អានតួអត្ថបទ
បទសម្ភាស

លោកស្រីកុយ ពិសី​៖​ករណី​ជាប់គាំង​រឿង​ព្រំដែនរវាងគ្នា ​កម្ពុជា ​និង​ឡាវ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស្ត្រ​ដូចអ្វី​ដែល​ប្រទេសទាំងពីរ​បានដោះស្រាយ​ជាមួយគ្នា​បាន​ចំនួន ​៨៦% ​កន្លងមក​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ ក្នុងថ្ងៃអង្គារ ​ទី​២៦ ខែមីនា​នេះ ​លោកស្រី ​កុយ ពិសី ​អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ចការព្រំដែន​កម្ពុជា​ បានបញ្ជាក់ថា ​គណៈកម្មការព្រំដែន​កម្ពុជា-ឡាវ ​ប្តេជ្ញាបន្ត​ដោះស្រាយ​បញ្ហាព្រំដែន​ទ្វេភាគី​តាមអ្វី​ដែល​ប្រទេសទាំងពីរ​បានធ្វើ​កន្លងមក​។ តែ​ក្នុងករណី​ជាប់គាំង​ យន្តការ​ដែលប្រមុខរដ្ឋាភិបាល​ទាំងពីរ​ស្នើសុំ​ទៅអ្នក​ជំនាញខាង​ផែនទី​ប្រទេសបារាំង​ឲ្យជួយដោះស្រាយ​ក៏នឹង​ត្រូវ​អនុវត្ត​ដំណាលគ្នាដែរ​៕

លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា
លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ