អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោក Bill Gates នៅ​តែ​ជា​អ្នកមាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

សហស្ថាបនិក​របស់​ក្រុមហ៊ុន​អាមេរិក Microsoft លោក Bill Gates នៅតែជា​អ្នកមាន​ជាងគេ​បំផុត​នៅ លើ​ពិភពលោក​ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ដែល​ឥឡូវ​នេះ​បាន​កើនឡើង​ដល់​ជាង​ ៧៩ពាន់ លានដុល្លាររ​អាមេរិក នេះ​បើ​យោងតាម​ចំណាត់​ថ្នាក់ប្រចាំឆ្នាំ​នៃ​ទស្សនាវដ្តី Forbes ចេញ​ផ្សាយ​កាលពី​ថ្ងៃច័ន្ទ។

Malgré sa philanthropie bien connue, le fondateur de Microsoft, Bill Gates, caracole toujours en tête du classement des milliardaires.
Malgré sa philanthropie bien connue, le fondateur de Microsoft, Bill Gates, caracole toujours en tête du classement des milliardaires. REUTERS/Francois Lenoir/Files
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​លោក Bill Gates គឺលោក Carlos Slim ជនជាតិ​ម៉ិចស៊ិក​ជាមហាសេដ្ឋី​ខាងវិស័យ​ទូរគមនាគមន៍ ដែល​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅជាង​៧៧ពាន់​លាន​ដុល្លារ​ពោល​គឺ​ច្រើនជាង​ឆ្នាំមុន​ជាង​៥ពាន់លាន​ដុល្លាររ។ ឯចំណាត់​ថ្នាក់ទី​៣​គឺ​បានដល់​លោក Warren Buffett ពាណិជ្ជករ​សញ្ជាតិ​អាមេរិក ដែល​មាន​ទ្រព្យ​សរុប ជាង​៧២ពាន់​៧រយ​លាន​ដុល្លារ ដោយ​ក្នុងនោះ​បាន​ប្រមូល​ទ្រព្យ​បានដល់​ទៅជាង​១៤ពាន់​៥រយ​លាន ដុល្លារ​ក្នុងរយៈ​ត្រឹមតែ​មួយឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​លោក Amacio Ortega ស្ថាបនិក ពាណិជ្ជនាម​សំលៀក​បំពាក់ Zara សញ្ជាតិ​អេស្ប៉ាញ​ធ្លាក់​ចំណាត់​ថ្នាក់​មកលេខ​៤​ក្នុង​ឆ្នាំ​នេះ​ដោយសារ ទ្រព្យ​សរុប​នៅ​ត្រឹមតែ​៦៤ពាន់​៥រយ​លាន​ដុល្លារ​ពោល​កំនើន​ត្រឹមតែ​៥០០លានដុល្លារ​ក្នុងមួយ​ឆ្នាំ​ចុង ក្រោយ។ ចំណែក​លោក Larry Ellison មហាសេដ្ឋី​ពត៌មានវិទ្យា​ស្ថាបនិក​ក្រុមហ៊ុន Oracle  នៅតែ​រក្សា ដំណែង​លំដាប់​ទី៥​ដូចឆ្នាំមុន​ដដែល​ដោយ​ទ្រព្យ​សរុប​មានជាង ៥៤ពាន់​៣រយ​លាន​ដុល្លារ។

 
បន្ទាប់មក​ចំណាត់ថ្នាក់ទី៦​បានដល់​លោកស្រី Liliane Bettencourt ជាស្រ្តី​មហាសេដ្ឋី​ទីមួយ​មាន​សញ្ជាតិ បារាំង ដែលជា​ទាយាត​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសំអាង​ដ៏ល្បី​របស់​បារាំង​ឈ្មោះ L’Oréal លោកស្រី​មាន​ទ្រព្យ សរុប​ជាង៤០ពាន់​លាន​ដុល្លារ។ ចំណែក លោក Bernard Arnault មា្ចស់​ក្រុមហ៊ុន​ផលិតផល​ប្រណីត​ដ៏ល្បី លើ​ពិពភលោក ហៅកាត់​ថា LVMH - ជាបណ្តុំ​នៃ​ក្រុមហ៊ុន Louis Vuitton Moet Hennessy ដែលមាន ភោគទ្រព្យ​ជាង ៣៧ពាន់ ២រយ លានដុល្លាររ មានចំណាត់​ថ្នាក់​ត្រឹមទី១៣​ប៉ុណ្ណោះ។

ចំណែកឯ​សេដ្ឋីវ័យក្មេង​ថ្នាក់​ពិភពលោក​ដែល​ល្បី​រន្ទឺ​ពាសពេញ​តាម​បណ្តាញ​សង្គម គឺលោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Facebook មានអាយុ​ត្រឹមតែ​៣០ឆ្នាំ តែមាន​ចំណាត់​ថ្នាក់​ចំណោម​មហា សេដ្ឋី​ទាំង​២០លើ​លោក ពោលគឺ​ជាមួយ​នឹង​ទ្រព្យជាង​៣៣​ពាន់​៤រយ​លាន​ដុល្លារ លោក Zuckerberg ទទួលបាន​លំដាប់ថ្នាក់​ជាមហាសេដ្ឋី​ពិភពលោក​លំដាប់​ថ្នាក់ទី​១៦ក្នុង​ឆ្នាំ២០១៥​នេះ។

អ្វីដែល​ជាកំណត់​សំគាល់​របស់​ទស្សនាវដ្តី Forbes នោះគឺ មហាសេដ្ឋី​ពិភពលោក​ដែលមាន​ទ្រព្យ​ជាង​ពាន់ លានដុល្លារ បានកើន​ចំនួនពី​១៦៤៥នាក់​នៅឆ្នាំមុន ដល់១៨២៦នាក់​ក្នុងឆ្នាំ​នេះ ហើយក្នុង​នោះមាន​៤៦ នាក់​ដែលជា​សេដ្ឋីវ័យក្មេង​អាយុក្រោម​៤០ឆ្នាំ។ បើយើង​បែងចែក​តាមប្រទេស អាមេរិក​មាន​មហា សេដ្ឋី​លំដាប់​ពិភពលោក​ច្រើនជាង​គេ​គឺ ចំនួន​៥៣៦​នាក់ បន្ទាប់មក​ចិន​មាន​២១៣នាក់ ​អាល្លឺម៉ង់ ១០៣​នាក់ ឥណ្ឌា ៩០ នាក់ និង​រុស្ស៊ី​៨៨នាក់។ ចំណែក​ទ្វីបអឺរ៉ុប​ទាំងមូល​មាន​មហាសេដ្ឋី​ដែល មាន​ទ្រព្យ​ជាងពាន់​លាន​ដុល្លារ សរុប​មាន​ចំនួន​៤៨២នាក់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ