អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ខែ​​មិថុនា ២០១០​ ជា​​ខែ​​ក្តៅ​​បំផុត​​នៅ​​លើ​​ភព​ផែនដី

ខែ​មិថុនា​ជា​ខែ​ក្តៅ​បំផុត នៅ​លើ​ភពផែនដី ចាប់តាំង​ពី​មាន​សម្រង់​សីតុណ្ហភាព​មក ហើយ​សីតុណ្ហភាព​ជា​មធ្យម​ពី​ខែ​មេសា​មក​ខែ​មិថុនា មាន​កំរិត​ខ្ពស់​បំផុត​ពុំ​ដែល​ជួប​ប្រទះ​សោះ ស្រប​តាម​ការវាស់វែង​របស់​ទី​ភ្នាក់ងារ មហាសាគរ និង​បរិយាកាស អាមេរិកាំង ហៅកាត់​ថា NOAA ចុះផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​កក្កដា។

ចំហាយ​កម្តៅ​ និង​ផ្សែង​បំពុល​​​​ នៅ​ក្នុង​អាកាស នៅ​តាម​ទីក្រុងធំៗ
ចំហាយ​កម្តៅ​ និង​ផ្សែង​បំពុល​​​​ នៅ​ក្នុង​អាកាស នៅ​តាម​ទីក្រុងធំៗ AFP
ផ្សាយពាណិជ្ជកម្ម

02:00

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

អាកាស​ធាតុ​ក្តៅ​ណាស់​ នៅ​លើ​ភព​ផែនដី។ ស្រប​តាម​ទិន្នន័យ​ផ្តល់​ដោយ​ទី​ភ្នាក់ងារ​មហាសាគរ​​និង​បរិយាកាស​អាមេរិកាំង​ ហៅ​កាត់​ថា​NOAA ខែ​មិថុនា​ឆ្នាំ​២០១០ គឺ​​ជាខែ​ក្តៅ​បំផុត​នៅ​ក្នុង​ប្រវត្តិសម្រង់សីតុណ្ហភាព​ជា​មធ្យម​ចាប់​ធ្វើ​នៅ​ឆ្នាំ​១៨៨០។ សីតុណ្ហភាព​កំរិត ១៦,២​អង្សា​ គឺ ០,៦៨​អង្សា​លើសសីតុណ្ហភាព​ជា​មធ្យម​នៅ​សតវត្ស​ទី​២០ (ដែល​មាន​កំរិត​ប្រមាណ ជា ១៥,៥​អង្សា)។ ឃើញ​ថា​វា​មាន​ទំនង​មិន​ជា​អ្វី​ទេ ប៉ុន្តែ​បើ​គិត​ទៅ​លើ​ភព​ផែន​ដី​ទាំង​មូល​វិញ​វា​មាន​ភាព​ខុស​គ្នា​ខ្លាំង ​នៅ​តាម​កន្លែង​ខ្លះ​សីតុណ្ហភាពជា​មធ្យមមាន​កំរិត​លើស​ពី ៤​ ឬ​​ក៏​រហូត​ដល់​ទៅ​៥​អង្សា​ផង ដូច​ជា​ក្នុង​ករណី​នៅ​ភាគ​កណ្តាល និង​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក នៅ​ប្រទេស​ប៉េរូ នៅ​ភាគ​ខាង​កើត និង​ខាង​លិច​ប្រទេស​រុស្ស៊ី នៅ​ម៉ុងហ្គោលី នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន ឬ​ក៏​នៅ​ហ្ក្រូអិនឡង់​ ​ ស្រប​តាម​ផែនទី​ដែល​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ NOAA​ ដែល​យោង​ទៅ​លើ​ សីតុណ្ហភាព​កំរិត​ជា​មធ្យម​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១​មក​ទល់​​ឆ្នាំ​២០០០។

មាន​តែ​ភូមិភាគ​ស្កង់ឌីណាវី ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ និង​ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេរិក ឬ​ក៏​អេស្ប៉ាញ​ប៉ុណ្ណោះ (ដែល​មាន​សីតុណ្ហភាព​កំរិត​ទាប​បំផុត​ចាប់​ពី​ឆ្នាំ​១៩៩៧មក) ចៀសវាង​សីតុណ្ហភាព​ក្តៅ​ខ្លាំង។ មណ្ឌល​ទាំ​ង​នេះ បាន​ជួបប្រទះ​រហូត​​​ដល់ទៅការ​​ស្រុត​ចុះ​សីតុណ្ហភាពបន្តិច​ទៀត​ផង។

មហាសាគរ​ក៏​ជួ​ប​ប្រទះ​សីតុណ្ហភាព​ ល្អ​ប្រសើរ​ជា​ងមុន​បន្តិច​ដែរ ដោយ​ហេតុ​ថា​គឺ​ជា​ខែ​មិថុនា ទី​បូន​ប៉ុណ្ណោះ​ដែលមាន​ សីតុណ្ហភាព​​ក្តៅ​បំផុត ដែល​មហា​សាគរ​ជួប​ប្រទះ (​ជា​មធ្យម​​ ១៦,៤ អង្សា គឺ​មានកំ​រិត​០,៥៤​អង្សាលើ​កំរិត​ជា​មធ្យម​ នៅ​សតវត្ស​ទី​២០)។ នៅ​លើ​ដី​គោក​ មាន​កំណើន​កំរិត​ ១,០៧​អង្សា បើ​ប្រៀប​ធៀប​ទៅ​នឹង​សតវត្ស​មុន។ គួរ​ឲ្យ​កាន់​តែ​ព្រួយ​បារម្ភ​ ដ្បិត​បាតុភូត​មិន​ទំនង​ជា​កើត​មាន​ទៀង​ពេល​ទេ។ ពី​ខែ​មេសា មក​ខែមិថុនា ២០១០ គឺ​ជា​រយៈ​ពេល​ក្តៅ​បំផុត​មិន​ធ្លាប់​ដែល​ជួប​ប្រទះ​ រីឯ​ពី​ខែ​មករា មក​ទល់​តែ​មិថុនាគឺ​ជា​រយៈ​ពេល​ទី​ពីរ​ក្តៅ​បំផុត​ បន្ទាប់​ពី​ឆ្នាំ ២០០៧​មក។ ការ​ឡើង​កម្តៅ​​នៃ​អាកាស​ធាតុ កាន់​តែ​មាន​សភាពជាក់ស្តែង​រៀង​រាល់​ឆ្នាំ។ នេះ​ជា​ការ​កត់​សម្គាល់​ឃើញ​​ពុំ​សូវ​ធ្វើ​ឲ្យ​កក់​ក្តៅ​ក្នុង​ចិត្ត​ប៉ុន្មាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ