ចិននិងប៉ាគីស្ថានប្រារព្ធខួប១០ឆ្នាំផែនការសេដ្ឋកិច្ចក្រោមស្នូរភេរវកម្ម
ឧបនាយករដ្ឋមន្ត្រីចិនទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ហេ លីហ្វេង បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថាន នៅល្ងាចថ្ងៃអាទិត្យទី ៣០ កក្កដា ២០២៣ ដើម្បីប្រារព្ធខួប១០ឆ្នាំនៃផែនការសេដ្ឋកិច្ចមហាសាលរវាងចិន-ប៉ាគីស្ថាន។ ផែនការសេដ្ឋកិច្ចនេះជាគ្រឹះដ៏ចម្បងនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
ផែនការសេដ្ឋកិច្ចដ៏មហាសាលចិនប៉ាគីស្ថានដែលបង្កើតឡើងនៅឆ្នាំ២០០៣បានអនុញ្ញាតឱ្យប្រទេសទាំងពីរទម្លាយថវិកាតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក ក្នុងវិស័យដឹកជញ្ជូនថាមពលនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ប៉ុន្តែគម្រោងនេះត្រូវជួបការលំបាកច្រើនដោយប៉ាគីស្ថានមិនអាចគោរពកាតព្វកិច្ចហិរញ្ញវត្ថុ និងការគំរាមកំហែងប្រឆាំងនឹងចិន។
បើតាមអ្នកវិភាគ ជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យអ៊ីស្លាម៉ាបាដលោកAzeem Khalid ១០ឆ្នាំក្រោយការបង្កើតគម្រោងបើទោះបីជាប៉ាគីស្ថានប្រឹងហើយសម្រេចការងារបានច្រើនគួរឱ្យកត់សម្គាល់ក៏ដោយក៏បំណងចង់តភ្ជាប់ចិនទៅសមុទ្ទអារ៉ាប៊ីសាអូឌីតតាមប៉ាគីស្ថានហាក់នៅឆ្ងាយពីកម្មវត្ថុណាស់។
ប៉ុន្មានឆ្នាំចុងក្រោយមកនេះប៉េកាំងជាដៃគូបរទេសជាទីទុកចិត្តបំផុតសម្រាប់ប៉ាគីស្ថានដោយបានផ្តល់ជំនួយហិរញ្ញវត្ថុតាមសេចក្តីត្រូវការរបស់ប្រទេសនេះ។ជាក់ស្តែង ចិនទើបបានព្រមកាលពីដើមសប្តាហ៍ផ្តល់កម្ចី២៤០០លានដុល្លារសម្រាប់រយៈពេលពីរឆ្នាំដល់ប៉ាគីស្ថានស្តារប្រទេសឡើងវិញ។បើតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ៣០%នៃបំណុលដែលប៉ាគីស្ថានខ្ចីពីបរទេសគឺលុយរបស់ចិននិងធនាគារពាណិជ្ជកម្មចិន។
ចិនចង់បើកច្រកសេដ្ឋកិច្ចទៅរកមហាសមុទ្ទឥណ្ឌាប៉ុន្តែសន្តិសុខរបស់ក្រុមការងារនៅប៉ាគីស្ថានជាកង្វល់ធំណាស់។ ក្រុមអ្នកផ្តាច់ខ្លួននិយម នៅប៉ាគីស្ថានបានប្រកាសបើកការវាយប្រហារភេរវកម្មជាច្រើនដងប្រឆាំងនឹងគម្រោងសេដ្ឋកិច្ចចិនប៉ាគីស្ថាននិងភ្នាក់ងារសន្តិសុខប៉ាគីស្ថានបំរើឱ្យផលប្រយោជន៍ចិន។នៅថ្ងៃអាទិត្យចំថ្ងៃមកដល់របស់លោកឧបនាយករដ្ឋមន្ត្រីចិន ភេរវកម្មអត្តឃាតបានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោច៤៧នាក់។កាលពីខែមេសា២០២១មនុស្ស៥នាក់បានស្លាប់ក្នុងភេរវកម្មរបស់ពួកតាលីបង់ប៉ាគីស្ថានក្នុងសណ្ឋាគារដែលកំពុងទទួលឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងគេតាQuetta។ពីរបីខែបន្ទាប់មកទៀត ជនជាតិចិន៩នាក់បានស្លាប់ក្នុងការបំផ្ទុះរថយន្តក្រុងដឹកបុគ្គលិកធារាសាស្ត្រ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ