អានតួអត្ថបទ
ស.រ.អា

លោក​Tom Donilon​ ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​រ​បស់​លោក​បារ៉ាក​ អូបាម៉ា​

លោក Tom​ Donilon​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​របស់​លោក​ប្រធានាធិបតី​បារ៉ាក អូបាម៉ា​ជំនួស​និង​បន្ត​ពី​លោក​ឩត្តមសេនីយ James​ Jones​ដែល​បាន​សុំ​លា​ឈប់​ពី​មុខ​តំណែង​នេះ។ គឺ​ប្រាកដ​ជា​សញ្ញា​មួយ​ដែល​ចង្អុល​បង្ហាញ​ថា​ ស.រ.អា.ចង់​ពន្លឿន​ការចាក​ចេញ​នៃ​កងទ័ព​របស់​ខ្លួន​ពី​អាហ្វហ្កានិស្តង់​។ទីប្រឹក្សា​ថ្មី​របស់​លោក​បារ៉ាក​ អូបាម៉ា​ទទួល​បន្ទុក​ខាង​សន្តិសុខ​ជាតិ​ ត្រូវ​គេ​ស្គាល់​ថា​មាន​ទស្សនៈ​យល់​ឃើញ​ មិន​ជឿ​ថា​ស.រ.អា.​អាច​នឹង​ឈ្នះ​សង្គ្រាម​នៅ​អាហ្វហ្កានិស្តង់​នោះ​ទេ។លោក​Tom​ Donilon​ ជា​ញាតិ​ម្នាក់​និង​ថែម​ទាំង​ជា​អ្នក​ស្និទ្ធ​ស្នាល​ម្នាក់​របស់​លោក​ប្រធានាធិបតី​ទៀត​ផង។

លោក Tom Donilon​ជាទីប្រឹក្សា​រប​ស់​លោក Barack Obama ទទួល​បន្ទុក​ខាង​សន្តិសុខជាតិ
លោក Tom Donilon​ជាទីប្រឹក្សា​រប​ស់​លោក Barack Obama ទទួល​បន្ទុក​ខាង​សន្តិសុខជាតិ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

02:27

សេចក្តីរាយការណ៍​របស់ Jean-Louis POURTET​ ពីទីក្រុង Washington​ដែល​ប្រែសម្រួលដោយ វីនស្តុន​ រតនា

លោក​Tom​ Donilon ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ជំនាន់​លោក​អតីត​ប្រធានាធិបតី​Jimmy​ Carter។កាល​ណោះ​ គាត់​រ៉ាប់​រង​ទំនាក់​ទំនង​រវាង​សេត​វិមាន​និង​រដ្ឋ​សភា។ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សិប​ឆ្នាំ​ក្រោយ​មក​ ​ គាត់​នៅ​តែ​បន្ត​ដើរ​តួ​នាទី​មួយ​ នៅ​ក្នុង​ផ្ទៃ​គណបក្ស​ប្រជាធិបតេយ្យ​។នៅ​ពេល​ដែល​លោក​Bill​ Clinton​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ ​ គាត់​ក្លាយ​ជា​នាយខុទ្ទកាល័យ​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ Warren​ Christopher​។បន្ទាប់​មក​ គាត់​ប្រកប​មុខ​របរ​គាត់​ជា​មេធាវី​ឡើង​វិញ​។

ដូច​ដែល​ទិនានុប្បវត្តិ​ហិរញ្ញវត្ថុ​Wall Street Journal រំលឹក​ប្រាប់ដោយវៀចវេរ​ថា លោក Tom Donilon ពីឆ្នាំ ១៩៩៩ មកដល់​ឆ្នាំ ២០០៥ បាន​ធ្វើ​ជា​អនុ​ប្រធា​ននៃ​មហា​ក្រុមហ៊ុន​ដ៏​ធំមួយ​ឈ្មោះ Fannie Mae ខាង​ផ្តល់​ឥណទាន​ដែល​ហុច​សិទ្ធិ​ឲ្យ​កាន់កាប់​របស់​ដាក់​បញ្ចាំ គឺ ក្រុមហ៊ុននេះ​ហើយ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​អចលនទ្រព្យ។ នៅ​ឆ្នាំ​២០០៧ គាត់​បាន​មក​ចូលរួម​ជាមួយ​លោក Barack Obama ដើម្បី​ជួយ​លោក​ Obama​ ឲ្យ​ជាប់​ឆ្នោត។ ដោយជ្រើសរើស​លោក​ Tom Donilon ជាអ្នកស្នង​តំណែង​បន្ត​ពីលោក Jim Jones លោក​ប្រធានាធិបតី ជាជាង​ហៅមនុស្ស​ថ្មីមក បែរ​ជា​បាន​ជ្រើសរើស​សហការីម្នាក់​ដែល​បាន​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នកស្និទ្ធ​ស្នាល​នឹង​គាត់។

ទីប្រឹក្សាថ្មី​ខាង​សន្តិសុខ​ជាតិ​មាន​មតិ​យល់​ឃើញ​ដូច​លោក Obama ថា​ត្រូវ​តែ​ដក​ខ្លួន​ថយ​ចេញ​ពី Afghanistan ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។ គាត់​បាន​គាំទ្រ​ពេញទីផែនការ​ដក​កងទ័ព​អាមេរិកាំង​ចេញ​ពី​ Afghanistan ចាប់​ពីខែ​កក្កដា​ឆ្នាំក្រោយ​២០១១។ ជា​អ្នក​ជំនាញការ​ដ៏​ប្រសប់​ខាង​កិច្ចការ​បរទេស លោក Tom Donilon ​ក៏​ជា​អ្នក​ប៉ិនប្រសប់​ឆាប់​យល់ដឹង​ខាង​កិច្ចការ​នយោបាយ​ផងដែរ។ ដូច្នេះ គាត់​អាច​នឹង​អនុលោម​ការទូត​អាមេរិកាំង​ឲ្យ​ត្រូវនឹង​សេចក្តី​ត្រូវការ​ខាង​បញ្ហា​បោះឆ្នោត​របស់លោក​ប្រធានាធិបតី​ដែល​​គាត់​ជា​ត្រចៀក។

គាត់ មាន​អារម្មណ៍ នៅ​សេតវិមាន​ដូច​ជានៅផ្ទះ​ខ្លួន ។ ប្រពន្ធគាត់​ឈ្មោះ Catherine ពុំស្ថិត​នៅ​ឆ្ងាយណាស់​ពីគាត់ទេ​ គឺ ថា ប្រពន្ធគាត់ ធ្វើជា​នាយ​ខុទ្ទកាល័យ​នៃ​ភរិយា​របស់លោក​អនុប្រធានាធិបតី Joe Biden៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ