អានតួអត្ថបទ
វ៉េណេស៊ុយអេឡា-ហ្គីយ៉ាន

ដែនដីហ្គីយ៉ាន៖ វ៉េណេស៊ុយអេឡា​បោះឆ្នោត​ប្រជាមតិ​ទាត់ចោល​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌយុត្តិធម៌

នៅថ្ងៃអាទិត្យទី​៣​ធ្នូ វ៉េណេស៊ុយអេឡារៀបចំ​ការបោះឆ្នោតប្រជាមតិ​ដើម្បីសម្រេចថា តើ​ព្រម ឬ​មិនព្រម ទទួល​ស្គាល់​ការសម្រេច​របស់​តុលាការយុត្តិធម៌​អន្តរជាតិ នៅក្នុង​ជម្លោះដែនដី​ជាមួយ​ប្រទេស​ហ្គីយ៉ាន។ តាមលទ្ធផលឆ្នោត ដែល​ក្រុមប្រឹក្សាបោះឆ្នោតជាតិ ប្រកាស​នៅយប់​ថ្ងៃអាទិត្យ សន្លឹកឆ្នោត​ឆ្លើយ “មិនយល់ព្រម” ទទួល​ស្គាល់ការសម្រេច​របស់​តុលាការ​ក្រុងឡាអេ មានសំឡេងភាគច្រើន ដល់​ទៅ​៩៥%។ ការទាត់ចោល​ការសម្រេច​របស់តុលាការ​យុត្តិធម៌អន្តរជាតិ មានន័យថា ប្រជាជន​វ៉េណេស៊ុយអេឡា​គាំទ្រ​ការកាត់បញ្ចូល​ដែនដី​របស់​ប្រទេស​ជិតខាង ហ្គីយ៉ាន មក​ក្នុង​ផែនដី​របស់វេណេស៊ុយអេឡា។

នៅថ្ងៃអាទិត្យទី​៣​ធ្នូ វ៉េណេស៊ុយអេឡារៀបចំ​ការបោះឆ្នោតប្រជាមតិ​ដើម្បីសម្រេចថា តើ​ព្រម ឬ​មិនព្រម ទទួល​ស្គាល់​ការសម្រេច​របស់​តុលាការយុត្តិធម៌​អន្តរជាតិ នៅក្នុង​ជម្លោះដែនដី​ជាមួយ​ប្រទេស​ហ្គីយ៉ាន។
នៅថ្ងៃអាទិត្យទី​៣​ធ្នូ វ៉េណេស៊ុយអេឡារៀបចំ​ការបោះឆ្នោតប្រជាមតិ​ដើម្បីសម្រេចថា តើ​ព្រម ឬ​មិនព្រម ទទួល​ស្គាល់​ការសម្រេច​របស់​តុលាការយុត្តិធម៌​អន្តរជាតិ នៅក្នុង​ជម្លោះដែនដី​ជាមួយ​ប្រទេស​ហ្គីយ៉ាន។ AP - Matias Delacroix
ផ្សាយពាណិជ្ជកម្ម

ទោះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចេញ​បញ្ជា​ហាម​វ៉េណេស៊ុយអេឡា​មិនឲ្យ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ទៅ​ផ្លាស់ប្តូរស្ថានភាពដើម នៅក្នុង​តំបន់ វ៉េណេស៊ុយអេឡា​របស់​លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ​នៅតែ​ផ្គើន​រៀបចំការបោះឆ្នោតប្រជាមតិ មាន​៥សំណួរ ដែលនៅក្នុងនោះ ប្រជាជនវ៉េណេស៊ុយអេឡា​ត្រូវ​ឆ្លើយ​ថា ព្រម ឬ​មិនព្រម ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​នៅក្នុងសំណុំរឿង​ដែនដី Essequibo។

តាមលទ្ធផលឆ្នោត ដែល​ក្រុមប្រឹក្សាបោះឆ្នោតជាតិ ប្រកាស​នៅយប់​ថ្ងៃអាទិត្យ សន្លឹកឆ្នោត​ឆ្លើយ “មិនយល់ព្រម” ទទួល​ស្គាល់ការសម្រេច​របស់​តុលាការ​ក្រុងឡាអេ មានសំឡេងភាគច្រើន ដល់​ទៅ​៩៥%។ ការទាត់ចោល​ការសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ មានន័យថា ប្រជាជន​វ៉េណេស៊ុយអេឡា​គាំទ្រ​ការកាត់បញ្ចូល​ដែនដី​ Essequibo​របស់​ហ្គីយ៉ាន មក​ដាក់​ក្នុង​ផែនដី​របស់វ៉េណេស៊ុយអេឡា។

ដែនដី​Essequibo​ដែល​មាន​ផ្ទៃដី ១៦០ ០០០គីឡូម៉ែត្រ​ការ៉េ កំពុងស្ថិតក្រោមការកាន់កាប់​របស់​ប្រទេស​ហ្គីយ៉ាន ប្រទេស​ជិតខាង​របស់​វ៉េណេស៊ុយអេឡា។ ដោយ​ផ្អែក​លើប្រវត្តិសាស្រ្ត​នៃការគ្រប់គ្រង​របស់​អាណានិគមអង់គ្លេស វ៉េណេស៊ុយអេឡា​នៅតែ​ទាមទារ​ថា ដែនដី Essequibo គឺជា​ផ្នែកមួយ​នៃ​ទឹកដី​វ៉េណេស៊ុយអេឡា នោះ​បើទោះបី​ជា​តុលាការ​អាជ្ញាកណ្តាលអន្តរជាតិ​ធ្លាប់​សម្រេច​កាល​ពីឆ្នាំ ១៨៩៩ ថា ដែនដី Essequibo​ជាកម្មសិទ្ធិ​របស់​ប្រទេស​ហ្គីយ៉ានក្តី។

វ៉េណេស៊ុយអេឡាដែល​ធ្លាប់តែ​ប្រឆាំង​មិន​ទទួល​ស្គាល់​ការសម្រេចរបស់​តុលាការ​ដែលខ្លួន​ចាត់ទុក​ថា អយុត្តិធម៌ បាន​ចាប់ផ្តើម​សើរើ ចង់​បានដែនដី​Essequibo របស់​ហ្គីយ៉ាន បន្ទាប់ពី ក្រុមហ៊ុន​អាមេរិក​រកឃើញ​មាន​អណ្តូងប្រេងដ៏ធំ នៅទីនោះ ដែល​អាច​ផ្តល់​ប្រេង ប្រមាណ​១០ពាន់​លាន​បារីល។

នៅយប់​ថ្ងៃអាទិត្យ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ស្វាគម​លទ្ធផល​ឆ្នោត​គាំទ្រ​ដ៏​ធំធេងដែលបញ្ជាក់ថា ប្រជាជន​វ៉េណេស៊ុយអេឡា​ចង់​បាន​ដែនដីដែលជាប់ជម្លោះជាមួយហ្គីយ៉ាន។

ការបោះឆ្នោតប្រជាមតិ​សើរើ​ចង់បានដែនដី Essequibo ដែលតំណាង​ឲ្យ​៦០%​នៃ​ផ្ទៃដីសរុប​របស់​ហ្គីយ៉ាន​យ៉ាងដូច្នេះ បានធ្វើ​រដ្ឋាភិបាល​ហ្គីយ៉ាន បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ ដើម្បី​ផ្តល់​សុពលភាពបន្ថែម ទៅលើ​ការសម្រេច​របស់​តុលាការ​អន្តរជាតិ​កន្លងមក និងដើម្បីរារាំង​កុំ​ឲ្យ​វ៉េណេស៊ុយអេឡា​រៀបចំ​ការបោះឆ្នោតប្រជាមតិ។

សម្រាប់ប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali  ការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃ​សុក្រ កន្លងទៅ មានអត្ថន័យរារាំង​មិន​ឲ្យ​វ៉េណេស៊ុយអេឡា​កាត់យក ឬ​ចូលឈ្លានពាន​ដែនដី Essequibo។

មួយវិញទៀត ទោះបីជា​មាន​ការធានាអះអាង​ពីវ៉េណេស៊ុយអេឡា​ថា នឹង​មិនប៉ុនប៉ង​ឈ្លានពាន​ចូល​គ្រប់គ្រង​ដែនដី​ជាប់ជម្លោះ ប៉ុន្តែ ហ្គីយ៉ាន​នៅតែ​មិនទុកចិត្ត និង​បានបញ្ជូន​មនុស្ស​រាប់ពាន់នាក់​ឲ្យ​ទៅធ្វើជា​ព្រំដែន​មនុស្ស នៅត្រង់​ខ្សែបន្ទាត់​ព្រំដែនជាមួយ​ប្រទេស​វ៉េណេស៊ុយអេឡា។

សម្រាប់អ្នកជំនាញ ទោះ​ប្រជាជន​វ៉េណេស៊ុយអេឡា​បោះឆ្នោត​ចង់​បាន​ដែនដី Essequibo​ពីប្រទេស​ហ្គីយ៉ាន ប៉ុន្តែ នៅក្នុង​ស្ថានភាពជាក់ស្តែង រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​មិនអាច​ធ្វើអ្វី​បាន​ភ្លាមៗដែរ។

គេជឿថា ក្នុងកាលៈទេសៈ ដែល​វ៉េណេស៊ុយអេឡា​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ដើម្បីបង្វែរចំណាប់អារម្មណ៍​របស់​ប្រជាជន និង​ដណ្តើមសំឡេង​ពីបក្ស​ប្រឆាំង នៅ​ប៉ុន្មាន​ខែ​មុនការបោះឆ្នោត​ប្រធានាធិបតី ដែលត្រូវ​រៀបចំ នៅ​ពាក់កណ្តាល​ឆ្នាំ ក្រោយ។ ទី២ សហគមន៍អន្តរជាតិ និងប្រេស៊ីល​ដែលជាប្រទេស​ជិតខាងរបស់​ប្រទេស​ទាំងពីរ​ពិតជាមិនយល់ព្រម។ ហ្គីយ៉ាន​ផ្ទាល់ តែម្តង​នឹង​មិនសុខចិត្ត​​របូត​បាត់ដែនដី ដែលតំណាង​ឲ្យ​៦០%នៃ​ទឹកដី​របស់ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ