អានតួអត្ថបទ
អាមេរិក

លោក​អូបាម៉ា​ថ្លែង​រំលឹក​គុណ​វីរៈជន​សង្រ្គាមលោក​លើកទី២

កាល​ពី​ថ្ងៃសុក្រក្នុង​ឱកាស​ប្រារព្ធខួប​លើកទី៧០​នៃ​ការ​បរាជ័យ​របស់​ពួក​ណាហ្ស៊ីលោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ថ្លែង​ដើម្បី​ឧទ្ទិស​ការ​ដឹង​គុណ​ជូន​ចំពោះ​អ្នក​ដែល​បាន​សង្គ្រោះ​ពិភពលោក​ឲ្យ​រួច​ផុត​ពី​សង្រ្គាមលោក​លើកទី២និង​ព្រម​ទាំង​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ការពារ​សេរីភាព​ដែល​វីរៈបុរស​នៃ​សង្គ្រាមលោក​លើកទីពីរ​បាន​ខិតខំ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​នូវ​សេរីភាព​នេះ។

លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បាន​លើក​ការ​ថ្លែង​ជា​ទម្លាប់​នៅ​ចុង​សប្តាហ៍​របស់​លោក​មក​ដាក់​នៅ​ថ្ងៃ​សុក្រ​នេះ​វិញ ដើម្បី​ឲ្យ​ចំ​នឹង​ថ្ងៃ​គំរប់​ខួប​លើក​ទី៧០​នៃ​ការ​រលត់​ភ្លើង​សង្គ្រាមលោក​លើកទី២​នៅអឺរ៉ុប ថ្ងៃទី៨ ឧសភាឆ្នាំ ១៩៤៥។ ក្នុង​ឃ្លីបវីដេអូ​ចំនួន​ជាង​៤នាទី​លោក​បាន​ថ្លែង​ថា ការ​ប្រយុទ្ធ​ដ៏​ឃោរឃៅ​ក្នុង​អំឡុង​ពេល​ជាង​៥ឆ្នាំ បាន​បំផ្លាញ​ទ្វីប​មួយ​ទាំង​ស្រុង។ ម្តាយ ឪពុក កុមារ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ជំរំ​ឃុំឃាំង។ នៅ​ពេល​ស្នូរ​គ្រាប់​កាំភ្លើង​បាន​ស្ងប់ស្ងៀម​នៅ​អឺរ៉ុប មនុស្ស​ប្រមាណ​ជាង​៤០លាននាក់​នៅ​លើ​ទ្វីប​នេះ​បាន​បាត់បង់ជីវិត។

ប្រជាជន​អាមេរិក​គួរ​សម្ដែង​ការ​ដឹងគុណ​ដល់​អ្នកស្នេហាជាតិ​ទាំង​អស់ កងទ័ព ទាហាន​ជើងទឹក ជើងអាកាស ទាហានម៉ារីន ឆ្មាំសមុទ្រ សមាជិក​នៃ​កងទ័ព​ជើងទឹក ព្រម​ទាំ​ស្ត្រី​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​យក​ជ័យ​លើ​សង្គ្រាម។ វា​គឺ​ជា​ជំនាន់មួយ​ដែល​បាន​ជួយ​សង្រ្គោះ​ពិភពលោក​ដែល​បាន​បញ្ចប់​សង្គ្រាម និង​ដែល​បាន​ចាក់​គ្រឹះ ដើម្បី​ស្ថាបនា​សន្តិភាព។ ជា​ជំនាន់​នៃ​អ្នក​ដែល​បាន​លះបង់​ឯកសណ្ឋាន​របស់​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​ទៅ មហាវិទ្យាល័យ ដើម្បី​ក្រោយ​មក​អាច​រៀបការ​ជាមួយ​គូដណ្តឹង​របស់​ខ្លួន ទិញផ្ទះ ចិញ្ចឹមកូន និង​កសាង ប្រជាជន​ថ្នាក់មធ្យម​ឲ្យ​កាន់​តែ​ខ្លាំង​សម្រាប់​ពិភពលោក។

លោក​អូបាម៉ា​បាន​បន្ថែម​ថា ប្រជាជន​អាមេរិក​មិន​គួរ​នៅ​ស្ងៀម​គ្រាន់​តែ រំលឹក​ដល់​ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះ ទេ ពួក​គេ​គួរ​តែ ពង្រឹង​ខ្លួន​ឯង​បន្ថែម​ទៀត​ដើម្បី​ការពារ​សេរីភាព ដែល​ជា​វីរៈបុរស​នៃ​សង្រ្គាមលោក​លើក​ទីពីរ បាន​ខិតខំ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​នូវ​សេរីភាព​នេះ។ មុន​នឹង​បញ្ចប់​លោក​បាន​រំលឹក​ពី​ភាព​ចាំ​បាច់​នៃ​សាមគ្គីភាព​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដោយ​មាន​ប្រសាសន៍​ថា សូម​ឱ្យ​យើង​បាន​រួបរួម​ជា​មួយ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​តំបន់​អឺរ៉ុប​និង​លើស​ពី​នេះ ក្នុង​នាម​នៃ​តម្លៃ​រួម​របស់​យើង មាន​សេរីភាព សន្តិសុខ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប្រឆាំង​នឹង​ភាព​អត្មា និយមជ្រុល និង​ការ​ស្អប់​ខ្ពើម​គ្នា​ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ