អានតួអត្ថបទ
អាមេរិក

​អាមេរិកថា ​សេដ្ឋកិច្ច​របស់ខ្លួន​ទទួល​បាន​កំណើន​យ៉ាង​ល្អ នៅត្រីមាសដំបូង​ដើម​ឆ្នាំ​នេះ

ឆ្នាំ​២០១៩​នេះ កំណើន​សេដ្ឋកិច្ច​អាមេរិក​ បាន​បន្តដើរទៅមុខ​យ៉ាង​ល្អប្រសើរ​ រង្វង់​៣,២ភាគរយ នៅ​អំលុង​៣ខែដំបូង ហើយគឺ​​ល្អលើស​ពី​ការ​រំពឹងទុក​ទៅទៀត។ នេះបើ​តាមការ​សន្និដ្ឋាន​បឋម ដែល​មាន​បាន​ចុះផ្សាយ​ក្នុង​​​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ចអាមេរិក ពីថ្ងៃ​សុក្រ​ ទី​២៦មេសា។ ប្រធានាធិបតី​អាមេរិក លោក ត្រាំ អបអរសាទរ និង​ថា ពិតជា​គួរ​ឲ្យ​រំភើបភ្ញាក់​ផ្អើល​ណាស់។

ទីប្រឹក្សាសេដ្ឋកិច្ច លោក Larry Kudlow នៅ​សេតវិមាន​
ទីប្រឹក្សាសេដ្ឋកិច្ច លោក Larry Kudlow នៅ​សេតវិមាន​ @Reuters
ផ្សាយពាណិជ្ជកម្ម

ជាធម្មតា ក្នុង​រដូវរងា​ ចន្លោះពី​ខែ​មករា​ ដល់ខែ​មីនា, សេដ្ឋកិច្ច​អាមេរិក ខ្សោយជាង ​​ខែ​ធម្មតា​​នារដូវដូវ​ក្តៅ​។ ក្នុង​ពេល​អំលុងខែ​ដំបូង​ៗ​នៃ​ដើមឆ្នាំដូច្នេះ កំណើនសេដ្ឋកិច្ចអាមេរិក​ អាច​ត្រឹម​ចន្លោះក្រោម​៣ភាគរយ​តែប៉ុណ្ណោះ។ តែពេល​​នេះ វា​បាន​កើន​ឡើង​ដល់ទៅ​៣.២ភាគរយទៅហើយ គឺ​គ្រាន់​បើ​ជាងការ​រំពឹង​ទុក​ឆ្ងាយ។ ពីព្រោះថា ពី​ដំបូង​ឡើយ គេបាន​គិតថា អាចកើន​ឡើង​ត្រឹម​ចន្លោះ ជាង២ភាគរយ ឬតិចតួច​ជាង​នេះ​ផង។ នេះបើ​តាមការ​លើកឡើង​របស់​​ប្រធាន​ក្រុម​អ្ន​កជំនាញ​សេដ្ឋកិច្ច​ នៅ​សេតវិមានអាមេរិក​ លោក​ Larry Kudlow ។

អ្នក​ជំនាញ​ដដែល​​ ឲ្យដឹង​​ដែរថា កំណើន​នៃការ​វិនិយោគទុន​របស់​ក្រុមហ៊ុន​សហគ្រាសឯកជន​ បាន​កើនឡើង​២.៧ភាគ វាតិច​ជាង​ត្រីមាស​មុនៗក៏ពិតមិនមែន។ ក៏ប៉ុន្តែ​ វិស័យ​នេះ បាន​ដើរទៅ​បាន​ល្អ ក៏​ដោយសារតែមាន​ការ​ជួយ​គាំទ្រ​ ការ​ជួយ​ឧបត្ថម្ភធន ​ទៅក្នុង​ការ​ចំណាយ​ផ្សេងៗ នៅលើ​វិស័យកម្មសិទ្ធិបញ្ញា។ វិស័យ​មួយ​នេះ ជា​ចំណុច​រស៊ើបមួយ ក្នុង​ការ​ប្រទាញ​ប្រទង​នៃ​ជម្លោះ​សេដ្ឋកិច្ច​រវាង​ ចិន និង​អាមេរិក។ បើទោះបី​ជា ស្ថិត​នៅក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្មក្តី​ ជញ្ជីងពាណិជ្ជកម្ម​របស់​អាមេរិក នៅតែ​មាន​លំនឹង​​ល្អ​។​ នេះបើ​តាម​របាយការណ៍​ផ្ទាល់ខ្លួន​របស់អាមេរិក។

ព័ត៌មាន​ពីដំណើន​សេដ្ឋកិច្ច​ គឺជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ជាប់ផ្អើលចំពោះ​ប្រធានាធិបតីអាមេរិក ដែល​ជា​មហាសេដ្ឋកិច្ច​ស្រាប់​។ ដូច​តាម​ទម្លាប់ លោក ដូណាល់ ត្រាំ  បាន​សរសេរសារ​​តាម​ប្រព័ន្ធ​សង្គម​ Twitter ដោយសេចក្តី​អំណរ​ និងអំណួត ​ថា «កំណើនសេដ្ឋកិច្ច​ដ៏​សម្បើម​អស្ចារ្យក្រៃ ហើយ​តម្លៃ​អតិផរណា​ទំនិញ ក៏​នៅ​ទាប។ សេដ្ឋកិច្ច​របស់​អាមេរិក​យើង​មាន​សុខភាពល្អណាស់។​»៕​  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ