អានតួអត្ថបទ
ហ្ស៊កដានី-អាមេរិក

នាយ​ទាហាន​ហ្ស៊កដានី​លួ​ចលក់​អាវុធ​ដែល​អាមេរិក​ទុក​ផ្តល់​ឲ្យ​ក្រុម​អ្នក​បះបោរ​នៅ​ស៊ីរី​

 យោង​តាម​ការ​ស៊ើប​អង្កេត​មួយ​ដែល​ធ្វើ​ឡើង​រួម​គ្នា​ដោយ​សាព័ត៌មាន le New York Times និង​ Al Jazeera បាន​ឲ្យ​ដឹង​ថា៖ ​អាវុធ​ដែល​អាមេរិក​បញ្ជូន​ទៅ​ផ្គត់ផ្គង់​​​ក្រុម​អ្នក​បះបោរ​ស៊ីរី តាម​រយៈ​ប្រទេស​ហ្ស៊កដានី ​ត្រូវ​បាន​​នាយ​ទាហាន​ហ្ស៊កដានី​ខ្លះៗ លួច​យក​ទៅ​លក់​ដើម្បី​ការ​ចាយ​វាយ​ហ៊ីហារ​របស់​ពួក​គេ​ទៅ​វិញ។ 

ព្រះចៅ Abdallahទីពីរ នៃប្រទេសហ្សកដានី យាងត្រួតកងពល​នា​ក្បួន​ព្យុះហយាត្រាមួួយ.
ព្រះចៅ Abdallahទីពីរ នៃប្រទេសហ្សកដានី យាងត្រួតកងពល​នា​ក្បួន​ព្យុះហយាត្រាមួួយ. AFP/Yousef Allan
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការស៊ើប​អង្កេត​របស់​កាសែត le New York Times ហេតុការណ៍នានា ​បាន​ចាប់​ផ្តើម​​ឡើង​​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ កាលណោះ អនុសេនីឯកហ្ស៊កដានីមួយរូប​ បាន​​បាញ់​រះ​និងបាន​សម្លាប់​ជីវិត​សហការី​របស់​ខ្លួន​អស់​ជា​ច្រើន​រូបនៅ​លើ​កន្លែង​ធ្វើ​ការ​ ក្នុង​នោះ​ក៏​មាន​​​គ្រូហាត់​បង្វឹក​ពីរ​រូប​​ដែល​ជន​ជាតិ​អាមេរិក។

ការ​ស៊ើប​អង្កេត​មួយទៀត ត្រូវ​បាន​​ធ្វើ​ឡើងជាបន្ត ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រសួង FBI អាមេរិក។ នៅក្នុងការស៊ើបអង្កេតនាលើក​នេះ គេ​​​បាន​​​រក​ឃើញ​ទៀតថា៖ អាវុធ​​ដែល​នាយទាហាន​ហ្ស៊កដានី បានប្រើប្រាស់​ក្នុង​ការ​បាញ់​​សម្លាប់​មនុស្ស​នា​កាលមុន​នោះ គឺ​ជា​អាវុធ​​របស់​អាមេរិក ​ដែល​​​ត្រូវ​បាន​គេ​លួចយក។
នៅទីបំផុត យោងតាម​ការ​ស៊ើប​អង្កេត​លើកក្រោយ​ទៀត  ​​គេ​​បាន​ដឹង​ទៀត​ថា “អាវុធរបស់​អាមេរិក ត្រូវ​បាន​គេ​​លួច​យក​ទៅ​ដាក់​លក់នៅក្នុងទីផ្សារងងឹត​ក្នុង​ទ្រង់ទ្រាយ​ដ៏​សម្បើម​អស់​អស្ចារ្យ”។

ចំពោះ សហអាមេរិក ការ​លួច​យក​អាវុធ​របស់​អាមេរិកនេះ គឺ​ជា​ការ​ក្បថ​គ្នា​មួយ​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់​ជាទី​បំផុត ពីព្រោះ​ហ្ស៊កដានី ​ជាប្រទេស​ជា​សម្ព័ន្ធមិត្ត​មួយ​ដ៏​ជិតស្និទ្ធ​របស់​អាមេរិក​អស់​រយៈពេល​ជាយូរ​ឆ្នាំ​មក​ហើយ។ ម្យ៉ាងទៀត ​សព្វាវុធ​​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​​អាមេរិក​នេះ ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោនបញ្ជូន​ទៅ​ឲ្យ​ក្រុម​បះបោរ​ស៊ីរី តាម​រយៈ​​ប្រទេស​ហ្ស៊កដានី។

ក៏បន្តែ សពា្វអាវុធ​ដែល​រួម​មាន​កាំភ្លើង​​វាយលុក កាំភ្លើង​ត្បាល់​និង​គ្រាប់បែក​ដៃទាំងអស់នោះ ពុំ​​បាន​​ទៅ​​ដល់លើ​​ដៃ​ក្រុម​អ្នក​តស៊ូ​​ស៊ីរី​ទេ តែ​បែរ​ជា​ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​​កងទ័ព​ហ្ស៊កដានី​ខ្លះៗ​ទៅ​វិញ។ ពួក​នាយទាហានហ្សកដានីទាំងនោះ​ បាន​​លួច​យក​អាវុធ​ទាំងនោះ  យក​ទៅដាក់​​​លក់​តាម​អំពើ​ចិត្ត​​នៅ​លើ​ទីផ្សារ​ងងឹត អាវុធ​ដែល​គេ​ព្រួយ​បារម្ភ​ខ្លាំង ខ្លាច ធ្លាក់​ទៅ​លើ​ដៃក្រុម​​ឧក្រឹដ្ឋជន​និង​ក្រុម​កុលសម្ព័ន្ធ​នានា​រស់​នៅ​តំបន់​ដាច់​ស្រយាល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ