អានតួអត្ថបទ
SpaceX

គម្រោងបាញ់សាកល្បងយាន Starship ត្រូវបានលើកពេល

ក្រុមហ៊ុន SpaceX គ្រោង​បាញ់បង្ហោះ​យាន​អវកាស​ថ្មី Starship នៅថ្ងៃ​ចន្ទនេះ ក៏ប៉ុន្តែ នៅតែ​ប៉ុន្មាននាទីដល់ពេល​បាញ់បង្ហោះ ក៏​ស្រាប់តែ​បាន​សម្រេច​លើកពេល​ទៅវិញ ដោយសារ​តែ​បញ្ហា​ប្រព័ន្ធគ្រប់គ្រង​សម្ពាធ នៅ​ក្នុងតួរ៉ុកកែត​កំណាត់ទីមួយ (Super Heavy Booster)។ ក្រុមហ៊ុន SpaceX នៅមិនទាន់​កំណត់​កាលបរិច្ឆេទ​បាញ់បង្ហោះសាជាថ្មី​នៅឡើយទេ ដោយ​គ្រាន់តែ​បាន​ឲ្យដឹង​ថា គេ​ត្រូវការ​យ៉ាងតិច ៤៨ម៉ោង ទើបអាច​រៀបចំ​បាញ់បង្ហោះ​សាជាថ្មី​ទៀតបាន។

រ៉ុកកែត និង យានអវកាស Starship របស់​ក្រុមហ៊ុន SpaceX នៅ​ឯទីតាំង​បាញ់បង្ហោះ ក្នុងរដ្ឋតិចសាស់ សហរដ្ឋ​អាមេរិក
រ៉ុកកែត និង យានអវកាស Starship របស់​ក្រុមហ៊ុន SpaceX នៅ​ឯទីតាំង​បាញ់បង្ហោះ ក្នុងរដ្ឋតិចសាស់ សហរដ្ឋ​អាមេរិក REUTERS - JOE SKIPPER
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ