អានតួអត្ថបទ
សហរដ្ឋអាមេរិក

ជំនួប​កំពូល​ដើម្បី​ទប់​ស្កាត់​ភេរវកម្ម​នុយក្លេអ៊ែរ​​

ជំនួប​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​នេះ​និង​ ថ្ងៃ​ស្អែក​នៅ​ទី​ក្រុង ​Washington។ គឺ​ជា​ជំនួប​កំពូល​មួយ​ដែល​ផ្តួច​ផ្តើម​​ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Obama​និង​​ដែល​​ចូលរួម​ដោយ​​អ្នក​ដឹក​នាំ​​កំពូលៗ​​មក​​ពី ​​៥០​ប្រទេស​ក្នុង​​លោក។​ ប្រធាន​រឿង​​ធំ​​​ដែល​​ត្រូវ​​លើក​​យក​​មក​ពិភាក្សា​គឺ ​ភេរវកម្ម​នុយក្លេអ៊ែរ។​

លោក​អូបាម៉ា និង​នាយករដ្ឋមន្រ្តី​ប៉ាគីស្តង់ ក្រៅជំនួបកំពូល​​នុយក្លេអ៊ែរ
លោក​អូបាម៉ា និង​នាយករដ្ឋមន្រ្តី​ប៉ាគីស្តង់ ក្រៅជំនួបកំពូល​​នុយក្លេអ៊ែរ ©Reuters
ផ្សាយពាណិជ្ជកម្ម

ពួក​ភេរវជន​អាច​នឹង​លួច​ទិញ​អាវុធ​នុយក្លេអ៊ែរ ហើយ​អាវុធ​នុយក្លេអ៊ែរ​ក៏​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​​ដៃ​​របស់​ពួក​ភេរវជន​ ដែរ។ ម្ល៉ោះ​​ហើយ​​បាន​ជា​នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​អាមេរិក ​បាន​អញ្ជើញ​​បណ្តា​​អ្នក​ដឹក​នាំ​កំពូលៗ​នៃ​ប្រទេស​ចំនួន​៥០ មក​ជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី ​Washington ដើម្បី​តស៊ូ​មតិស្វែង​រក​វិធានការ​រួម ​ឬ​​ក៏​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ហៅ​ថា "ភេរវកម្ម​នុយក្លេអ៊ែរ"។

គឺ ​ជា​លើក​ទីមួយ​ហើយ ដែល​មាន​ជំនួប​កំពូល​អន្តរជាតិ​បែប​នេះ​មួយ ដើម្បី​ការពារ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គ្រាប់​នុយក្លេអ៊ែរ កាំជ្រួច​មីស៊ីល​ដែល​ពាំ​ក្បាល​នុយក្លេអ៊ែរ​បាន ឬ​ក៏​ជាតិ Plutonium និង​Uraniumដែល​ចម្រើន​ធាតិ​ហើយ អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួក​ភេរវជន​ឬ​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ប្រទេស​ មិន​ធម្មតា ដូច​យ៉ាង​អៀរ៉ង់​និង​កូរ៉េ​ខាងជើង​ជា​ដើម។

ជំនួប​កំពូល​ នេះ ក៏​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​អាច​ជួប​ជា​ទ្វេ​ភាគី ជាមួយ​អ្នក​ដឹកនាំ​នៃ​ប្រទេស​ធំៗ​ក្នុង​លោក​មួយ​ចំនួន រួម​មាន​ជា​អាទិ៍ ប្រធានាធិបតី​ចិន ​Hu Jintao នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Manmohan Singh នាយករដ្ឋមន្ត្រី​ប៉ាគីស្តង់ ​Youssouf Razac Gilani ​និង​ព្រះចៅ​ Abdallahនៃ​ប្រទេស​Jordanie។​

ជំនួប​កំពូល​ស្តី​ពី​ការ​ទប់ស្កាត់​ ភេរវកម្ម​នុយក្លេអ៊ែរ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អាមេរិក​និង​រុស្ស៊ី បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ថ្មី​ស្តី​ពី​ការ​រំសាយ​​អាវុធ​នុយក្លេអ៊ែរ នៅ​ទីក្រុង​ Parague សាធារណរដ្ឋ​ឆែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ