អានតួអត្ថបទ
អាមេរិក

ជំនួបកំពូល​ស្តីពី​ថាមពល​និងអាកាសធាតុ​នៅWashington​

អ្នក​តំណាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច ​ខ្លាំង​ នៅ​លើ​ពិភពលោក​រួម​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​ចន្ទ​នេះ​និង​ថ្ងៃ​អង្គារ​ស្អែក​ នៅ​Washington ដើម្បី​និយាយ​អំពី​ថាមពល​ស្អាតស្អំ​និង​សាកល្បង​និយាយ​ឲ្យចុះ​សម្រុង​គ្នា​ ស្តីពី​សន្ធិសញ្ញា​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ការឡើង​កំដៅ​អាកាស​ ធាតុ​នៅ​លើ​ភព​ផែនដី។ 

អ្នក​តំណាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចខ្លាំង​ប្រជុំ​គ្នា​​នៅ​ថ្ងៃ​ចន្ទ​នេះ​​និង​ថ្ងៃ​អង្គារ​ស្អែក​ ​​នៅ​Washington ​ដើម្បី​និយាយ​អំពី​​ថាមពល​​ស្អាតស្អំ​
អ្នក​តំណាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចខ្លាំង​ប្រជុំ​គ្នា​​នៅ​ថ្ងៃ​ចន្ទ​នេះ​​និង​ថ្ងៃ​អង្គារ​ស្អែក​ ​​នៅ​Washington ​ដើម្បី​និយាយ​អំពី​​ថាមពល​​ស្អាតស្អំ​ ©Flickr/ dcJohn
ផ្សាយពាណិជ្ជកម្ម

02:19

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​នៃ​២១​ប្រទេស​គឺ​អូស្ត្រាលី​ ប្រេស៊ីល​អង់គ្លេស​ កាណាដា​ ចិន​ ដាណឺម៉ាក​ ហ្វាំងឡង់ដឺ៍​ បារាំង​ អាល្លឺម៉ង់​ ឥណ្ឌា​ អ៊ីតាលី​ ជប៉ុន​ ម៉ិចស៊ិក​ ណ័រវែស​ រុស្ស៊ី​ កូរ៉េ​ខាង​ត្បូង​ អេស្ប៉ាញ​ អាហ្វ្រិក​ខាង​ត្បូង​ ស៊ុយអេដ​ ​ អេមៀរ៉ា​អារ៉ាប​រួម​និង​សហរដ្ឋ​អាមេរិក​ នឹង​រួម​ប្រជុំ​គ្នា​ នៅ​Washington​ ស្រប​តាម​ការ​អញ្ជើញ​របស់​រដ្ឋការ​លោក​បារ៉ាក​ អូបាម៉ា​ ​ ប្រកប​ដោយ​គោល​ដៅ​ជា​អាទិភាព​គឺ​ការ​បង្កើត​ការងារ​ក្នុង​វិស័យ​បរិស្ថាន។

 
ក្រសួង​ថាមពល​អាមេរិកាំង​បាន​បញ្ជាក់​ប្រាប់​ថា​ ជំនួប​នេះ​គឺ​ជា​ឱកាស​អាច​ឲ្យ​ប្រកាស​អំពី​ដើម​គំនិត​រួមគ្នា​ពី​ខាង​បណ្តា​ប្រទេស​ប្រកប​ដោយ​សេដ្ឋកិច្ច​រីក​លូតលាស់​ខ្លាំង​ដែល​ផលិត​បាន​ផលិតផល​សរុប​ក្នុង​ប្រទេស​បាន​ចំនួន​៨០%នៅលើ​ពិភពលោក​និង​ដែលបាន​ខ្វែង​មតិ​ស្តីពី​បញ្ហា​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជា​យថាហេតុ​ស្ដីពី​ការ​ឡើង​កំដៅ​នៃ​អាកាស​ធាតុ​ នៅ​ពេល​ដែល​បណ្តា​ប្រទេស​រីក​លូតលាស់​ខ្លាំង​ទាមទារ​ឲ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ច្បាស់លាស់​ពី​ខាង​បណ្តា​ប្រទេស​រីកចម្រើន​ថ្មី​ខាង​ឧស្សាហកម្ម​ដូច​យ៉ាង​ប្រទេស​ចិន​ក្នុង​ការ​កម្រិត​ការ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក​ធ្យូង​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើងក្តៅ​នៅ​លើ​ភព​ផែនដី។

ថាមពល​ស្អាតស្អំ​ត្រូវ​ចាត់ទុក​ជា​វិស័យ​មួយ​ប្រកប​ដោយ​ផល​ប្រ​យោជន៍​​រួម។​ លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​៥ឆ្នាំ​មួយ​ថ្លៃ​១៥០លាន​ដុល្លារ​នៅ​ឆ្នាំ​ទៅ​នៅ​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ដើម្បី​សហប្រតិបត្តិការ​ជាមួយ​រដ្ឋការ​ប៉េកាំង​ជា​អាទិ៍​ក្នុង​វិស័យ​យានយន្ត​ដើរ​ដោយ​ចរន្ត​អគ្គិសនី។

តាមមតិ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិកាំង​Gary Locke ថ្លែង​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រមុន​ថា​” ការរីក​លូតលាស់​នៃ​ថាមពល​ស្អាតស្អំ​និង​បច្ចេកវិទ្យា​ដើម្បី​កែ​លំអ​ប្រសិទ្ធិភាព​ខាង​ថាមពល​អាច​តំណាង​ឱកាស​សេដ្ឋកិច្ច​ដ៏​ធំបំផុត​នៃ​សតវត្សរ៍​ទី២១​”។

ក្នុង​ចំណោម​វិស័យ​ប្រឈម​មុខ​ អង្គ​ជំនួប​កំពូល​នឹង​លើក​ឡើង​អំពី​បទដ្ឋាន​ប្រសិទ្ធិភាព​ខាង​ថាមពល​ ថាមពល​បានមក​ពី​ពន្លឺ​ព្រះ​អាទិត្យ​និង​ពី​កម្លាំង​ខ្យល់បក់​ហើយនិង​អំពី​មធ្យោបាយ​ផ្គត់ផ្គង់​ថាមពល​ឲ្យ​ទៅ​អ្នក​ដែល​គ្មាន​វា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ