អានតួអត្ថបទ
ស.រ.អា.

ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅក្រោយ​ការវាយប្រហារ​ថ្ងៃ១១កញ្ញា?

បន្ទាប់ពីការឆ្លើយរបស់ Zacarias Moussaoui ដែល​បានចោទ​ប្រកាន់​ប្រទេសអារ៉ាប៊ីសាអូឌីត​ថាបាន ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ទៅឲ្យ​ក្រុម ភេវកម្ម​អាល់កៃដា​សម្រាប់​ការវាយប្រហារ​ភេវរកម្ម​នៅ ទីក្រុង ញ៉ូវយ៉ក កាលពី ថ្ងៃ ១១ កញ្ញា ឆ្នាំ ២០០១ សមាជិក សភា​អាមេរិក​ស្នើសុំ​ឲ្យ​ទម្លាយ​ការសម្ងាត់​លើ​ផ្នែក​នៃ​របាយការណ៍​ស៊ើបអង្កេត​ជុំវិញ​ប្រភព​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេវកម្ម​អាល់កៃដា។

ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា មិន​ដែល​បរិយាយ​អ្វី​ទាក់ទង​នឹង​ឯកសារ​សម្ងាត់​នៃ​​ហិរញ្ញប្បទានពួក​អាល់កៃដា​ទេ​
ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា មិន​ដែល​បរិយាយ​អ្វី​ទាក់ទង​នឹង​ឯកសារ​សម្ងាត់​នៃ​​ហិរញ្ញប្បទានពួក​អាល់កៃដា​ទេ​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ជនជាប់ទោសឈ្មោះ Zacarias Moussaoui មាន​សញ្ជាតិ​បារាំង និង​ដែល​ត្រូវបាន​តុលាការ​សហរដ្ឋ​អាមេរិក​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​កាលពី​ឆ្នាំ​២០០៦ ពីបទ​ដែល​បាន​ចូលរួម​ក្នុង​ការរៀបចំ​ភេវរកម្ម​កាលពី​ថ្ងៃទី ១១កញ្ញា​ឆ្នាំ​២០០១។ ក្នុងពេល​សួរចំលើយ​នៅ​ឯ​ពន្ធនាគារ​ក្នុង​រដ្ឋ Colorado នាពេលថ្មីៗ​នេះ ជន​នេះ​បាន​ទម្លាយ​ការសម្ងាត់ ដោយ​បាន​ចោទ​ថា គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ឋិតនៅ ក្រោយ​ការផ្តល់​ហិញ្ញប្បទាន​ទៅឲ្យ​ក្រុម​ភេវរកម្ម​អាល់កៃដា។ ពត៌មាន​នេះ​ត្រូវបាន​ឲ្យដឹង​ជាសាធារណៈ កាលពីដើម​សប្តាហ៍​នេះ។ បន្ទាប់មក ការស៊ើប​អង្កេត​ថ្មី​មួយ ក៏​ទើប​នឹង​ផ្តើម​ធ្វើឡើង​វិញ​ផងដែរ តាំងពី ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នេះ។

 
ចំណែក​សមាជិក​សភា​អាមេរិក​ក៏​បាន​ប្រតិកម្ម​ថា​វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ដឹង​ថា ការអះអាង​របស់ ពិរុទ្ធជន​សញ្ជាតិ​បារាំង​ម្នាក់​នេះ​ត្រឹមត្រូវ​ដែរឬ​ក៏អត់។ ការសម្ងាត់​ដែល​សមាជិក​សភា​អាមេរិក​ចង់ឲ្យ​មាន ការលាតត្រដាង​នោះ គឺ​ជា​ឯកសារ​ចំនួន​២៨​ទំព័រ ទាក់ទង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​ក្រុម​អាល់កៃដា​ផ្តល់ ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​មិនត្រូវ​បាន​លាតត្រដាង​ម្តង​ណា​នោះ​ទេ ក្រោយ​ការស៊ើប​អង្កេត និង ការបង្កើត​គណៈកម្មការ​សភា​សិក្សា​លើ​ភេវរកម្ម​ថ្ងៃ​១១​កញ្ញា​នោះមក។

ទាំងគ្រួសារជនរងគ្រោះ​នៃសោកនាដកម្ម​ថ្ងៃ១១កញ្ញា ទាំង​សមាជិក​សភា​និង​ព្រឹទ្ធសភា​អាមេរិក បាន​ព្យាយាម​ស្វះស្វែង​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ​ ក្នុងការបង្ហាញ​ការពិត​នេះ។

ចំណោម​អ្នក​ដែលបាន​ដឹងពី​អត្ថន័យ​នៃ​ឯកសារ​សម្ងាត់​កំពូល​នេះ មាន​មតិ​ពីរ​ខ្វែង​គ្នា។ មួយ​ចំនួន​យល់​ឃើញ​ថា មិនមាន​ភស្តុតាង​ណាមួយ​ត្រូវបាន​គេបង្ហាញ​ពីចំណង​ទាក់ទង​រវាង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត និង ភេវរកម្ម​ដែល​បាន​កើត​ឡើង​នោះទេ។ តែមួយ​ចំនួន​ទៀត​បាន​អះអាង​ថា ក្នុង​ឯកសារ​នោះ​ពិតជា​មាន ការបង្ហាញ​ពី​ហិរញ្ញប្បទាន​ដោយ​មន្ត្រី​អារ៉ាប៊ីសាអូឌីត​ទៅវិញ។ បើ​យោង​តាម​អ្នក​     យកពត៌មាន​របស់ New York Time សូម្បីតែ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត ក៏​ចង់​ឲ្យ​មាន​ការទំលាយ​ការសម្ងាត់​លើ​ឯកសារ​ទាំង​នោះ ដើម្បី​បញ្ចប់​ការ​កេង​ចំនេញ​នយោបាយ​លើ​ពត៌មាន​នេះ។

អំណាច​គឺ​ឋិត​ក្នុង​ដៃ​របស់​ប្រធានាធិបតី​ក្នុង​ការសម្រេច​លាតត្រដាង​ឬ​មិនលាតត្រដាង​នូវ​ឯកសារ​នោះ។ លោក​អតីត​ប្រធានាធិបតី George W Bush ធ្លាប់​បាន​ពន្យល់​ថា​ការលាត​ត្រដាង​នូវ​ឯកសារ​សម្ងាត់​នោះ​នឹង អាច​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។ ចំណែក​ប្រធានាធិបតី​បច្ចុប្បន្ន លោក​បារ៉ាក់​អូបាម៉ា ក៏មិន​ដែល ធ្លាប់​ហ៊ាន​បរិយាយ​ពី​សំណុំ​ឯកសារ​នោះដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ