អានតួអត្ថបទ
សហរដ្ឋអាមេរិក

Barack Obama ប្រកាស​ផែនការ​ជាតិ​លើក​ទី ១​ប្រឆំាង​នឹង​ជំងឺ​អេដស៍

កាល​ពី​ថ្ងៃ​អង្គារ ទី១៣ កក្កដា ម្សិលមិញ លោក​ប្រធានាធីបតី​អាមេរិក Barack Obama បាន​ប្រកាស​នូវ​ផែនការ​ជាតិ​លើក​ទី​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ ​ស៊ីដា ឬ​អេដស៍។ កម្មវត្ថុ​សំខាន់​មាន​ពីរ ទី​មួយ៖ កាត់​បន្ថយ​ចំនួន​អ្នក​ឆ្លង​ជំងឺ​ស៊ីដា ឬ​អេដស៍​ប្រចំា​ឆ្នំា​ឲ្យ​បាន ២៥​ភាគរយ ក្នុង​រយៈពេល ៥​ឆ្នំា និង​ទីពីរ៖ ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ជំងឺ​ទទួល​បាន​នូវ​ថ្នំា​ព្យាបាល​គ្រប់គ្រាន់។

ប្រធានាធិបតី​អាមេរិក​Barack Obamaប្រកាស​ផែនការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ក្នុង​ប្រទេស​អាមេរិក
ប្រធានាធិបតី​អាមេរិក​Barack Obamaប្រកាស​ផែនការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ក្នុង​ប្រទេស​អាមេរិក ©White Hosue
ផ្សាយពាណិជ្ជកម្ម

01:44

សេចក្តី​រាយការណ៍ របស់​គួច គន្ធារ៉ា

គួច គន្ធារ៉ា

នៅ​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន មាន​មនុស្ស​ជាង​មួយ​លាន​នាក់​កំពុង​រស់​នៅ​ជា​មួយ​នឹង​មេរោគ​ស៊ីដា ឬ​អេដស៍។ ជា​រៀងរាល់​ឆ្នំា មាន​អ្នក​ឆ្លង​ថ្មី​ជាង ៥០ ០០០​នាក់​បន្ថែម​ទៀត។ អ្នក​ដែល​ទទួល​រងគ្រោះ​ដោយ​ជំងឺ​ ស៊ីដា ឬ​អេដស៍​ខ្លំាង​ជាង​គេ ច្រើន​ជា​ពលរដ្ឋ​អាមេរិកំាង​ស្បែក​ខ្មៅ​ដែល​មាន​​ប្រមាណ ១៣​ភាគរយ​នៃ​ពលរដ្ឋអាមេរិកំាង​សរុប។ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកំាង​ដែល​មាន​ផ្ទុក​មេរោគ​ស៊ីដា ឬ​អេដស៍​ទំាង​ជាង​មួយ​លាន​នាក់​នោះ មាន​ប្រមាណ​ពាក់​កណ្តាល​ជា​ពលរដ្ឋ​អាមេរិកំាង​ស្បែក​ខ្មៅ។

ទីក្រុង​វ៉ាស៊ីនតោន​ដែល​សម្បូរ​ដោយ​ពលរដ្ឋ​អាមេរិកំាង​ស្បែក​ខ្មៅ​រស់នៅ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទីក្រុង​មួយ​ដែល​មាន​អ្នកផ្ទុក​មេរោគ​ស៊ីដា ឬ​អេដស៍​ច្រើន​ជាង​គេ ពោល​មាន​រហូត​ដល់​ទៅ ៣​ភាគរយ​ឯណោះ។ អត្រា​នេះ បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​តែ​មួយ​ប៉ុណ្ណោះ ចំនួន​អ្នកផ្ទុក​មេរោគ​ស៊ីដា ឬ​អេដស៍​មាន​ច្រើន​ជាង​នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​ទៅ​ទៀត ដូច​យ៉ាង ប្រទេស Burkina Faso ឬ​ប្រទេស Sénégal។

ដូច្នេះ ផែនការ​ជាតិ​ប្រឆំាង​នឹង​ជំងឺ​ស៊ីដា ឬ​អេដស៍​ដែល​ប្រកាស​ដោយ​លោក Barack Obama គឺ​សំដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ឆ្លង​ថ្មី តាមរយៈ​ការបង្កើន​យុទ្ធនាការ​បង្ការ និង​ការជម្រុញ​ពលរដ្ឋ​ឲ្យ​ទៅ​ធ្វើ​តេស្ត​ឈាម។ នៅ​សហរដ្ឋអាមេរិក មាន​អ្នកផ្ទុក​មេរោគ​ស៊ីដា ឬ​អេដស៍​ម្នាក់ ក្នុង​ចំណោម ៥​នាក់ បាន​បដិសេធ​ថា​ខ្លួន​គ្មាន​មេរោគ​ ស៊ីដា ឬ​អេដស៍​ទេ។ អ្វី​ដែល​លោក Barack Obama ចង់​បាន គឺ​បង្កើន​បន្ថែម​វិធានការ​បង្ការ និង​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ជំងឺ​ទទួល​បាន​ថ្នំា​ព្យាបាល​គ្រប់​គ្រាន់ ដោយ​គ្មាន​ការ​រើសអើង។ ការអនុវត្តន៍​ផែនការ​ជាតិ​ប្រឆំាង​នឹង​ជំងឺ​ស៊ីដា ឬ​អេដស៍​ដោយ​គ្មាន​ការដំឡើង​ថវិកា​ទេ តែ​លោក Barack Obama ចង់​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ថវិកា​ដែល​មាន​ស្រាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ចំ​ទិសដៅ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ