អានតួអត្ថបទ
ស.រ.អា

វ៉ាស៊ីនតោន​៖​លោក​​John Kerry​​ សមាជិក​​ព្រឹទ្ធ​សភា​​ជ្រើស​​រើស​បន្ត​​​​ដំណែង​​ពី​​លោកស្រី​ហ៊ីឡារី​ក្លីនតុន​

លោក​​ប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក​​បារ៉ាក ​អូបាម៉ា បាន​​ជ្រើស​​តាំង​លោក John Kerry សមាជិក​​ព្រឹទ្ធសភា​ជា​អ្នក​ស្នង​បន្ត​ពីលោកស្រី​ហ៊ីឡារី គ្លីនតុន(Hillary Clinton)​ក្នុង​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេសអាមេរិក-នេះ​បើ​យោង​តាម​ការជូន​ដំណឹង​នៃ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង CNN និង ABC។ ដើម្បី​សង្កត់​បន្ថែម​លើ​​ព័ត៌មាន​របស់​ខ្លួន CNN​ បាន​ដក​ស្រង់​ពាក្យ​សំដី​របស់​សមាជិក​ម្នាក់​នៃ​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ដែល​បាន​លើក​និយាយ​ពី​ឈ្មោះ​លោក John Kerry។

លោក John Kerry អតីតបេក្ឋជនប្រធានាធិបតីអាមេរិកត្រូវបានលោកអូបាម៉ាជ្រើសតាំងជាប្រមុខការទូតអាមេរិក
លោក John Kerry អតីតបេក្ឋជនប្រធានាធិបតីអាមេរិកត្រូវបានលោកអូបាម៉ាជ្រើសតាំងជាប្រមុខការទូតអាមេរិក REUTERS/Jason Reed/Files
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Massachusetts លោកJohn Kerry ក៏​​​ជា​បេក្ខជន​អភ័ព្វ​ក្នង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ ឆ្នាំ​២០០៤ ប្រជែងទល់នឹង​លោក George W.​Bush ។   លោកJohn Kerry ដែល ​ជា​វិរជន​បំពាក់​ដោយ​គ្រឿង​ឥស្សរិយយស​នៅ​ក្នុង​សង្គ្រាម​វៀតណាម ​មុន​នឹង​ក្លាយ​ជា​សកម្មជន​ប្រឆាំង​នឹង​សង្គ្រាម បានចូល​ដល់អាយុ​៦៩​ឆ្នាំ​ហើយ​ចាប់​តាំង​ពីថ្ងៃ១១ធ្នូកន្លងមកនេះ​។​

 
ជា​ប្រធាន​នៃ​គណកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​​ដ៏​មានអនុភាពចាប់​តាំង​ពី​៤​ឆ្នាំ​​កន្លង​មក​​​នៅ​ក្នុង​ព្រឹទ្ធសភាអាមេរិក ​ជាទី​ដែលលោក​បាន​​​ស្នងដំណែង​​ពីលោក​Joe Biden បច្ចុប្បន្ន​ជា​អនុ​​ប្រធានាធិបតី​អាមេរិកាំង​លោក​John Kerry ត្រូវបាន​គេ​ចាត់ទុកថាជា​ឥស្សរជន​នយោបាយ​​​​មួយ​រូប​ដ៏​មាន​ប្រជាប្រិយភាពសំរាប់​​ការ​​ស្នង​តំណែងជា​​ប្រមុខ​ការទូត​នៃ​មហា​អំណាច​ទី​មួយ​ក្នុង​ពិភពលោក ​ក្រោយពីការបដិសេធរបស់​លោកស្រី​ស៊ូសាន រ៉ៃស៍(Susan Rice)​នៅ​ក្នុង​សប្តាហ៍​​នេះ។ លោកស្រី​ Rice ដែលជា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អសប​បាន​ដក​បេក្ខភាព​របស់ខ្លួនដោយហេតុតែមានរឿងរ៉ាវ​ដ៏ចម្រូងចម្រាស​ជាមួយបក្សសាធារណរដ្ឋ។
 ​
ប្រកបដោយ​បទ​ពិសោធន៍​ច្រើន​​នៅ​ក្នុង​សភា​អាមេរិកាំង លោក John Kerry ត្រូវ​បាន​គេ​វាយ​តម្លៃ ថា ​ជា​បេក្ខជនមួយរូប​ដែលមានគេគាំទ្រច្រើន​ជាង​លោកស្រី ​Susan Rice នៅ​ក្នុង​ការ​​បន្ត​ស្នងពីលោកស្រី​ហ៊ីឡារីក្លីនតុន​។ ចំណែក លោកស្រី​ក្លីនតុនដែល​បាន​ដឹក​នាំ​ការទូត​អាមេរិក​យ៉ាង​ពេញ​ទំហឹង​តាំងពី​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មកហើយនោះ  បាន​ថ្លែង​ថា លោកស្រី​ចង់​​សំរាក​​ដើម្បី​រយាលពី​ការងារ​បន្តិច  បើទោះបីជាឈ្មោះ​របស់​លោកស្រីត្រូវ​បាន​គេ​និយាយ​ពេញ​បបូរ​មាត់​​​នៅ​ទីក្រុង​វ៉ាស៊ីតោនថា ​លោកស្រីក្លីនតុនប្រហែលជា​នឹង​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​​ប្រធានាធិបតី​អាមេរិក​ជាយថាហេតុ​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ