អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

សហរដ្ឋអាមេរិក​ ចរចា​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Hamid Karzaï ​ទើប​ប្រកាស​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​១៨​មិថុនា​២០១១ ថា “សហរដ្ឋអាមេរិក កំពុង​ធ្វើការ​ចរចា​ជាមួយ​ពួក​តាលីបង់។ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ម្នាក់ ប្រកាស​ជា​ផ្លូវការ​អំពី​វត្តមាន​នៃ​កិច្ចចរចានេះ។ នៅតែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ពី​​ការ​ប្រកាស​ជូន​ដំណឹង​អំពី​ការ​ចាប់​ផ្តើម​ការដក​ទាហាន​អាមេរិក​​​ពី​​អាហ្វហ្កានីស្ថាន ព័ត៌មាន​ខាង​លើ​នេះ បាន​បង្ហើប​ឲ្យ​ឃើញ​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ​ចំពោះ​សង្គ្រាម​តទល់នឹង​​ពួកតាលីបង់។

លោក​ប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzaï អះអាងថ្ងៃសៅរ៍១៨​មិថុនា២០១១​ថា​សហរដ្ឋអាមេរិក​កំពុង​ចរចា​ជាមួយ​ពួកតាលីបង់។
លោក​ប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzaï អះអាងថ្ងៃសៅរ៍១៨​មិថុនា២០១១​ថា​សហរដ្ឋអាមេរិក​កំពុង​ចរចា​ជាមួយ​ពួកតាលីបង់។ Reuters
ផ្សាយពាណិជ្ជកម្ម

 

ជាមួយ​នឹង​សេចក្តី​ជូន​ដំណឹង​នេះ ​លោក Hamid Karzaï មាន​បំណង​ផ្តល់​សន្ទុះ​ដល់​កិច្ច​ចរចា។

ចំណែក​ប្រជាជនអាហ្វហ្កានីស្ថាន​វិញ ​មួយ​ភាគ​ធំ ​ដែលមានការ​​ហេវ​ហត់​អស់​កម្លាំង​ខ្លាំង​ដោយ​ហេតុ​​សង្គ្រាម​ជា​ច្រើន​ទសវត្ស​មកហើយនោះ ​ពួក​គេ​ចង់បានជាបឋម គឺការ​រស់​នៅ​ដោយ​​សុខ​សន្តិភាព និង​គិតថា កិច្ច​ព្រមព្រៀង​ទ្រង់ទ្រាយមួយ ជាមួយ​ពួក​តាលីបង់ មាន​លក្ខណៈ​ចាំបាច់ខានមិនបាន។

ក៏ប៉ុន្តែ ក្រុមខ្លះ ពុំ​មាន​គំនិត​យល់​ស្រប​ដូច​នេះ​ទេ។ អង្គការខ្លះ ខាង​​ការពារ​សិទ្ធិ​សេរីភាព​ស្ត្រី មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​រីកចម្រើន​សម្រេច​បានចាប់តាំងពីឆ្នាំ ២០០១​មក​ត្រូវបាន​គេ​លះ​បង់​ចោលជាថ្នូរនឹង​កិច្ចព្រមព្រៀងសន្តិភាពមួយ ។សកម្មជន​ទាំង​នេះ ​ខ្លាច​ពួក​តាលីបង់​វិល​ត្រឡប់ចូល​មក​ក្នុង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថានវិញ។

ម្យ៉ាងទៀត អតីត​សមាជិក​ជាច្រើន​នៃ​បក្ស​សម្ព័ន្ធ​ខាង​ជើង​  ដែល​ជា​សត្រូវ​ប្រវត្តិសាស្រ្ត​របស់​ពួក​តាលីបង់​តាំង​ពី​មុន​ឆ្នាំ​២០០១ ក៏​ប្រឆាំងជំទាស់​នឹង​ការផ្សះផ្សាជានាគ្នា​ជាមួយពួកឧទ្ទាម​ដែរ។ កាលពីខែឧសភាមុន ពួកគេមានគ្នា ១ ម៉ឺន​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​កាប៊ូល ដើម្បី បរិហារទៅលើ​កិច្ចចរចា​សន្តិភាព​ដែល​ពួក​គេ​យល់​ឃើញ​ថា ជា​រឿង​ក្បត់​គ្នាមួយ​នៅ​​ក្នុង​​ការ​វាយប្រយុទ្ធ ដែល​ប្រជាជនអាហ្វហ្កានីស្ថាន កំពុងធ្វើ​ការប្រឆាំងទល់នឹង​ពួក​ជ្រុល​និយម។

ទោះបី​ជា​មាន​ការ​ជូន​ដំណឹង​ពី​លោក​ប្រធានាធិបតី Karzaï នេះក្តី ក៏ក្រុម​អ្នក​ការទូត​វិញ សុខចិត្ត​ទន្ទឹងរង់ចាំមើលសិន។ ទំនាក់ទំនង​រវាង​ក្រុម​អ្នក​តំណាង​ពួក​តាលីបង់​និង សមាជិក​នៃ​សហគមន៍​អន្តរជាតិ ពិតជា​បានប្រព្រឹត្ត​ទៅ​ជា​ច្រើន​ខែមកហើយ ។ ក៏ប៉ុន្តែ​ទំនាក់ទំនងនេះ ស្ថិតនៅដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ។ អ្វី​ជាប្រាកដ​ប្រជា នៅ​ពុំ​ទាន់​បានចាប់ផ្តើម​នៅឡើយ​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ