បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោកគង់ មុនីកា៖បោះឆ្នោតឲ្យលោក ហ៊ុន សែនធ្វើប្រធានព្រឹទ្ធសភាជាការបត់បែនតាមស្ថានការណ៍នយោបាយ
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ មេសានេះ គឺលោកគង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរដែលទទួលបាន ៣អសនៈនៅក្នុងព្រឹទ្ធសភានីតិកាលទី៥។ នៅក្នុងសម័យប្រជុំដំបូង កាលពីថ្ងៃទី០៣ មេសា សមាជិកព្រឹទ្ធសភាទាំង៦២រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆ័នឲ្យលោកហ៊ុន សែនធ្វើជាប្រធានព្រឹទ្ធសភា។ ក្នុងសំឡេងគាំទ្រក៏មាន ៣សំឡេងជារបស់គណបក្សឆន្ទៈខ្មែរ។ ការណ៍នេះបានញ៉ាំងឲ្យអ្នកគាំទ្រគណបក្សឆន្ទៈខ្មែរសម្តែងការមិនពេញចិត្ត ពិសេសអង្គបោះឆ្នោត។ លោកគង់ មុនីកាបានទទួលស្គាល់ពីក្តីបារម្ភរបស់អង្គបោះឆ្នោត និងថា ការបោះឆ្នោតគាំទ្រលោក ហ៊ុន សែនជាការបត់បែនតាមស្ថានការណ៍នយោបាយជាក់ស្តែង។ តាមលោក គង់ មុនីកា វាគ្រាន់ជាការផ្លាស់ប្តូរយុទ្ធវិធីរបស់បក្សឆន្ទៈខ្មែរប៉ុណ្ណោះ។05/04/202410:24 -
លោក ចាន់ សារិន៖កុមារអូទីស្សឹមកម្ពុជាយ៉ាងតិច២០០នាក់កំពុងរង់ចាំទទួលការអប់រំពិសេស
ថ្ងៃទី២មេសាជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោកដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥មក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣មេសានេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជាសង្កេតឃើញថា បញ្ហាអូទីហ្សឹមត្រូវបានបញ្ច្រាបឱ្យពលរដ្ឋខ្មែរបានយល់ដឹងយ៉ាងទូលំទូលាយ ក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ ចំពោះលោក ចាន់ សារិន បញ្ហាអូទីស្សឹមនៅកម្ពុជានៅតែជាក្តីបារម្ភ ព្រោះថាកម្ពុជាមិនមាន អ្នកជំនាញខាងវិភាគវិនិច្ឆ័យនិងព្យាបាលអូទីស្សឹមគ្រប់គ្រាន់។ បើតាមលោក ចាន់ សារិន គ្រឹះស្ថានអប់រំពិសេសសម្រាប់កុមារមានអូទីស្សឹមនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ខណៈនៅកម្ពុជា កុមារអូទីស្សឹមយ៉ាងហោច២០០នាក់ កំពុងរង់ចាំទទួលបានការអប់រំពិសេស៕03/04/202413:48 -
លោក ង៉ោ ម៉េងជ្រួន៖អាជ្ញាធរធានាមិនឲ្យកកស្ទះ និងមិនឲ្យយកកម្រៃលើពលករត្រឡប់ពីថៃ
នៅថ្ងៃចន្ទ ទី១ មេសានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ផ្តើមត្រៀមលក្ខណៈទទួលពលករដែលវិលត្រឡប់ពីថៃដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃដំបូងនេះ មានពលករខ្ទង់២ពាន់នាក់បានឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតដោយមិនមានការកកស្ទះនោះឡើយ។ បើតាមអភិបាលរងខេត្តរូបនេះ ទោះជាពលករសម្រុកមកច្រើនជាងនេះ នៅពេលខាងមុខ ក៏អាជ្ញាធរធានាមិនឲ្យមានការកកស្ទះ និងមិនឲ្យមានការយកកម្រៃក្រៅផ្លូវការជាដាច់ខាត៕01/04/202410:20 -
លោកសឺន ជុំជួន៖ការបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើឲ្យវៀតណាមខាតប្រយោជន៍ច្រើន
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរវៀតណាមបានបង្កើនសកម្មភាពចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមដោយចោទពីបទកេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងក្នុងថ្ងៃទី២៨មីនា អាជ្ញាធរវៀតណាមបានចាប់ខ្លួនព្រះសង្ឃ៤អង្គ និងប្រជាពលរដ្ឋមួយរូប។ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម ជាការមិនអាចទទួលយកបាន និងទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានអះអាងថា សកម្មភាពចាប់ខ្លួនព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោម បង្ហាញរូបភាពមិនល្អរបស់វៀតណាមលើឆាកអន្តរជាតិ និងធ្វើឲ្យវៀតណាមខាតបង់ផលប្រយោជន៍។29/03/202410:50 -
លោកណុប វុធ្ធី៖អាជ្ញាធរខេត្តព្រះវិហារគ្មានយន្តការចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃទេនៅពេលនេះ
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។ ឆ្លើយនឹងសំណួររបស់ជួប នរក្សា លោកណុប វុធ្ធីបានបញ្ជាក់ច្បាស់ៗថាមកដល់ពេលនេះ គ្មានឡើយការចាប់ខ្លួនប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងសំណុំរឿងដីធ្លីក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ការបញ្ជាក់ដូចនេះរបស់លោក ណុប វុធ្ធីបានធ្វើឡើង ក្រោយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលថា មានពលរដ្ឋមួយចំនួនកំពុងសម្ងំពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរ។ បើតាមលោក ណុប វុធ្ធី បើអាជ្ញាធរខេត្តព្រះវិហារចង់ចាប់ប្រជាពលរដ្ឋទាំងនោះគឺចាប់តាំងពីថ្ងៃអន្តរាគមន៍ដំបូងមកម្ល៉េះ។27/03/202406:55 -
លោកស្រីកុយ ពិសី៖ករណីជាប់គាំងរឿងព្រំដែនរវាងគ្នា កម្ពុជា និងឡាវនឹងស្នើសុំជំនួយពីបារាំង
កម្ពុជា និងឡាវសម្រេចបន្តដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ចំនួន ១៤%ទៀតតាមវិធីសាស្ត្រដូចអ្វីដែលប្រទេសទាំងពីរបានដោះស្រាយជាមួយគ្នាបានចំនួន ៨៦% កន្លងមក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនទ្វេភាគីតាមអ្វីដែលប្រទេសទាំងពីរបានធ្វើកន្លងមក។ តែក្នុងករណីជាប់គាំង យន្តការដែលប្រមុខរដ្ឋាភិបាលទាំងពីរស្នើសុំទៅអ្នកជំនាញខាងផែនទីប្រទេសបារាំងឲ្យជួយដោះស្រាយក៏នឹងត្រូវអនុវត្តដំណាលគ្នាដែរ៕26/03/202408:56 -
លោក កត្តា អ៊ន៖ មន្រ្តីជំនាញនឹងសើរើឡើងវិញ បើរកឃើញកម្មករខ្លះមានកិច្ចសន្យាមិនកំណត់
អ្នកនាំពាក្យក្រសួងការងារលោកកត្តា អ៊នបានអះអាងថា មន្ត្រីជំនាញនឹងសើរើឡើងវិញ បើរកឃើញកម្មករខ្លះនៅរោងចក្រ អ.ជី ហ៊្វូតវែមានប្រើប្រាស់កិច្ចសន្យាមិនកំណត់ថេរវេលា។ ការបំភ្លឺនេះធ្វើឡើងក្រោយពីសហជីពបានថ្លែងថា មានតែកម្មករពាក់កណ្តាលប៉ុណ្ណោះក្នុងចំណោមកម្មករជាង២ពាន់នាក់ដែលយល់ព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារលើអត្ថប្រយោជន៍ចំនួន ៣ចំណុច។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក កត្តា អ៊នបានថ្លែងថា រោងចក្រ អ.ជី ហ៊្វូតវែ ដែលត្រូវបានភ្លើងឆេះទើបតែដូរឈ្មោះថ្មីពីរោងចក្រចាស់ឈ្មោះ រី ជែន ។ តាមលោកកត្តា អ៊ន បើកម្មករណាដែលធ្លាប់ធ្វើការនៅរោងចក្រចាស់ និងមិនទាន់ទូទាត់អត្ថប្រយោជន៍អស់ គឺអាចសើរើឡើងវិញ៕25/03/202408:15 -
លោកហ្សង់ ម៉ាក ប៊ែរតុង៖ កម្ពុជាគួរបើកឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រលាញ់ភេទដូចគ្នា
ឯកអគ្គរដ្ឋទូតសម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា លោកហ្សង់ ម៉ាក ប៊ែរតុង បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ កម្មវត្ថុនៃទស្សនកិច្ចគឺដើម្បីពង្រឹងកិច្ចពិភាក្សាលើប្រធានបទស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ក្នុងថ្ងៃសុក្រទី២២មីនា លោកហ្សង់ ម៉ាក ប៊ែរតុងបានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា តាមរយៈការអត់ឱន និងកាត់បន្ថយបានការរើសអើង។ តែលោកបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់បន្ថែម ពិសេសបើកទូលាយឲ្យមានអាពាហ៍ពិពាហ៍រវាងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ តាមលោកហ្សង់ ម៉ាក ប៊ែរតុង ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ និងការទទួលបានគ្រួសារមួយពេញលេញ ជាអ្វីដែលក្រុមអ្នកស្រលាញ់ភេទដូចគ្នាប្រាថ្នាចង់បាន។23/03/202409:39 -
លោក លី សុធារ៉ាយុត្តិ៖ក្រសួងមហាផ្ទៃត្រូវអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់
គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំសន្និសីទកាសែតក្នុងថ្ងៃទី១៨ មីនានេះ។ នាឱកាសនោះ គណបក្សភ្លើងទៀនបានស្នើឲ្យក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនឲ្យបានលឿន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទទូចជាថ្មីឲ្យក្រសួងមហាផ្ទៃអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សជំទាស់មួយនេះ។ តាម លោក លី សុធារ៉ាយុត្តិ ការស្នើដូចនេះក៏ព្រោះតែមានអ្នកខ្លះបានស្លាប់ និងខ្លះទៀតទៅចុះចូលជាមួយគណបក្សផ្សេង។18/03/202412:35 -
លោក ហេង គឹមហុង៖ការបង្ក្រាបបទល្មើសព្រៃឈើគ្មានប្រសិទ្ធភាព ព្រោះខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន
នៅក្នុងឱកាសទិវាព្រៃឈើអន្តរជាតិពិភពលោកពីថ្ងៃទី១២ មីនាដល់ថ្ងៃទី២១ មីនា ឆ្នាំ ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន៥កំពុងបន្តធ្វើសកម្មភាពជួបជុំនៅតាមសហគមន៍ និងនៅទីលានប្រជាធិបតេយ្យដោយមានការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ និងការតាំងពិព័រណ៍ព្រៃឈើដែលមានអ្នកចូលរួមសរុប ៥០០នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤នេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជារំពឹងថា ព្រឹត្តិការណ៍នេះនឹងញ៉ាំងឱ្យមានការចូលរួមរបស់ពលរដ្ឋកាន់តែច្រើនក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជា។ លោក ហេង គឹមហុងយល់ឃើញថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជាកន្លងមកគ្មានប្រសិទ្ធភាពដោយសារខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន។15/03/202413:31 -
អ្នកឧកញ៉ា ហ៊ុន ឡាក់៖ ឧកញ៉ាត្រឹមត្រូវមានការអៀនខ្មាស់ចំពោះការផ្សាយម៉ៅអួរពេលបុគ្គលឧកញ៉ាខ្លះធ្វើខុស
នៅថ្ងៃពុធ ទី១៣ ខែមីនានេះ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានាផ្សាយនូវការពិត និងដោយចំពោះបុគ្គល ដែលបានប្រព្រឹត្តកំហុស ចៀសវាងការភ្ជាប់សាច់រឿងអាស្រូវទាំងអស់នោះជាមួយនឹងគោរមងារឧកញ៉ាទូទៅ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI ក្នុងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថាការចេញសេចក្តីប្រកាសនៅថ្ងៃនេះ គឺដើម្បីញែកឲ្យបានច្បាស់ដល់ប្រព័ន្ធផ្សព្វផ្សាយ និងមហាជនកុំឲ្យម៉ៅបញ្ចូលគ្នាទាំងឧកញ៉ាដែលមានក្រមសីលធម៌ត្រឹមត្រូវ។ ការបញ្ជាក់របស់អ្នកនាំពាក្យសមាគមឧកញ៉ារូបនេះ ក៏ព្រោះតែឧកញ៉ា ឡេង ចាន់ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តសៀមរាប។13/03/202412:33 -
លោក ខ្វៃ អាទិត្យា៖ ការវិនិយោគតំបន់ទេសចរណ៍ខ្លះអាចប៉ះពាល់សហគមន៍
ក្រសួងបរិស្ថានបានប្រកាសពីការពង្រឹងការអភិវឌ្ឍគោលដៅលំហែរបៃតងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការជំរុញគោលដៅមួយនេះគឺដើម្បីបម្រើដល់ប្រយោជន៍សហគមន៍នៅតាមមូលដ្ឋាន និងការពារតំបន់ទេសចរណ៍ធម្មជាតិតាមរយៈការកាត់បន្ថយបទល្មើសព្រៃឈើ និងការទន្រ្ទានយកដីតំបន់ការពារធម្មជាតិជាដើម។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាមានតំបន់លំហែរបៃតងដែលជាការវិនិយោគរបស់វិស័យឯកជនសរុបចំនួន ៤៧០គម្រោងដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ៤២០០ហិកតា។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះទទួលស្គាល់ថា ការវិនិយោគតំបន់ទេសចរណ៍ធម្មជាតិខ្លះអាចប៉ះពាល់សហគមន៍ និងថា គម្រោងទាំងអស់សុទ្ធតែឆ្លងកាត់ការពិគ្រោះជាមួយពលរដ្ឋជាមុន។12/03/202416:54 -
លោកស្រី នៅ សុវត្ថា៖ ការគាំពារស្ត្រី និងកុមារីខ្មែរមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយ
ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨មីនានេះ អង្គការឃែរកម្ពុជាដែលធ្វើការងារគាំពារ និងលើកកម្ពស់ស្ត្រីនិងកុមារកម្ពុជា បានទទួលស្គាល់ពីសមិទ្ធផលភាពជាអ្នកដឹកនាំ និងភាពធន់របស់ស្ត្រី និងកុមារីខ្មែរ។ ទន្ទឹមគ្នានេះ អង្គការឃែរក៏មើលឃើញដែរថា ស្ត្រីនិងកុមារីខ្មែរនៅតែបន្តជួបឧបសគ្គច្រើនដូចជា ការរើសអើង អំពើហិង្សា និងការរំលោភបំពានផ្សេងៗ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី៨ មីនានេះ លោកស្រី នៅ សុវត្ថា នាយិកាអង្គការឃែរប្រចាំនៅកម្ពុជា លើកឡើងថា ការគាំពារ និងការលើកកម្ពស់ស្ត្រីនិងកុមារីកម្ពុជាមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយទេ ពោលគឺត្រូវមានការចូលរួមពីគ្រប់ភាគីផ្សេងទៀត។08/03/202416:48 -
អ្នកស្រីវុន សម្ផស្ស៖ខ្ញុំឆ្លៀតពេលធ្វើការដើម្បីបង់ថ្លៃការសិក្សានៅភ្នំពេញ
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ជាទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។ ក្នុងឱកាសនេះ វិទ្យុបារាំងអន្តរជាតិ សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី វុន សម្ផស្ស អគ្គលេខារងសមាគម (IDEA)។ អ្នកស្រីជាស្រ្តីម្នាក់ធ្លាប់ជម្នះគ្រួសារដែលបង្ខំឲ្យរៀបការក្នុងគ្រាដែលកំពុងនៅសិក្សានៅឡើយ។ ក្រោយចប់បាក់ឌុប ស្រ្តីរូបនេះបានសម្រេចចិត្តមកបន្តការសិក្សានៅភ្នំពេញ។ នៅភ្នំពេញ អ្នកស្រី វុន សម្ផស្ស បានឆ្លៀតធ្វើការងារជាសន្តិសុខ ជាអ្នកអនាម័យតាមផ្ទះ និងជាអ្នកមើលកូនឲ្យគេ ដើម្បីបានលុយសម្រាប់បង់ថ្លៃការសិក្សា៕08/03/202411:13 -
កញ្ញា ឈឹម សុខន៖ សហជីពស្នើរដ្ឋមន្ត្រីការងារជួយដោះស្រាយដោយឥតលម្អៀងករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏
នៅថ្ងៃពុធ ទី០៦ ខែមីនានេះ តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បានដាក់ញត្តិនៅក្រសួងការងារ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីការងារថ្មីជួយដោះស្រាយវិវាទការងាររបស់ពួកគេជាមួយថៅកែកាស៊ីណូណាហ្គាវើលដ៍ ដែលអូសបន្លាយជិត៣ឆ្នាំមកហើយ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរាជាតិ RFI នៅថ្ងៃពុធនេះ កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថាការស្នើសុំរដ្ឋមន្ត្រីក្រសួងការងារថ្មីឲ្យជួយដោះស្រាយវិវាទការងាររវាងបុគ្គលិក និងថៅកែ ក្រុមហ៊ុនណាហ្គាវើលដ៏ដោយឥតលម្អៀង គឺដោយសារក្រុមហ៊ុនបង្កើនការធ្វើទុក្ខបុកម្នេញមកលើបុគ្គលិកថ្មីៗបន្ថែមទៀត។06/03/202408:01
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។