អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត សុខ ទូច៖ ការផ្តល់កម្មសិទ្ធិឱ្យពលរដ្ឋអាស្រ័យផលអាចជាឱកាសឱ្យចិនជួលដីធ្វើកសិកម្មនៅបឹងទន្លេសាប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅចំពោះមុខការទន្ទ្រានដីអភិរក្សបឹងទន្លេសាបឥតឈប់ឈរ លោកបណ្ឌិត សុខ ទូច អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាប់ទៅលើមន្ត្រីពុករលួយឱ្យបានម៉ត់ចត់ ជាជាងបន្តប្រើវប្បធម៌ព្រមានដកតំណែង។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីលោកកត់សម្គាល់ឃើញថា វិធានការទប់ស្កាត់ការទន្ទ្រានដីបឹងទន្លេសាប ដែលត្រូវបានដាក់ចេញតាំងតែពីអាណត្តិនាយករដ្ឋមន្ត្រីចាស់ ហាក់គ្មានប្រសិទ្ធភាព។ តាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត សុខ ទូច ករណីទន្ទ្រានដីបឹងទន្លេសាបនៅតែបន្តកើតមានស្ទើរនៅគ្រប់ខេត្តតាមបឹងទន្លេសាបទាំង៦ ពិសេសខេត្តកំពង់ធំ ពោធិ៍សាត់ និងបាត់ដំបង។ ជាងនេះទៅទៀត លោកបណ្ឌិត សុខ ទូច ក៏បារម្ភថា វិធានការដោះស្រាយរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការកែប្រែទំហំដី និងការផ្តល់ជាកម្មសិទ្ធិឱ្យប្រជាពលរដ្ឋអាស្រ័យផលអាចជាឱកាសឱ្យចិនជួលដីធ្វើកសិកម្មនៅបឹងទន្លេសាប៕

បណ្ឌិត សុខ ទូច៖ ការផ្តល់កម្មសិទ្ធិឱ្យពលរដ្ឋអាស្រ័យផលអាចជាឱកាសឱ្យចិនជួលដីធ្វើកសិកម្មនៅបឹងទន្លេសាប
បណ្ឌិត សុខ ទូច៖ ការផ្តល់កម្មសិទ្ធិឱ្យពលរដ្ឋអាស្រ័យផលអាចជាឱកាសឱ្យចិនជួលដីធ្វើកសិកម្មនៅបឹងទន្លេសាប © ប្រភព
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ