អានតួអត្ថបទ
បទសម្ភាស

លោក ស៊្រុន ស៊្រន៖ករណីវាយក្បាលខ្ញុំរបួសជាការបំបាក់ស្មារតី តែខ្ញុំមិនចុះចាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ស៊្រុន ស៊្រន ត្រូវបានជនល្មើសវាយបែកក្បាលនៅថ្ងៃទី៣១ធ្នូ២០២៣ ខណៈលោកនិងសហការីម្នាក់ទៀតកំពុងផ្សាយផ្ទាល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅកាន់ពលករខ្មែរនៅប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃទី១ មករា ២០២៤ លោក ស៊្រុន ស៊្រន អះអាងថា ជនល្មើសមានគ្នា៣នាក់ដោយពីរនាក់ជាជនដៃដល់ វាយលើរូបលោក និងកញ្ញា សោភា។ តាមសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសរូបនេះ ការវាយប្រហារមកលើរូបលោកជាការបំបាក់ស្មារតីមិនឲ្យបន្តផ្សាយកិច្ចព្រមព្រៀងក្រុង ប៉ារីស ២៣តុលា តែលោកអះអាងថា លោកនឹងមិនចុះចាញ់ឡើយ។ គួរ រម្លឹក ថា លោក ស៊្រុន ស៊្រន ធ្លាប់ត្រូវបានសមត្ថកិច្ចថៃប៉ុនប៉ងចាប់ខ្លួនក្រោមការអះអាងថា ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា។

លោក ស៊្រុន ស៊្រន ជាអត្ថាធិប្បាយលើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ស៊្រុន ស៊្រន ជាអត្ថាធិប្បាយលើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ