អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

មហាព្យុះទឹកកករំខានដល់ជើងហោះហើរជាង២០០០

 នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃច័ន្ទ​ជើង​ហោះហើរ​ប្រមាណ​ជាង​២០០០​ត្រូវ​បាន​លុប​ចោល​ដោយសារ អាកាសធាតុ​មិន​អំណោយផល ពោល​គឺ​នៅ​ភាគ​ខាង​ជើង​ឈៀង​ខាង​កើត​និង​ទទួល​រង​នូវ​ព្យុះ​ទឹកកក​រហូត​ដល់​ទៅ​កម្រាស់​១ម៉ែត្រ។ 

ព្យុះទឹកកកនៅញូយក​បានសម្លាប់នុស្សចំនួន​១៣នាក់ហើយ.
ព្យុះទឹកកកនៅញូយក​បានសម្លាប់នុស្សចំនួន​១៣នាក់ហើយ. REUTERS/Maj. Mark Frank
ផ្សាយពាណិជ្ជកម្ម

ជើង​ហោះហើរ​ដែល​ចេញ​និង​ចូល​សហរដ្ឋអាមេរិក ជាសរុប​ចំនួន​២០០៩​ជើង​ហោះហើរ​ត្រូវ​បាន​លុប​ចោល​ខណៈ​ដែល​ចរាចរ​ហោះហើរ​ចំនួន​២៧១​មាន​ការយឺតយ៉ាវ​តាំង​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​វិបសាយ​ជំនាញ Flightaware។

ខាង​ឧតុនិយមជាតិ​អាមេរិច​បាន​ចេញ​សេចក្តី​ប្រកាស​ពត័មាន​ពី​ព្យុះទឹកកក​នេះ​ដែល​នឹង​លាត​សន្ធឹង​ពីក្រុង⁣ញ៉ូវយ៉ក​និង​បូស្តុន រហូតដល់​ព្រំដែន​កាណាដា។ ហើយ​បើ​តាម​ឧតុនិយមជាតិ​ដដែល ទឹកកក​អាច​នឹង​ធ្លាក់​ពី​៤៥​ទៅ​៦០​សង់ទី​ម៉ែត្រ​នៅ​ទីក្រុង​ញ៉ូយក​និង​បូស្តុន រីឯ​នៅ Massachusetts វិញ​ការ​ធ្លាក់​នេះ អាច​មាន​រហូតដល់​ទៅ​៩០ សង់ទីម៉ែត្រ។

លោក​ចៅហ្វាយ​ក្រុង​ញូយ៉ក Bill de Blasio បាន​ប្រកាស​ពី​ភាពអាសន្ន​នេះ​តាំងពី​ថ្ងៃ​អាទិត្យ​ម្ល៉េះ​ពី​ការ​មក​ដល់​នៃ​ព្យុះ​ទឹកកក​ដ៏​ធំ​សម្បើម​មួយ​និង​ជា​ប្រវត្តិសាស្រ្ត​នៃ​ក្រុង​ញូយ៉ក។ លោក​បាន​បញ្ជាក់​ថា​កម្រាស់​ទឹកកក​ដែល​ធ្លាក់​អាច​នឹង​មាន​ពី​៦០ ទៅ​៩០​សង់ទី​ម៉ែត្រ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយ៉ែង​ខ្ពស់​ចំពោះ​មហន្តរាយ​ដែល​អាច​កើត​មាន​ដោយ​សូម​ឲ្យ​អ្នក​ក្នុង​ក្រុង​ញូយក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ផ្ទះ​និង​ទីជម្រក​តាមតែ​អាច​ធ្វើ​បាន ព្រម​ទាំង​មាន​បំរាម​គោចរ​នៅ​ថ្ងៃ​អង្គារ​នេះ​ព្រោះ​យ៉ាងណាមិញ​នៅ​សាលា រៀន និង​ស្ថាប័ន​នានា​ក៏​នឹង​អាច​បិទទ្វារ​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ។

ចំណែក​នៅ​បូស្តុន​វិញ លោក​ចៅហ្វាយ​ក្រុង Martin Walsh ក៏​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ក្នុង​ក្រុង​ឲ្យ​មាន​ការ​ឈឺឆ្អាល​យក⁣ទុក​ធុរៈ អ្នក​ជិត​ខាង​ទៅវិញ​ទៅមក​ពិសេស ចំពោះ​អ្នក​ជិត​ខាង​ដែល​ងាយ​រង​គ្រោះ​មាន​មនុស្សចាស់​ជរា​ជាដើម។

ក្នុង​គ្រា​ប្រកាស​អាសន្ន​នេះ​លោក​ប្រធានធិបតី អូបាម៉ា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ក៏​ត្រូវ​បាន​សេតវិមាន​ផ្តល់​ដំណឹង​ពី​គ្រោះធម្មជាតិ​នេះ​ផងដែរ។ លោក Josh Earnest អ្នកនាំពាក្យ​របស់ សេតវិមាន​បាន​ឲ្យ​ដឹង​ថា អ្នក​ទទួល​ខុសត្រូវ​នៅ​សេតវិមាន​ក៏​កំពុងតែ​ត​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​គ្រប់គ្រង​នានា​នៅ​មូលដ្ឋាន​នា​ផ្នែក​ខាង​កើត​សហរដ្ឋអាមេរិកដើម្បី​ធានា​ឲ្យ​បាន ពី​ការ​ត្រៀម​ខ្លួន​ដើម្បី ទប់ទល់​នឹង​ព្យុះទឹកកក​កំណាច​នេះ។

ជាសរុប ប្រជាជន​អាមេរិច​ប្រហែល​ជាជាង​៥០​លាន​នាក់​ស្ថិត​នៅ​ខាង​ជើង​ភាគ​ខាង​កើត​នៃ​សហរដ្ឋអាមេរិចនឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ព្យុះទឹកកក​ដ៏​កំណាច​នេះ៕

ជាសរុប ប្រជាជន​អាមេរិកប្រហែល​ជាជាង​៥០​លាន​នាក់​ស្ថិត​នៅ​ខាង​ជើង​ភាគ​ខាង​កើត​នៃ​សហរដ្ឋអាមេរិចនឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ព្យុះទឹកកក​ដ៏​កំណាច​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ