អានតួអត្ថបទ
ស.រ.អា.

បវេសនកាល​នយោបាយ​នៃ​រដ្ឋសភា​ថ្មី

អ្នក​តំណាង​រាស្ត្រ​ទាំង​៤៣៥​រូប​និងសមាជិក​ព្រឹទ្ធសភា​ចំនួន​១/៣​ត្រូវ​បាន ​ផ្លាស់​ថ្មី​ នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំទៅ​២០១០​។​ឥឡូវ​ គណបក្ស​សាធារណរដ្ឋ​ជា​គណបក្ស​ប្រឆាំង​មាន​អាសនៈ​ភាគ​ច្រើន​នៅ​សភា​ជាន់​ទាប​ ។​ ពួក​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​បារ៉ាក​ អូបាម៉ា​នៅ​តែ​កាន់​ក្តាប់​ព្រឹទ្ធសភា​ ប៉ុន្តែ​មាន​អាសនៈ​ភាគ​ច្រើន​លើស​ពួក​អ្នក​សាធារណរដ្ឋ​តែ​បន្តិច​បន្តួច​ ប៉ុណ្ណោះ​។​បវេសនកាល​លើក​នេះ​ច្បាស់​ជា​នឹង​មាន​ការប្រឈម​មុខ​គ្នា​ខាង​ នយោបាយ​ដ៏​ច្រើន​។

ផ្ទៃក្នុង​នៃ​រដ្ឋសភា​អាមេរិក នៅ​វ៉ាស៊ីនតោន
ផ្ទៃក្នុង​នៃ​រដ្ឋសភា​អាមេរិក នៅ​វ៉ាស៊ីនតោន ©Susan Sterner
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍​របស់ Raphaël REYNES ពីវ៉ាស៊ីនតោន ប្រែសំរួល​ដោយ វីនស្តុន រតនា

ការតស៊ូ​មតិ​ជុំវិញ​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​នឹង​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃ​១២មករា​ទៅ។​គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ពួក​អ្នក​តំណាង​រាស្ត្រ​សាធារណរដ្ឋ​មាន​បំណង​នឹង​បោះ​ឆ្នោត​លុប​ចោល​អត្ថបទ​គម្រោង​ច្បាប់​ដែល​គេ​យល់​ឃើញ​ថា​ នឹង​ធ្វើ​ឱ្យ​រដ្ឋ​ចាយ​វាយ​ប្រាក់​ថវិកា​ច្រើន​ណាស់​ហើយ​និង​បំផ្លាញ​ការងារ​។ប៉ុន្តែ​ពួក​អ្នក​សាធារណរដ្ឋ​ជា​ពួក​អ្នក​ប្រឆាំង​គន់​គិត​នឹង​ប្រឆាំង​ជំទាស់​អ្វីៗ​ទៀត​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​។

មេ​ដឹកនាំ​ថ្មី​នៃ​ពួក​អ្នក​តំណាង​រាស្ត្រ​សាធារណរដ្ឋ​ភាគ​ច្រើន​ នៅ​សភា​អ្នក​តំណាង​គឺ​លោក​Eric​ Cantor​បាន​អះអាង​នៅ​ថ្ងៃ​៤​មករា​ម្សិល​មិញ​ថា​ គណបក្ស​គាត់​នឹង​ដាក់​ជូន​សភា​ពិនិត្យ​អត្ថបទ​ច្បាប់​មួយ​រាល់​សប្តាហ៍​ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ប្រាក់​ចំណាយ​របស់​សហព័ន្ធ​។ថវិកា​របស់​កងទ័ព​និង​ប្រាក់​ចំណាយ​ទៅ​លើ​ដំណើរ​ការប្រព្រឹត្ត​ទៅ​នៃ​រដ្ឋសភា​ក៏​ជា​ទី​ដៅ​នៃ​ការវាយ​ប្រហារ​របស់​ពួក​អ្នក​សាធារណរដ្ឋ​ដែរ​។

ពួក​អ្នក​ប្រជាធិបតេយ្យ​ដែល​ខឹង​ក្តៅ​ក្រហាយ​បាន​និយាយ​អំពី​”​ ឆាក​ល្ខោន​នយោបាយ​ “​ ។មុន​នឹង​បោះបង់​ចោល​កន្លែង​ខ្លួន​ជា​ប្រធាន​សភា​អ្នក​តំណាង​ ​ លោក​ស្រី​Nancy​ Pelosi​ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ​ បាន​ដៀល​ត្មះ​រាល់​ឆន្ទៈ​ចង់​លុប​ចោល​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​។​លោក​ស្រី​ជា​មេកើយ​សែន​អប្រជាប្រិយ​នៃ​ពួក​អ្នក​តំណាង​រាស្ត្រ​ប្រជាធិបតេយ្យ​បាន​រំលឹក​ប្រាប់​ថា​​អត្ថបទ​គម្រោង​ច្បាប់​បាន​អនុញ្ញាត​ ជាអាទិ៍​ ឱ្យ​បង្កើត​ “​ ធម្មនុញ្ញនៃ​សិទ្ធិ​អ្នក​ជម្ងឺ​ “​ ។​ធម្មនុញ្ញ​នេះ​នឹង​ត្រូវ​រលាយ​សាប​សូន្យ​ ​ ប្រសិន​បើ​អត្ថបទ​គម្រោង​ច្បាប់​ទាំង​មូល​នឹង​ត្រូវ​លុប​ចោល​។

នៅ​ក្នុង​យន្តហោះ​ដែល​គាត់​ជិះ​វិល​ត្រឡប់​ពី​កោះ​ហាវ៉ៃ​មក​វិញ​ ​ លោក​បារ៉ាក​ អូបាម៉ា​បាន​ស្តី​បន្ទោស​ពួក​អ្នក​ប្រឆាំង​គឺ​ពួក​អ្នក​សាធារណរដ្ឋ​ដែល​តាម​ប្រសាសន៍​របស់​គាត់​ត្រូវ​តែ​”​ យល់​ថា​ ពួក​គេ​នឹង​មាន​ពេល​គ្រប់​គ្រាន់​ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១២​ “​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ