អានតួអត្ថបទ
អសប-HRW

Human Rights Watch ៖"អគ្គលេខាធិការ​អសប ​មាន​ជំហរ​ទន់ជ្រាយ​នៅ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស”​

អង្គការ ក្រៅរដ្ឋាភិបាល Human Rights Watch ដែល​មាន​ទីស្នាក់ការ​នៅ ទីក្រុង New york ​បាន​ទិតៀន​យ៉ាង​ចាស់ដៃ ​ តុល្យាការ​ការងារ ​​នៅក្នុង​​វិស័យ​ការពារ​សិទ្ធិមនុស្ស​របស់​លោក​អគ្គ​លេខាធិការ​​អសប ​Ban Ki-moon។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អង្គការ​ការពារសិទ្ធិ​មនុស្ស​នេះ បាន​បរិហារ អំពី​​គោលជំហរ​​នយោបាយ​ទន់ជ្រាយ​មួយ​​​និង​សហប្រតិបត្តិការ​របស់​លោក Ban Ki-moon នៅ​ចំពោះ​មុខ​របប​​​​ផ្តាច់ការ​នានា។​

របាយការណ៍​ប្រចាំឆ្នាំ​​របស់​អង្គការការពារសិទ្ធិមនុស្ស​ឈ្មោះ Human Rights Watch កាលពីថ្ងៃចន្ទ២៤​មករា​ម្សិលមិញ​ បានបរិហារ​អំពី​គោលជំហរ​នយោបាយ​ទន់​ជ្រាយ​មួយ​និង​សហប្រតិបត្តិការ​របស់​លោក​ Ban ki-moon​នៅ​ចំពោះ​មុខ​របប​ផ្តាច់ការនានា។
របាយការណ៍​ប្រចាំឆ្នាំ​​របស់​អង្គការការពារសិទ្ធិមនុស្ស​ឈ្មោះ Human Rights Watch កាលពីថ្ងៃចន្ទ២៤​មករា​ម្សិលមិញ​ បានបរិហារ​អំពី​គោលជំហរ​នយោបាយ​ទន់​ជ្រាយ​មួយ​និង​សហប្រតិបត្តិការ​របស់​លោក​ Ban ki-moon​នៅ​ចំពោះ​មុខ​របប​ផ្តាច់ការនានា។ Fotomontagem RFI/ Karen Ferreira / hrw.org
ផ្សាយពាណិជ្ជកម្ម
02:06

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

លោក អគ្គលេខាធិការ​អសប បាន គីមូន ត្រូវ​បាន​គេ​ប្រសិទ្ធនាម​​ថាជា « បុរស​ដែល​មើល​មិន​ឃើញ »នៅ​​របៀង​​នៃ​ទីស្នាក់ការ​​ អសប។

របាយការណ៍​របស់​អង្គការ Human Rights បានគូសបញ្ជាក់ ថា សា្នដៃ ​របស់​អគ្គលេខាធិការ អសប​នៅ​ ក្នុង​វិស័យ​ការពារ​សិទ្ធិ​មនុស្ស បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​មាន​​ការ​ខក​ចិត្ត​គ្រប់ៗ​គ្នា។ លោក Philippe Bolopion នាយក​​អង្គការ​ Human Rights Watch​នៅ​អសប បាន​បរិហារ​អំពី «  ជម្រើស​នយោបាយ​ការទូត​សម្ងំយក​​សុខ​របស់​លោក​អគ្គ លេខាធិការ អសប »។ ពុំ​មែនជាវិធានការ​ដ៏​ស័ក្តិសិទ្ធិ​​មួយទេ ក្នុង​ការ​ដាក់​គំនាប​ ទៅលើ​បណ្តា​រដ្ឋាភិបាល​ខ្លះ​​ដែល​ប្រើ​អំណាចផ្តាច់ការ​នៅ​ក្នុង​ប្រទេស ។

ជាពិសេស រដ្ឋាភិបាល នៅ​ប្រទេស​សេរីលង្កា ភូមា និង​ប្រទេស​ចិន។ ចំពោះ​ប្រទេស​ចិន​វិញ អង្គការ​ Human Rights Watch បានសម្តែងការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ភាព​ស្ងាត់ស្ងៀម​​របស់​លោក បាន​គីមូន នៅ​​ឱកាស​ជួបប្រាស្រ័យ​ជាមួយ​​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ​ ស្តីពី​​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន និងស្តីពី ករណី​របស់​លោក Luy Xiaobo ដែល​ជា​អ្នក​ប្រឆាំង​របប​កុម្មុយនិស្ត​ចិន​និង​​​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១០។   « ការ​ខកខាន​មិន​លើក​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន នៅ​ឱកាស​ដំណើរ​ទស្សនកិច្ច​​​ដ៏សំខាន់​​របស់​លោក​បានគីមូននេះ  បាន​ជំរុញ ឲ្យ​បណ្តា​អ្នក​ការពារសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេសចិន ​មានការ​​ខកចិត្ត​ខ្លាំងណាស់​។

យោងតាម​ ​អង្គការ​ Human Rights Watch​ ​ « លោក បាន គីមូន​ ពុំបាន​បំពេញ​ភារកិច្ចរបស់ខ្លួន​​ឲ្យ​បាន​ដិតដល់​និង​​ស័ក្តិសមទេ  ក្នុង​ឋានៈ​​លោក​ជា​អគ្គលេខាធិការ​​អសប អាណាព្យាបាល​លើ​​​ពិភព​លោក »។

ផ្ទុយ​ទៅវិញ អង្គការ Human Rights Watch បានផ្តល់​ ពិន្ទុល្អមួយ​ដែរ​ឲ្យ​​លោក​បាន គីមូន ចំពោះ​ ការសន្យានិង​សេចក្តី​ថ្លែងការណ៍​របស់លោក​យ៉ាង​ម៉ឺងម៉ាត់​ស្តីពី ​វិបត្តិ​នៅ​ក្នុង​ប្រទេស​កូត ឌីវ័រ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ