អានតួអត្ថបទ
ស រ អា

លោកបារ៉ាក អូបាម៉ា​ទទួល​យក​ជា​បានការ ការគំរាម​កំហែង​របស់​ពួកភេរវជន

លោក​បារ៉ាក​ អូបាម៉ា​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ​២៩​តុលា​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​ ដើម្បី​ជម្រាប​ប្រាប់​ប្រជាជន​អាមេរិកាំង​ឱ្យ​ដឹង​អំពី​ស្ថានភាព​នៃ​កញ្ចប់​ គួរ​ឱ្យ​មន្ទិល​សង្ស័យ​រក​ឃើញ​នៅ​ក្នុង​យន្តហោះ​ដឹក​ទំនិញ​២​គ្រឿង​ មួយ​នៅ​ទីក្រុង​Dubai​ ​ មួយ​ទៀត​នៅ​ប្រទេស​អង់គ្លេស​។ម្យ៉ាង​ទៀត​ សេតវិមាន​បាន​អរគុណ​Arabie​ Saoudite​ ចំពោះ​ជំនួយ​របស់​ប្រទេស​នេះ​ដែល​បាន​អនុញ្ញាត​ឱ្យ​ស្គាល់​ភិន​ភាគ​ អត្តសញ្ញាណ​នៃ​ការគំរាម​កំហែង​នៃ​កញ្ចប់​ផ្ញើ​ពី​ប្រទេស​យេមេន​មក​កាន់​ ស.រ.អា។

ប្រធានាធិបតី​អាមេរិកាំង​ធ្វើ​សន្និសីទ​កាសែត​​ពី​កញ្ចប់​គួរ​ឱ្យ​មន្ទិល​សង្ស័យ ដែល​ផ្ញើ​មក​ពី​ប្រទេស​យេមេន កាល​ពី​ថ្ងៃ​សុក្រ​ទី ២៩ តុលា ២០១០
ប្រធានាធិបតី​អាមេរិកាំង​ធ្វើ​សន្និសីទ​កាសែត​​ពី​កញ្ចប់​គួរ​ឱ្យ​មន្ទិល​សង្ស័យ ដែល​ផ្ញើ​មក​ពី​ប្រទេស​យេមេន កាល​ពី​ថ្ងៃ​សុក្រ​ទី ២៩ តុលា ២០១០ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

02:10

សេចក្តី​រាយការណ៍​របស់​Jean-Louis Pourtet ពី​ទីក្រុង​Washington ប្រែសម្រួល​ដោយ​វីនស្តុន រតនា

សំរាប់​លោក​ប្រធានាធិបតី​អាមេរិកាំង​ដែល​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្ល៉េះ​ បាន​ទទួល​ព័ត៌មាន​ពី​ទី​ប្រឹក្សា​របស់​គាត់​ទទួល​បន្ទុក​ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​គឺ​លោក​John​ Brennan​ ការគំរាម​កំហែង​របស់​ពួក​ភេរវជន​អាច​”​ ទទួល​យក​ជា​បានការ”។ គាត់​បាន​បញ្ជាក់​ប្រាប់​ថា​ កញ្ចប់​គួរ​ឱ្យ​មន្ទិល​សង្ស័យ​ត្រូវ​បាន​ផ្ញើ​សំដៅ​ទៅ​ឱ្យ​វិហារ​ពួក​Juifs​ពីរ​នៅ​ទី​ក្រុង​Chicago​ និង​ទំនង​ជា​មាន​គ្រឿង​ផ្ទុះ។

លោក​បារ៉ាក​ អូបាម៉ា​ បាន​យក​ម្រាម​ដៃ​ចង្អុល​ចោទ​ប្រកាន់​ពួក​ភេរវជន​មួយ​ក្រុម​ថា​ “​ ថ្វី​បើ​យើង​នៅ​តែ​បន្ត​ប្រមែប្រមូល​គ្រប់​តែ​ហេតុការណ៍​ក៏​ដោយ ក៏​យើង​ដឹងថា​ កញ្ចប់​មក​ពី​ប្រទេស​យេមេន។ យើង​ក៏​ដឹង​ដែរ​ថា​ អាល់-កៃដា​នៅ​ឩបទ្វីប​អារ៉ាប៊ី គឺ​ភេរវជន​មួយ​ក្រុម​តាំង​នៅ​ប្រទេស​យេមេន​ នៅ​តែ​បន្ត​រៀប​ចំ​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រទេស​យើង​ ​ ជន​រួម​ជាតិ​យើង​ ​ មិត្តភក្តិ​និង​សម្ព័ន្ធមិត្ត​របស់​យើង”។

លោក​ប្រធានាធិបតី​បាន​ពោល​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​យេមេន​បាន​សន្យា​ធ្វើ​សហប្រតិបត្តិការ​ពេញ​លេញ​ទាំង​ស្រុង​ នៅ​ក្នុង​ការស៊ើប​អង្កេត។ កញ្ចប់​ទាំង​ពីរ​ពុំ​ដែល​បាន​មក​ដល់​ដី​ស.រ.អា.​ឡើយ​ ​ ដោយ​ហេតុ​វា​ត្រូវ​បាន​ស្ទាក់​ស្កាត់​ចាប់​បាន​នៅ​ទី​ក្រុង​Dubai​និង​ប្រទេស​អង់គ្លេស​ ​ ស្រប​តាម​ប្រភព​ព័ត៌មាន​អាមេរិកាំង​ ​ ដោយ​សារ​ព័ត៌មាន​សម្ងាត់​ផ្តល់​ដោយ​ភ្នាក់ងារ​អារ៉ាប៊ី​ សាអ៊ូឌីត។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ​ ក៏​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ថែមទៀត​នៅ​អាកាសយានដ្ឋាន​អាមេរិកាំង​នានា​ ហើយ​យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អេមីរ៉ា​អារ៉ាបរួម​ត្រូវ​បាន​អម​កំដរ​ការពារ​ដោយ​យន្តហោះ​ប្រដេញ​នៃ​កងទ័ព​អាកាស​រហូត​មក​ដល់​អាកាសយានដ្ឋាន​Kennedy​ នៅ​ទីក្រុង​New​ York​ ពីព្រោះ​នៅ​ក្នុង​យន្តហោះ​នេះ​ មាន​កញ្ចប់​មួយ​មក​ពី​ប្រទេស​យេមេន ប៉ុន្តែ​បន្ទាប់​ពី​បាន​ពិនិត្យ​ឆែកឆេរ​មក​ វា​គ្មាន​ផ្ទុក​គ្រឿង​ផ្ទុះ​អ្វី​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ