បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោក ស៊្រុន ស៊្រន៖ ខ្ញុំនឹងដកពាក្យបណ្តឹងវិញ ប្រសិនបើជនល្មើសសារភាពការពិត
ក្រោយពីមានករណីវាយដំលើលោក ស៊្រុន ស៊្រននៅខេត្តសមុទ្រប្រាកានកាលពីថ្ងៃទី៣១ធ្នូ២០២៣ អាជ្ញាធរថៃបានចាប់ខ្លួនជនល្មើសចំនួន២នាក់ក្នុងចំណោមជនពាក់ព័ន្ធ៣នាក់។ តាមជនរងគ្រោះ ជនល្មើសបានអះអាងថា មូលហេតុដែលឈានដល់ការវាយលោក ស៊្រុន ស៊្រន បែកក្បាលជាទំនាស់រឿងចេញ-ចូលបន្ទប់ទឹក។ តែលោក ស៊្រុន ស៊្រនថា លោក មិនអាចទទួល យក ការសារភាពបែបនេះបាន ទេ។ សកម្មជននៃកិច្ចព្រមព្រៀងក្រុងប៉ារីសរូបនេះបានចាត់ទុក ករណីវាយរូបលោកជារឿងនយោបាយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃចន្ទ ទី៨ មករា លោក ស៊្រុន ស៊្រនអះអាងថា លោកនឹងដកពាក្យបណ្តឹងវិញ ប្រសិនបើជនល្មើសព្រមសារភាពនូវការពិត។08/01/202411:36 -
អ្នកស្រី សេន ចន្ធូ៖ អ្នកប្រកបរបរផ្លូវភេទនៅកម្ពុជាមិនត្រូវទទួលរងបទចោទព្រហ្មទណ្ឌ
ចាប់តាំងពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ អ្នកប្រកបរបរផ្លូវភេទនៅកម្ពុជាចំនួន ៦៨៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានស្លាប់ម្នាក់ដោយលង់ទឹកក្នុងអំឡុងរត់គេចពីការដេញចាប់របស់អាជ្ញាធរក្នុងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា និងថា ការចាប់ខ្លួននោះក៏មានដែរ ការប្រើអំពើហឹង្សា ការជេរប្រមាថ ម៉ាក់ងាយ និងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិ។ល។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥មករានេះ អ្នកស្រី សេន ចន្ធូ ប្រធានស្តីទីនៃអង្គការបណ្តាញការងារស្ត្រីរួបរួមគ្នាលើកឡើងថា ស្រ្តីប្រកបរបរផ្លូវភេទនៅតែរងការធ្វើទុកបុកម្នេញពីសង្គម ទោះបីរបរនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាសិទ្ធិសេរីភាពរបស់អ្នកដែលស្ម័គ្រចិត្តប្រកបរបរនេះក្តី។ តាមអ្នកស្រី សេន ចន្ធូ អ្នកប្រកបរបរផ្លូវភេទនៅកម្ពុជា ទាមទារឱ្យបញ្ឈប់ការដាក់ទោសព្រហ្មទណ្ឌទៅលើការងារផ្លូវភេទ និងការទទួលស្គាល់ការងារផ្លូវភេទជាការងារសុច្ចរិត។05/01/202418:40 -
លោក សុខ ឥសាន៖បក្សប្រជាជនកម្ពុជាមិនចម្លែកនឹងឆ្លើយតបចំពោះអ្នករិះគន់ ៧ មករាឡើយ
នៅថ្ងៃទី០៧មករាខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងត្រូវរៀបចំ កម្មវិធីខួប៧មករា លើកទី៤៥ឆ្នាំ។ គណបក្សប្រជាជនកម្ពុជាថា ៤៥ឆ្នាំមកនេះ មិនមែនជារឿងចម្លែកដែលត្រូវឆ្លងឆ្លើយឡើយ។ ការលើកឡើងនេះដើម្បីឆ្លើយតបនឹងអ្នកនយោបាយប្រឆាំងដែលតែងរិះគន់អំពីការរៀបចំពិធី៧មករារៀងរាល់ឆ្នាំ។ តើបក្សកាន់អំណាចឆ្លើយតបយ៉ាងណា សម្រាប់បញ្ហាដូច្នេះ?04/01/202411:41 -
14:34
-
លោក ស៊្រុន ស៊្រន៖ករណីវាយក្បាលខ្ញុំរបួសជាការបំបាក់ស្មារតី តែខ្ញុំមិនចុះចាញ់
លោក ស៊្រុន ស៊្រន ត្រូវបានជនល្មើសវាយបែកក្បាលនៅថ្ងៃទី៣១ធ្នូ២០២៣ ខណៈលោកនិងសហការីម្នាក់ទៀតកំពុងផ្សាយផ្ទាល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅកាន់ពលករខ្មែរនៅប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃទី១ មករា ២០២៤ លោក ស៊្រុន ស៊្រន អះអាងថា ជនល្មើសមានគ្នា៣នាក់ដោយពីរនាក់ជាជនដៃដល់ វាយលើរូបលោក និងកញ្ញា សោភា។ តាមសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសរូបនេះ ការវាយប្រហារមកលើរូបលោកជាការបំបាក់ស្មារតីមិនឲ្យបន្តផ្សាយកិច្ចព្រមព្រៀងក្រុង ប៉ារីស ២៣តុលា តែលោកអះអាងថា លោកនឹងមិនចុះចាញ់ឡើយ។ គួរ រម្លឹក ថា លោក ស៊្រុន ស៊្រន ធ្លាប់ត្រូវបានសមត្ថកិច្ចថៃប៉ុនប៉ងចាប់ខ្លួនក្រោមការអះអាងថា ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា។01/01/202409:54 -
លោកលី សំរិទ្ធិ៖ខេត្តសៀមរាបនឹងមិនធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តឆ្លងឆ្នាំសកលខកចិត្តឡើយ
នៅបាំងតែចំនួន២ថ្ងៃទៀតប៉ុណ្ណោះ ពិធីឆ្លងឆ្នាំសកល២០២៣ចូល២០២៤ នឹងចូលមកដល់។ ទាំងក្រុងភ្នំពេញ និងបណ្តាខេត្តនានាបានរៀបចំតុបតែងលម្អសោភណភាពក្រុងរៀងៗខ្លួនដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលនឹងទៅកម្សាន្តតាមគោលដៅទេសចរណ៍នៅក្នុងបុណ្យឆ្លងឆ្នាំសកល។ ខេត្តសៀមរាបក៏មិនខុសពីខេត្តផ្សេងដែរ បាន រៀបចំតុបតែងសួនលម្អ ព្រឹត្តិការណ៍ប្រគំតន្ត្រី និងការបាញ់កាំជ្រួញនៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៤។ នេះបើតាមការបញ្ជាក់របស់លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប។ តាមលោក លី សំរិទ្ធិ ខេត្តសៀមរាបនឹងមិនធ្វើឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តខកចិត្តចំពោះព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឡើយ។29/12/202311:58 -
16:53
-
14:20
-
លោកថេង សាវឿន៖យើងសង្ឃឹមថាតុលាការទម្លាក់ចោលបទចោទដើម្បីឲ្យយើងបន្តសកម្មភាពជួយកសិករ
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងត្រូវចូលសវនការសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី០៨មករាឆ្នាំ២០២៤ខាងមុខ។ ជាសវនការដែលអយ្យការអមសាលាដំបូងខេត្តរតនគិរី បានកោះហៅលោក ថេង សាវឿនឲ្យចូលបំភ្លឺពីបទល្មើស រួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរសង្គមដែលធ្វើឡើងនៅក្នុងខេត្តរតនគិរី កាលពីអំឡុងខែឧសភា។ គួរបញ្ជាក់ថា លោក ថេង សាវឿន និងសហការី ចំនួន២រូបត្រូវបានតុលាការខេត្តរតនគិរី បានឃាត់ខ្លួន កាលពីអំឡុងខែឧសភា ពីបទសង្ស័យញុះញង់ឲ្យកសិករធ្វើបដិវត្តន៍។ បន្ទាប់មកលោក និងសហការី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានចេញមុខសុំទោសជាសាធារណៈ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI ថ្ងៃទី២២ ធ្នូ លោកថេង សាវឿនសង្ឃឹមថានៅក្នុងសវនាការនាថ្ងៃទី៨មករាខាងមុខ តុលាការខេត្តរតនគិរីនឹងទម្លាក់ចោលបទចោទទាំងស្រុង ដើម្បីឲ្យក្រុមរបស់លោកអាចបន្តធ្វើសកម្មភាពជួយកសិករកម្ពុជាជាបន្តទៀត។22/12/202311:51 -
លោក ហុក សុកុល៖ ការអភិរក្សផ្ទះឈើបុរាណខ្មែរជារឿងសំខាន់ក្នុងសម័យថ្មីដែលនិយមផ្ទះថ្ម
សៀវភៅ «ផ្ទះឈើខ្មែរមរតក ១៥០០ឆ្នាំ» មានបីភាសា ដែលភាសាខ្មែរនិងភាសាបារាំង ទើបត្រូវបានដាក់លក់ជាសាធារណៈកាលពីសប្តាហ៍មុន។ វណ្ណកម្មនេះ គឺជាការរៀបរៀងឡើងតាមរយៈការស្រាវជ្រាវរបស់អ្នកនិពន្ធ២រូប គឺលោក ហុក សុកុល ជាស្ថាបត្យករខ្មែរ និងប្រវត្តវិទូ អូស្ត្រាលី លោក ដារៀល ខូលលីនស៍ (ទទួលមរណភាព)។ សៀវភៅមួយក្បាលនេះមានរំលេចនូវប្រភេទផ្ទះឈើខ្មែរចំនួន៧ប្រភេទដែលមានវត្តមាននៅតំបន់ជាប់នឹងផ្លូវទឹក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ហុក សុកុល ប្រាប់ថា ផ្ទះឈើបុរាណខ្មែរ គឺជាតឹកតាងសំខាន់ដែលផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅរបស់មនុស្សនិងទំនៀមទម្លាប់ប្រពៃណីខ្មែរកាលជំនាន់មុន។ លោក ហុក សុកុល យល់ថា ការរំព្ញកនិងការអភិរក្សផ្ទះឈើបុរាណខ្មែរគឺជារឿងសំខាន់ ក្នុងសម័យកាលថ្មី ដែលមនុស្សនិយមផ្ទះសង់ពីថ្ម។21/12/202323:48 -
លោក ណុប វី៖ កម្ពុជាគួរមាន«ក្រុមប្រឹក្សាសារព័ត៌មាន» ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ
វិស័យសារព័ត៌មាន ត្រូវបានរដ្ឋាភិបាលជំនាន់ថ្មី ចាត់ទុកថាជាដៃគូដែលមិនអាចខ្វះខាត។ នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នៅឆ្នាំនេះ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្រាប់លោក ហ៊ុន ម៉ាណែត គឺមានតែការចុះផ្សាយពីភាពពិតរបស់កម្ពុជា និងការបណ្តុះបណ្តាលជាបន្តទៀត ទើបអាចពង្រឹងគុណភាពវិស័យព័ត៌មាននៅកម្ពុជា។ តែនៅទន្ទឹមនេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធសារព័ត៌មានកម្ពុជា យល់ថា អ្វីដែលចាំបាច់ គឺ កម្ពុជាគួរមាន «ក្រុមប្រឹក្សាសារព័ត៌មាន» ដែលជាក្រុមអ្នកជំនាញឯករាជ្យសម្រាប់ជួយពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។20/12/202316:47 -
លោក គីមសួរ ភីរិទ្ធ៖ ការតវ៉ាឲ្យដកប្រធានបក្សភ្លើងទៀន គឺមានអ្នកនៅពីក្រោយ
ការទាមទារឲ្យដកប្រធាន និងអគ្គលេខាធិការគណបក្សភ្លើងទៀនចេញមានន័យស្មើនឹងរុញឲ្យគណបក្សនេះរលាយ។ នេះគឺជាការឆ្លើយតបរបស់អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀនចំពោះការតវ៉ានៅព្រឹកនេះ ខណៈអ្នកតវ៉ាទាមទារឲ្យទម្លាក់លោក ទាវ វណ្ណុល ពីប្រធានបក្ស និងលោក លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការបក្ស។ បើតាម លោក គីមសួរ ភីរិទ្ធ ការតវ៉ាបែបនេះ គឺមានអ្នកនៅពីក្រោយ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI លោក គីមសួរ ភីរិទ្ធ អះអាងថា អ្នកដែលចេញតវ៉ានោះមិនមែនជាក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនទៀតទេ ពីព្រោះពួកគេបានទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ និងចូលជាមួយគណបក្សផ្សេងតាំងពីក្រោយបោះឆ្នោត២៣កក្កដា។18/12/202309:51 -
តេជគុណ ទេព ភឿន៖ វត្តពោធិលង្កានឹងក្លាយស្រែបុណ្យសម្រាប់ពលរដ្ឋ ក្រោយបើកឡើងវិញ
វត្តពោធិលង្កា នៅខេត្តសៀមរាប ដែលបានបិទទ្វារដោយវិវាទផ្ទៃក្នុងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកដំណើរការឡើងវិញហើយ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៥ខែធ្នូនេះ បវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានសង្ឃដិកាថា ទោះបីវត្តធិលង្កានេះបានដំណើរការហើយក្តី ក៏ប៉ុន្តែរចនាសម្ព័ន្ធគ្រប់គ្រង ក៏ដូចជាការសម្របសម្រួល និងការរៀបចំរបៀបរៀបរយមួយចំនួននៅតែមិនទាន់សម្រេចនៅឡើយទេ។ តាមបវរវិជ្ជា ទេព ភឿន ក្នុងចំណោមព្រះសង្ឃទាំងអស់១៤០អង្ឃ គឺមានព្រះសង្ឃជាង២០អង្គ ដែលត្រូវបានអនុញ្ញាតិឱ្យត្រលប់ទៅគង់នៅវត្តពោធិលង្កាវិញ ។ ចំណែកព្រះសង្ឃដែលនៅសេសសល់នឹងត្រូវគណៈសង្ឃពិនិត្យមើលនៅពេលក្រោយ។ ព្រះបវរវិជ្ជា ទេព ភឿន មានជំនឿថា វត្តពោធិលង្កានឹងក្លាយជាទីតាំងផ្តល់ការអប់រំធម៌អាថ៌សិក្ខាវិន័យពិត និងជាស្រែបុណ្យសម្រាប់ពលរដ្ឋដើម្បីបំពេញសទ្ធាជ្រះថ្លា។15/12/202313:06 -
លោក ហង្ស ពុទ្ធា៖ គ.ជ.ប ថ្មីបន្តពង្រឹងភាពអព្យាក្រឹតរបស់ខ្លួនដោយយកច្បាប់ជាគោល
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសសមាសភាពក្បាលម៉ាស៊ីនដឹកនាំអាណត្តិថ្មីចំនួន៩រូប ដោយគោរពទៅតាមរូបមន្ត (៤+៤+១)និងមានអាណត្តិ ៥ឆ្នាំ។ សមាសភាព ៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ហើយ៤រូបទៀត ត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរដ្ឋាភិបាល និង ១រូប ត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកទី៩ នៃ គ.ជ.ប ដែលទទួលបានការយល់ព្រម និងឯកភាពពីគណបក្សទាំងពីរ បានថ្លែងថា គ.ជ.ប ថ្មីចាប់ផ្តើមការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ ដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតដែលមានជាធរមាន។14/12/202309:01 -
លោក ឡុង កុសល ចង់ឃើញព្រឹត្តិការណ៍រំព្ញកគុណអង្គរទាក់ទាញភ្ញៀវទេសចរដូចអង្គរសង្ក្រាន្ត
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជាខួប៣១ឆ្នាំនៃការដាក់រមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ដើម្បីអបអរសាទរទិវានេះ ក្រសួងវប្បធម៌ តាមរយៈអាជ្ញាធរជាតិអប្សារាកំពុងរៀបចំធ្វើព្រឹត្តិការណ៍រំព្ញកគុណអង្គរនៅខេត្តសៀមរាប រយៈពេល១០ថ្ងៃ។ កម្មវត្ថុនៃការរៀបចំព្រឹត្តិការណ៍មួយនេះ គឺដើម្បីបង្ហាញពីការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតមកដល់សព្វថ្ងៃ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៣ ធ្នូ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាចង់ឃើញព្រឹត្តិការណ៍រំព្ញកគុណអង្គរទាក់ទាញភ្ញៀវទេសចរដូចព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែរ។13/12/202310:03
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។