អានតួអត្ថបទ
ស.រ.អា.

ខ្យល់ព្យុះ​កំបុតត្បូង​សាបព្រោះ​វិនាសកម្ម​និង​ផ្តាច់​ជីវិត​មនុស្ស​អស់​ជា​ច្រើន

នៅ​ស.រ.អា.​ ​ ជន​ជាង​៤០នាក់​បាន​បាត់​បង់​ជីវិត​ នៅ​ចុង​សប្តាហ៍​ទើប​កន្លង​ផុត​ទៅ​នេះ​ នៅ​ក្នុង​ព្យុះ​សង្ឃរា​ដ៏​ខ្លាំង​អម​កំដរ​ទៅ​ដោយ​ខ្យល់​កំបុត​ត្បូង​។​ដំបូល​ផ្ទះ​ត្រូវ​បាន​ខ្យល់​បក់​របើក​កន្ត្រាក់​កួច​យក​ទៅ​ ​ ដើម​ឈើ​រលើង​ឫស​ ​ សង្កាត់​ទាំងមូល​ៗ​បាន​វិនាស​ហិន​ហោច​ ​ ខ្យល់​ព្យុះ​កំបុត​ត្បូង​ដ៏​កាច​សាហាវ​បាន​បំផ្លិច​បំផ្លាញ​ ជាពិសេស​ នៅ​ភាគ​ខាង​ត្បូង​និង​ភាគ​កណ្តាល​ប្រទេស​ ​ ​ ប៉ះពាល់​មណ្ឌល​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ជា​”​ របៀង​ខ្យល់​ព្យុះ​កំបុត​ត្បូង​”​ ។​

ទីក្រុង​​ Sanford (Caroline ខាងជើង) បាន​​​ទទួល​​រងគ្រោះ​​​ខ្លាំង​​​ណាស់​​​ដោយ​​ខ្យល់​​​ព្យុះ​​កំបុត​​ត្បូង​​​មួយ​​​ចំនួន​​​ជា​​​បន្ត​បន្ទាប់​​គ្នា។
ទីក្រុង​​ Sanford (Caroline ខាងជើង) បាន​​​ទទួល​​រងគ្រោះ​​​ខ្លាំង​​​ណាស់​​​ដោយ​​ខ្យល់​​​ព្យុះ​​កំបុត​​ត្បូង​​​មួយ​​​ចំនួន​​​ជា​​​បន្ត​បន្ទាប់​​គ្នា។ REUTERS/Chris Keane
ផ្សាយពាណិជ្ជកម្ម
01:48

សេចក្តីរាយការណ៍​​របស់Raphaël REYNES, ពីទីក្រុងWashington ប្រែសម្រួលដោយវីនស្តុនរតនា

កើត​មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ នៅ​រដ្ឋ​Oklahoma​ ​ Texas​និង​Kansas​ ​ ​ ខ្យល់​ព្យុះ​កំបុត​ត្បូង​បាន​បក់​សន្សឹមៗ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​កើត​ ពេញ​មួយ​ចុង​សប្តាហ៍​ទើប​កន្លង​ផុត​ទៅ​នេះ​ ដោយ​ឆ្លង​កាត់​រដ្ឋ​Mississippi​និង​Alabama​ជា​ទី​ដែល​ខ្យល់​ព្យុះ​កំបុត​ត្បូង​ចំនួន​ប្រមាណ​ជា​២០​ត្រូវ​បាន​សង្កេត​ឃើញ​។​ខ្យល់​ព្យុះ​កំបុត​ត្បូង​បាន​បញ្ចប់​ដំណើរ​របស់​វា​ នៅ​រដ្ឋ​ការ៉ូលីន​ខាង​ជើង​ជា​ទី​ដែល​វា​បាន​បន្សល់​ទុក​អ្នក​រង​គ្រោះ​ចំនួន​ជាង​ពាក់​កណ្តាល​។

ពេញ​មួយ​ចុង​សប្តាហ៍​ទើប​កន្លង​ផុត​ទៅ​នេះ​ ​ បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​នានា​បាន​បណ្តាក់​គ្នា​ផ្សាយ​ជា​បន្ត​បន្ទាប់​រូបភាព​ដើមឈើ​រលើង​ឫស​ ​ ​ ដំបូល​ផ្ទះ​ត្រូវ​បាន​ខ្យល់​បក់​របើក​កន្ត្រាក់​កួច​យក​ទៅ​បាត់​គឺ​ជា​រូបភាព​វិនាស​ហិន​ហោច​និង​សក្ខីកម្ម​សំដែង​ក្តី​អស់​សង្ឃឹម​។​នៅ​Raleigh​ជា​រដ្ឋធានី​នៃ​ការ៉ូលីន​ខាង​ជើង​ ​ ខ្យល់​ព្យុះ​ដ៏​ខ្លាំង​បែប​នេះ​ពុំ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​តាំង​ពី​ជាង​២០ឆ្នាំ​មក​ហើយ​។​ស្រុក​Bertie​ដ៏​តូច​ស្ថិត​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ អាត្លង់ទិក​ មាន​អ្នក​រង​គ្រោះ​ស្លាប់​ជាង​១៣​នាក់​និង​អ្នក​រង​គ្រោះ​ដេក​ពេទ្យ​រាប់​សិប​នាក់​។

នៅ​ថ្ងៃ​អាទិត្យ​ល្ងាច​មិញ​ ​ ​ ជន​ជាង​៨ម៉ឺន​នាក់​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​ នៅ​ការ៉ូលីន​ខាង​ជើង​។​អាជ្ញាធរ​យល់​ឃើញ​ថា​ គេ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ មុន​នឹង​ស្ថានភាព​ប្រែ​ត្រឡប់​ជា​ធម្មតា​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ