អានតួអត្ថបទ
អាមេរិក-រើសអើងប្រកាន់ពូជសាសន៍

ឃាតកម្មបាញ់រះ​នៅ​ប៊ូហ្វាឡូ បង្ហាញ​ថា​អាមេរិក​មាន​ដំបៅរើសអើង​ប្រកាន់​ពូជសាសន៍ ចាក់ឫស​យ៉ាង​ជ្រៅក្នុងសង្គម

អំពើបាញ់រះសម្លាប់មនុស្ស នៅក្រុងប៊ូហ្វាឡូ រដ្ឋញូយ៉ក កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ បានធ្វើឲ្យ​រំជួយ​ចិត្តជាខ្លាំងទូទាំងសហរដ្ឋអាមេរិក។ ឃាតករ ជាយុវជនស្បែកស អាយុ១៨ឆ្នាំ បានបាញ់រះសម្លាប់ជីវិតមនុស្ស​១០នាក់ ដែល​សុទ្ធតែជាជនជាតិអាមេរិកស្បែកខ្មៅ។ អំពើបាញ់រះ​ ដែលត្រូវបានសមត្ថកិច្ចអាមេរិក ចាត់ទុកថាមានលក្ខណៈជាការរើសអើងប្រកាន់ពូជសាសន៍។

លោក Wayne Jones ឱប​កូនប្រុស​ Donell ស្រក់ទឹកភ្នែក ក្នុងពេលនិយាយជាមួយអ្នកកាសែត​ The Associated Press។ ម្តាយរបស់​លោក ឈ្មោះ Celestine Chaney បានស្លាប់នៅក្នុងហេតុការណ៍បាញ់រះ នៅ​ក្រុងប៊ូហ្វាឡូ កាលពីថ្ងៃទី ១៤ ឧសភា ២០២២
លោក Wayne Jones ឱប​កូនប្រុស​ Donell ស្រក់ទឹកភ្នែក ក្នុងពេលនិយាយជាមួយអ្នកកាសែត​ The Associated Press។ ម្តាយរបស់​លោក ឈ្មោះ Celestine Chaney បានស្លាប់នៅក្នុងហេតុការណ៍បាញ់រះ នៅ​ក្រុងប៊ូហ្វាឡូ កាលពីថ្ងៃទី ១៤ ឧសភា ២០២២ AP - Matt Rourke
ផ្សាយពាណិជ្ជកម្ម

តាមការបញ្ជាក់ពីសេតវិមាន កាលពីថ្ងៃចន្ទម្សិលមិញ លោក ចូ បៃដិន នឹងធ្វើដំណើរទៅក្រុងប៊ូហ្វាឡូ នៅថ្ងៃអង្គារនេះ មុននឹងចេញដំណើរទៅកាន់កូរ៉េខាងត្បូង។ លោក ចូ បៃដិន បានលើកឡើងថា ត្រូវតែ​រួមគ្នាប្រយុទ្ធយកឈ្នះ ផ្នត់គំនិតរើសអើស ស្អប់ខ្ពើម ប្រកាន់ពូជសាសន៍នេះឲ្យ​បាន ព្រោះវាគឺជា​ស្នាមប្រឡាក់ ដិតដាម​លើ​សតិស្មារតីរបស់​ប្រជាជនអាមេរិក។

យ៉ាងណាមិញ​ យោងតាម​លោក ហ្វ្រង់ស្វ័រ ដៀរពែរ (François Durpaire) អ្នកប្រវត្តិសាស្ត្រជំនាញ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់បទសម្ភាសន៍ឲ្យ​វិទ្យុបារាំងអន្តរជាតិ​ គឺសហរដ្ឋអាមេរិក នៅតែមានផ្នត់គំនិតរើសអើង បែងចែកពូជសាសន៍ពណ៌សំបុរ ដែល​ចាក់ឬជ្រៅណាស់ក្នុងសង្គម។

01:33

សម្រង់ប្រសាសន៍លោក François Durpaire អ្នកប្រវត្តិសាស្ត្រ​ជំនាញ​អាមេរិក

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ