អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក បារ៉ាក់ អូបាម៉ា ធ្វើសមាជ​ប្រចាំឆ្នាំ​ជាលក្ខណៈ​ឃោសនា​បោះឆ្នោត​

ថ្ងៃ​ទី​២៤​មករា​ ម្សិលមិញ លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិកអាមេរិក​ បាន​ថ្លៃង​សុន្ទរកថា “ស្តីពី​ស្ថានភាព​ជាតិ” ​ ជាលើក​ទី​បី និង​អាច​ជា​លើក​ចុង​ក្រោយ ប្រសិន​បើ​លោក​អូបាម៉ា មិន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ជា​ថ្មី​នៅ​ខែ​វិច្ឆិកា។​ នេះ​ជាសមាជ ប្រចាំ​ឆ្នាំ ​ជា​ទម្លាប់ និង​ជា​ប្រពៃណី​ ដែល​ប្រធានាធិបតី​អាមេរិក​ត្រូវ​ថ្លែងពី​ ​​ “ស្ថានភាព​សហរដ្ឋ​” នៅ​ចំពោះ​មុខ​​​សភា និង​ព្រឹទ្ធិសភា​​អាមេរិក ក៏​ប៉ុន្តែ​សុន្ទរកថា​លើក​នេះ មាន​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ ជា​ការ​ឃោសនា​នយោបាយ​ សម្រាប់​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ ខាង​មុខ​នេះ។

លោក​ បារ៉ាក់ អូបាម៉ា ​ថ្លែង​សុន្ទរកថានៅ​ចំពោះ​មុខ​សមាជិក​សភា និង​ព្រឹទ្ធ​សភា​អាមេរិក ថ្ងៃ​ទី ២៤​មករា ២០១២
លោក​ បារ៉ាក់ អូបាម៉ា ​ថ្លែង​សុន្ទរកថានៅ​ចំពោះ​មុខ​សមាជិក​សភា និង​ព្រឹទ្ធ​សភា​អាមេរិក ថ្ងៃ​ទី ២៤​មករា ២០១២
ផ្សាយពាណិជ្ជកម្ម

 សុន្ទរកថា ប្រមាណ​ជាង​មួយ​ម៉ោង នៅ​ចំពោះ​មុខ​សមាជិក​សភា និង​ព្រឹទ្ធសភា ដែល​លោក​ប្រធានាធិបតី​អាមេរិក បានសម្អិត​សម្អាង​​ដោយ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​ទីប្រឹក្សា​ បាន​វាយ​ប្រហារ​ ជា​បឋម​ ទៅ​កា​រ​ប្រេះឆា នៅ​សភា និង​ព្រឹទ្ធសភា ការ​ជំទាស់ ជាស្វ័យប្រវត្តិ និង​ឥត​ឈប់ឈរ​​ ពី​សំណាក់​គណបក្ស​ ប្រឆាំង​​សាធារណរដ្ឋ​ ដែលបើ​តាម​​លោក​អូបាម៉ា គឺ​ជា​ឧបសគ្គ​ចំបង​ក្នុង​ការ​ជំរុញ​ប្រទេស​ឱ្យ​ដើរ​ទៅ​មុខ​បាន។

 
បន្ទាប់​មក ​លោក អូបាម៉ា បានលើក​ឡើង​ពី​បញ្ហា​​សេដ្ឋកិច្ច ដោយ​បាន​គូសវាស​ផែនការ​កសាង​សេដ្ឋកិច្ច​យូរ​អង្វែង​មួយ។ ពោល​គឺ​ ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធដារ ដោយ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ យ៉ាង​​តិច​បំផុត​ ៣០% ពី​ក្រុម​អ្នក​មាន -មហាសេដ្ឋី​ ដើម្បី​​​ផ្តល់​សំណាង​ស្មើៗគ្នា​ដល់​គ្រប់​ជន​អាមេរិក​​។

សើរើ​ឡើង​វិញ ច្បាប់ពន្ធ​ដារ​ចំពោះ​ក្រុមហ៊ុន ដើម្បី​​ឱ្យ​រោងចក្រ​សហគ្រាស​បន្ត​ឈរ​ជើង​នៅ​សហរដ្ឋ​អាមេរិក និងទាក់ទាញ​​​វិនិយោគិន​បរទេស​មក​រក​ស៊ី​នៅ​សហរដ្ឋ។ ​ទប់​ស្កាត់​ការ​​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ខុស​ច្បាប់​ មាន​ជាទិ៍​មក​ពី​ចិន ក៏​ជា​អាទិភាព​មួយ​របស់​រដ្ឋបាល​អូបាម៉ា​ដែរ ព្រោះ​វា​អាច​នាំ​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​អាមេរិក។

ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតិ​អាមេរិក មាន​ជំហរ​ដាច់ខាត ​ហាមឃាត់​ក្រុង​តេអេរ៉ង់ មិន​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ឡើយ។ អាមេរិក​អាច​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ! នេះ​​ជា​ការ​ធានា​អះអាង​របស់​លោក​អូបាម៉ា មុន​នឹង​បញ្ជាក់​ថា “ការចរចា​ដោយ​សន្តិវិធី​ជាមួយ​អ៊ីរ៉ង់​មិន​ទាន់​ហួសពេលទេ”។

គ្មាន​អ្វី​ភ្ញាក់ផ្អើល បក្ស​សាធារណរដ្ឋ​ បាន​បញ្ចេញ​ប្រតិកម្ម​​ភាព​បន្ទាប់​ពី​បាន​ស្តាប់​សុន្ទរកថា​ប្រធានាធិបតី​រួច ដោយ​បាន​បន្ទោស​លោក អូបាម៉ា ថា​ភ្លេច​លើក​ឡើង​ពី​បញ្ហា​អត់​ការងារ និង​ហៅ​លោក​អូបាម៉ា​ថា ជា​ប្រធានាធិបតី​បរាជ័យ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ