្នុងសង្គមប្រជាធិបតេយ្យ។ ទន្ទឹមគ្នានេះ លោក ទាវ វណ្ណុល ក៏បានស្នើឲ្យក្រសួងមហាផ្ទៃអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ និងឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់គណបក្សភ្លើងទៀន។29/01/202408:58
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។