អានតួអត្ថបទ
សហរដ្ឋអាមេរិក

សង្គ្រាម​ពាក្យសំដី ជុំវិញ​មរណភាព​របស់​មេគណ​សាសនា​អ៊ីស្លាម Anwar Al-Awlaqi

នៅ​លើ​គេហទំព័រ​អ៊ីនធឺណែត ​របស់​ពួក​អ៊ីស្លាម​និយម​ជ្រុល​ គេ​ឃើញ​មាន​គារវកិច្ច​​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​ទុក្ករបុគ្គល​ អាន់វ៉ារ អាល់-អៅឡាគី។ សំរាប់​ប្រជាជន​អាមេរិកាំង​ មេគណ​សាសនា​អ៊ីស្លាម​ ដែល​ជាប់​មន្ទិល​សង្ស័យ​ថា បាន​រៀប​ចំ​អំពើ​ភេរវកម្ម​ជា​ច្រើន​ ត្រូវបាន​សម្លាប់​​ដោយ​យន្ត​ហោះ​គ្មាន​អ្នក​បើក​បរ​ នៅ​ប្រទេស​យេម៉ែន នៅ​ថ្ងៃ​សុក្រ​៣០​កញ្ញា​ម្សិលមិញ។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​អំពី​ជោគជ័យ​យោធា​នេះ​មក​ កើត​មាន​សង្គ្រាម​ពាក្យ​សំដី​មួយ។ អាន់វ៉ារ អាល់-អៅឡាគី ដែល​ក៏​មាន​សញ្ជាតិ​អាមេរិកាំង​ផង​ដែរ។ អតីត​វិហារ​អ៊ីស្លាម​របស់​គាត់​ នៅ​ជាយ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ត្រូវ​បាន​តាមដាន​ ដោយ​ពួក​អ្នក​ការពារ​សិទ្ធិមនុស្ស​​ប្តឹង​បរិហារ​ថា ជា​ឃាតកម្ម​ដោយ​គ្មាន​តុលាការ​ជំនុំ​ជម្រះ​អ្វី​សោះ៕

មេគណ​សាសនា​អ៊ីស្លាម Anwar Al-Awlaqi ជា​ជនជាតិអាមេរិកំាង មាន​ដើមកំណើតយេម៉ែន
មេគណ​សាសនា​អ៊ីស្លាម Anwar Al-Awlaqi ជា​ជនជាតិអាមេរិកំាង មាន​ដើមកំណើតយេម៉ែន REUTERS/Intelwire.com
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ