អានតួអត្ថបទ
សហរដ្ឋអាមេរិក-អំពើហិង្សា

ប៉ូលីសស្លាប់៥នាក់នៅ Dalas នៅក្នុងការវាយប្រហារបាញ់ឆ្មក់

កាលពី​យប់​ថ្ងៃ​ព្រហ្បត្តិ៍​៧​សីហា​ម្សិលមិញ ប៉ូលីស​អាមេរិក​៥​នាក់​នៅ​​ដាឡាស​ក្នុងរដ្ឋ Texas ត្រូវ​​បាន​​ជន​​​ពីរ​នាក់ ​លប​ឆ្មក់​បាញ់​សម្លាប់ នៅក្រៅក្បួនបាតុកម្មមួយ​ដែល​​បរិហារ​អំពើ​ហិង្សា​ប៉ូលីស​​បន្ទាប់​ពី​មាន​ជន​អាមេរិក​ស្បែក​ខ្មៅ​ពីរ​រូប ​បានស្លាប់​​នៅ​​សប្តាហ៍​នេះ​-នេះបើយោង​តាម​ការ​ជូន​ដំណឹង​របស់​ប៉ូលីស​នៅDalas។

ប៉ូលិស​អាមេរិក​​នៅ​ Dallas​​ក្នុង​រដ្ឋ​Texas​ ៥​​នាក់​ស្លាប់​នៅក្នុង​ការលបឆ្មក់បាញ់​.
ប៉ូលិស​អាមេរិក​​នៅ​ Dallas​​ក្នុង​រដ្ឋ​Texas​ ៥​​នាក់​ស្លាប់​នៅក្នុង​ការលបឆ្មក់បាញ់​. Ron Jenkins / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

ប៉ូលីស​អាមេរិក​ បាន​ជូន​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ក្រោយពី​មាន​ការ​បាញ់​ប្រហារ​តដៃ​​គ្នា​​មួយ​ និង ការ​​រក​ឃើញ​កញ្ចប់​"​សង្ស័យ​"មួយ​​ដែលស្ថិតនៅ​​ជិត​នោះដែរ។ ប៉ូលីស​ថែម​​ទាំង​ចាប់ខ្លួន​​​ស្ត្រី​ម្នាក់​ទៀត ដោយ​​បន្ត​តាម​ស្វែង​ចាប់​ជន​សង្ស័យ​ទៀត។ ចំណែក​ជន​ទី​បី ​បាន​ផ្សព្វផ្សាយ​ដោយ​ប៉ូលីស​ទីក្រុង Dallas នោះ បាន​​ចូល​ទៅ​បង្ហាញ​​ខ្លួន​ដល់​ប៉ូលីស​និង​ត្រូវ​បាន​ប៉ូលីស​ដោះលែង​វិញ។

ម្យ៉ាងទៀត នៅ​យប់​ម្សិលមិញ ប៉ូលីស​អាមេរិក បាន​ពន្យល់​ប្រាប់​ថា”​ពួក​គេ​កំពុង​តែ​ចរចារ​ជា​មួយ​​ជន​សង្ស័យ​ទី​៤​ដែល​​លាក់​ខ្លួន​នៅ​ក្នុង​ចំណត​រថយន្ត​មួយ​និង​​មានការបាញ់តដៃគ្នា​ទៅ​វិញ​​ទៅមកដែរ។

យោងតាម​ប៉ូលីស ជន​សង្ស័យ​ទី​បួន​នេះ បាន​ស្រែក​ថា "ទីបញ្ចប់​ជិត​មក​ដល់​ហើយ " ដូច្នេះ គេ ​ត្រូវ​តែ​ធ្វើការ​សម្លាប់​និង​ធ្វើ​ឲ្យ​រង​របួស​ដល់​ពួក​​ប៉ូលីស​ឲ្យ​បានចំនួន​ជា​ច្រើន​ថែម​ទៀត។ ជន​នេះ​ថែម​ទាំង​បាន អះអាង​ទៀត​ថា ​គ្រាប់បែក​ត្រូវ​​បាន​គេ​លាក់​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​រួច​ហើយ​ដែរ។

នៅ​ក្នុង​ការ​ឆ្មក់លប​បាញ់​ប្រហារ​ប៉ូលីស​ម្សិលមិញ​នេះ ខាង​ប៉ូលីស​អាមេរិក​មាន​ស្លាប់​៥​នាក់​និង​៧​នាក់​ទៀត​ត្រូវ​រង​របួស។ នៅ​មុន​ពេល​ការ​ឆ្មក់​បាញ់​ប្រហារ​នេះ ក្រុម​បាតុករ បាន​ដើរ​ជា​ក្បួន​ដង្ហែរ​ដើម្បី​សែ្រក​តវ៉ា​ប្រឆាំង​ចំពោះ​ការ​ស្លាប់​របស់​ជន​ស្បែក​ខ្មៅ​ពីរ​រូប ​ដែល​ត្រូវ​បាន​ប៉ូលីស​ស្បែក​ស​បាញ់​សំលាប់។

ជន​ទាំង​ពីរ​រូប​នោះ​ម្នាក់ ឈ្មោះ Alton Sterling​ ស្លាប់​កាលពី​ថ្ងៃ​អង្គារ​មុន​នៅ​ Baton Rougeក្នុង​រដ្ឋLouisiana និង​ម្នាក់​ទៀត​ឈ្មោះ Philando Castile បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រុង Saint Paul ក្នុង​រដ្ឋ Minnesota ក្នុង​ពេល​ប៉ូលីស​ត្រួត​ចរាចរ​តាម​ផ្លូវ។ ហេតុការណ៍​​ហិង្សានេះ ត្រូវ​​បាន​​នារី​សង្សា​របស់​ជន​រងគ្រោះ​ ថត​ទុក​ជា​ភស្តុតាង​ដើម្បី​បញ្ជាក់​ពី​កំហុសឆ្គង​របស់​ប៉ូលីស។

 

ទន្ទឹមនេះ​ដែរ អភិបាលរដ្ឋ Floride និង Minnesota​ បាន​សុំ​ឲ្យ​មាន​ការ​បើក​ស៊ើប​អង្កេតព្រហ្មទណ្ឌ​មួយ​ប្រឆាំង​ក្រុម​ប៉ូលីស​ដែល​ជាប់​ចោទ​និង​​ព្យួរ​មុខ​តំណែង​ពួក​គេ​ជា​បន្ទាន់​ផងដែរ។

 

លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​វិញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រតិកម្ម​ទៅ​លើ​ការវាយប្រហារ​ទៅ​លើ​ប៉ូលីស​អាមេរិក​ថា” ជា​ការ​វាយប្រហារ​គិត​ទុក​ជាមុន​និង​គួរ​ឲ្យ​ស្អប់​ខ្ពើមបំផុត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ