អានតួអត្ថបទ
ជនភៀសខ្លួនអាហ្វហ្កានីស្ថាន-តាលីបង់

ប៉ាគីស្ថាន បណ្តេញជនភៀសខ្លួនអាហ្វហ្កានីស្ថាន ១លាន៧សែន នាក់

ខែតុលា ឆ្នាំ ២០២៣ រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចបណ្តេញជនភៀសខ្លួនអាហ្វហ្កានីស្ថាន ជាង១លាន៧សែននាក់ ឲ្យត្រឡប់ចូលទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ប៉ាគីស្ថានទុកពេលឲ្យជនភៀសខ្លួនអាហ្វហ្កានីស្ថាន ត្រឹមថ្ងៃទី ១ វិច្ឆិកានេះ ដើម្បីចាកចេញពីទឹកដីរបស់ខ្លួន។ ការចាប់បណ្តេញភ្លាមៗនេះ បានបណ្តាលឲ្យប្រជាជនអាហ្វហ្កានីស្ថាន ត្រូវបង្ខំចិត្តបោះបង់ចោលទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ជាពិសេសគឺលំនៅស្ថាន ដែលខ្លួនបានរស់នៅជ្រកកោន ជាច្រើនឆ្នាំមកហើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានមនុស្សរាប់ម៉ឺននាក់កំពុងកកកុញ នៅត្រង់ច្រកព្រំដែនរវាង ប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន ក្នុងស្ថានភាពដ៏លំបាកវេទនា ពោលគឺដោយពុំមានជម្រក ចំណីអាហារ ទឹក និង ថ្នាំព្យាបាល។

ប៉ាគីស្ថាន បណ្តេញជនភៀសខ្លួនអាហ្វហ្កានីស្ថាន ១លាន៧សែននាក់
ប៉ាគីស្ថាន បណ្តេញជនភៀសខ្លួនអាហ្វហ្កានីស្ថាន ១លាន៧សែននាក់ AP - Anjum Naveed
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ