អានតួអត្ថបទ
បទសម្ភាស

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖ ​ឧកញ៉ា​ត្រឹមត្រូវ​​មានការ​អៀនខ្មាស់​ចំពោះ​ការ​ផ្សាយ​ម៉ៅអួរ​ពេល​បុគ្គល​ឧកញ៉ា​ខ្លះ​ធ្វើខុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ​ ទី​១៣ ​ខែ​មីនានេះ ​សមាគម​ឧកញ៉ាកម្ពុជា​បានចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ​ ដោយ​ស្នើសុំឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ និង​បណ្តាញសង្គម​នានា​ផ្សាយនូវ​ការពិត ​និង​ដោយ​ចំពោះ​បុគ្គល​ ដែលបាន​ប្រព្រឹត្តកំហុស ​ចៀសវាង​ការភ្ជាប់​សាច់រឿង​អាស្រូវ​ទាំងអស់​នោះ​ជាមួយនឹង​គោរមងារ​ឧកញ៉ា​ទូទៅ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​ RFI ​ក្នុងថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០២៤​នេះ​ អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់ ​អ្នក​នាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា ​បានលើកឡើង​ថា​ការ​ចេញសេចក្តីប្រកាស​នៅថ្ងៃនេះ ​គឺដើម្បី​ញែកឲ្យបាន​ច្បាស់​ដល់​ប្រព័ន្ធផ្សព្វផ្សាយ ​និង​មហាជន​កុំឲ្យ​ម៉ៅ​បញ្ចូលគ្នា​ទាំង​ឧកញ៉ា​ដែលមាន​ក្រម​សីលធម៌​ត្រឹមត្រូវ​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ​​​សមាគម​ឧកញ៉ា​រូបនេះ ​ក៏ព្រោះតែ​ឧកញ៉ា ​ឡេង ចាន់ណា ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ក្រោយធ្វើ​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅខេត្ត​សៀមរាប​។

អ្នកឧកញ៉ា ហុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជាបញ្ជាក់បន្ថែមលើសេចក្តីប្រកាសព័ត៌មាន
អ្នកឧកញ៉ា ហុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជាបញ្ជាក់បន្ថែមលើសេចក្តីប្រកាសព័ត៌មាន © HL
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ