អានតួអត្ថបទ
បទសម្ភាស

លោក សេង ទៀក ចង់ឃើញយុវជនជំនាន់ក្រោយរើសរៀនជំនាញបរិស្ថានឲ្យបានច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សេង ទៀក នាយកអង្គការWWFបានអះអាងថា ប្រើពេលវេលា២៥ឆ្នាំជាមួយនឹងការងារបរិស្ថាន ការងារអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ ហើយផលដែលទទួលបានគឺកើនឡើងនៃកំណើនសត្វផ្សោតនិងសត្វព្រៃផ្សេងទៀត។ លោកសេង ទៀក ក៏បានចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារជាមួយរដ្ឋាភិបាលដោយគ្មានផលរំខានគឺត្រូវឈរលើភាពស្មោះត្រង់ទៅវិញទៅមក។ បើតាមអ្នកជំនាញផ្នែកបរិស្ថានរូបនេះផលដែលទទួលបានពីការងារ២៥ឆ្នាំមកនេះបានសាយភាយបន្តដល់ពលរដ្ឋនៅតាមសហគមន៍តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋានជាដើម។ ចំពោះការងារបរិស្ថានលោកគូសបញ្ជាក់ថា ជាកិច្ចគាំពាររបស់យើងទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះលោក សេង ទៀក មានក្ដីស្រមៃចង់ឃើញយុវជនកម្ពុជារើសរៀនជំនាញបរិស្ថានដើម្បីរួមចំណែកការពារបរិស្ថាន។

លោក សេង ទៀក ចង់ឃើញអ្នកបន្តវេន ជំនាញបរិស្ថាន និង សត្វព្រៃ
លោក សេង ទៀក ចង់ឃើញអ្នកបន្តវេន ជំនាញបរិស្ថាន និង សត្វព្រៃ AFP - GERRY RYAN
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ