អានតួអត្ថបទ
អាមេរិក-អន្តោប្រវេសន៍

លោក Manfred Novak៖អាមេរិកមិនបានឲ្យសច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ

នៅសហរដ្ឋអាមេរិក នយោបាយ​ឃុំឃាំង​កុមារ​អន្តោប្រវេសន៍​បាន​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​អង្គការ​សហប្រជាជាតិ។ តាម​តួលេខ​របស់​អង្គការសហប្រជាជាតិ មាន​កុមារ​ជាង ១០០ ០០០នាក់​កំពុង​ជាប់​ឃុំ ក្នុង​នោះ មាន​ប្រមាណ​ជា ១០០នាក់​ត្រូវ​បាន​គេ​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ។ តែ​តួលេខ​នេះ​គ្រាន់​ជា​តួលេខ​ប៉ាន់ប្រមាណ​ប៉ុណ្ណោះ ព្រោះ​រដ្ឋបាល​អាមេរិក​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​ការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​កុមារ​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិសេរីភាព។ លោក Manfred Novak អ្នក​ជំនាញ​ឯករាជ្យ​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នក​សរេសរ​របាយការណ៍​ឲ្យ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ពី​ការ​រំលោភ​ច្បាប់​អន្តរជាតិ​របស់​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ និង​ថា អាមេរិក​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មិន​បាន​ឲ្យ​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ។

លោក Manfred Novak​ ថា អាមេរិកមិនបានឲ្យសច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ
លោក Manfred Novak​ ថា អាមេរិកមិនបានឲ្យសច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ JOHN MOORE / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

« ជា​អកុសល សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​លោក​ដែល​មិនបាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិកុមារ​ទេ។ តែ​អាមេរិក​បាន​ប្រកាន់ខ្ជាប់​នូវ​កតិកាសញ្ញាអន្តរជាតិ​ស្ដីពី​សិទ្ធិស៊ីវិល និង​នយោបាយ និង​អនុសញ្ញាប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម។ ខ្ញុំ​យល់​ឃើញ​ថា ការ​ដែល​រដ្ឋបាល​អាមេរិក​បាន​បំបែក​កុមារ​អន្តោប្រវេសន៍​ចេញ​ពី​ឳពុក ម្តាយ​របស់​ពួក​គេ​ដើម្បី​គ្រាន់​តែ​ជា​ការ​ទប់​ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​អាមេរិកកណ្តាល​នោះ វា​ជា​ទង្វើ​អមនុស្សធម៌ និង​ថោកទាប។

ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា វា​ជា​ការ​រំលោភ​ច្បាប់អន្តរជាតិ។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ថា មិនមែន​មាន​តែ​អាមេរិក​មួយ​ទេ​ដែល​បាន​រំលោភ​ច្បាប់អន្តរជាតិ។ ប្រទេសចិន និង​រុស្ស៊ី​ក៏​គ្មាន​ស្តង់ដារ​ខ្ពស់​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ដែរ។ តែ​គួរ​ឲ្យ​ស្តាយ​ដែល​អង្គការសហប្រជាជាតិ​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​ក្រុមប្រឹក្សាសន្តិសុខ​មិន​អាច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សមាជិកអចិន្រ្តៃយ៍​ណា​មួយ​របស់​ខ្លួន​បាន​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ