អានតួអត្ថបទ
អាមេរិក-បោះឆ្នោតប្រធានាធិបតី

Super Tuesday ៖​ លោក Mitt Romney ​ទទួល​ជោគជ័យ​ទាំង​ប្រផុត​ប្រផើយ​

លោក​ Mitt Romney​ បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​វគ្គ​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​នៃ​ថ្ងៃ​ Super Tuesday​ ឬ​ថ្ងៃអង្គារ​ដ៏​សំខាន់​ដែលបាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៦​មីនា​ឆ្នាំ២០១២។​ ក៏ប៉ុន្តែ​ ជោគជ័យ​របស់​លោក​ Mitt Romney​ បាន​ត្រូវ​កាត់​បន្ថយ​ដោយ​គូប្រជែង​ដូចជា​លោក​ Rick Santorum ​និង​លោក​ Newt Gingrich ​ដែល​ដណ្តើម​យកបាន​រដ្ឋ​មួយ​ចំនួន​ដែលមាន​ជំហរ​អភិរក្សនិយម។​ ដូច្នេះ​ ការប្រយុទ្ធ​ដណ្តើម​គ្នា​ដើម្បី​ធ្វើជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​នៅមាន​បន្ត​វែងឆ្ងាយ​ទៀត។

លោក​ Mitt Romney​ ​នៅ​ថ្ងៃ​ទី​៦​មីនា​​ឆ្នាំ២០១២​នៅទីក្រុង​ Boston​
លោក​ Mitt Romney​ ​នៅ​ថ្ងៃ​ទី​៦​មីនា​​ឆ្នាំ២០១២​នៅទីក្រុង​ Boston​ © REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សន្លឹក​​ឆ្នោត​ប្រមាណ​១២ ០០០​សំឡេង​លើស​គូប្រជែង​របស់​ខ្លួន​ ​ លោក​ Mitt Romney ​ទទួល​ជោគជ័យ​បានទាំង​ប្រផុត​ប្រផើយ។​ ក៏​ប៉ុន្តែ​ជាជោគជ័យ​មួយ​ដ៏​សំខាន់​សម្រាប់​រដ្ឋ​ Ohio ​ដែល​គេ​តែងតែ​ដណ្តើម​យក​ឲ្យបាន​ ​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ធ្វើការ​ប្រកួត​ប្រជែង​ដើម្បី​កាន់កាប់​តំណែង​ប្រធានាធិបតី​អាមេរិក​។

 
លោក​ Mitt Romney​ ដែលជា​បេក្ខជន​ប្រធានាធិបតី​ពុំមាន​ជំហរ​អភិរក្សនិយមជ្រុល​ ​ ក៏​ទទួល​បាន​ជោគជ័យ​ផងដែរ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូចជា​៖​ រដ្ឋ​ Massachussetts ​Vermont Virginia Idaho ​និងរដ្ឋ​Alaska ។​ ក៏​ប៉ុន្តែ​ លោក​ Mitt Romney​ បាន​ទទួល​បរាជ័យ​នៅក្នុង​រដ្ឋ​ដែលមាន​ជំហរ​អភិរក្សនិយម។

រដ្ឋ​ Géorgie ​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​លោក​ Newt Gingrich ​ ​ រីឯ​រដ្ឋ​ Dakota ខាងជើង​ Tennessee និង​រដ្ឋ​ Oklahoma វិញ​បាន​ធ្លាក់​ទៅលើ​ដៃ​របស់​លោក​ Rick Santorum ​។​ ដូច្នេះ​ លោក​ Rick Santorum ​ដែលជា​អ្នកសាធារណរដ្ឋ​មាន​ជំហរ​អភិរក្សនិយម​ខ្លាំង​ ពិតជា​កំពុង​បង្ហាញ​ឲ្យ​គេ​ឃើញថា​ ​ លោកជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ម្នាក់​ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​ លោក​ Mitt Romney។

ក៏​ប៉ុន្តែ​ អ្វីដែល​សំខាន់​គឺ​ចំនួន​ប្រតិភូ​ដែល​គេ​ដណ្តើម​យកបាន​ ​ ដោយហេតុថា​ ​ ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​ ​ គេត្រូវតែ​យកឲ្យបាន​១ ១៤៤ប្រតិភូ​។

ក្រោយ​ពី​ថ្ងៃ​ Super Tuesday​ ​ លោក​ Mitt Romney​ ទទួលបាន​៣៨០ប្រតិភូ។​ លោក​ Rick Santorum ​ទទួលបាន​១៦០ប្រតិភូ។
ដូច្នេះ​ ការប្រយុទ្ធ​តទល់គ្នា​រវាង​ លោក​ Mitt Romney​ និង​លោក​ Rick Santorum​ នៅមាន​វែ
ងឆ្ងាយ​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ