អានតួអត្ថបទ
អាកាសធាតុ​

ឆ្នាំ២០១៣​ ជា​ឆ្នាំ​មាន​សីតុណ្ហភាព​ក្តៅជាងគេ​ លំដាប់ទី៦​ គិត​ចាប់ពី​ឆ្នាំ១៨៥០​មក​

យោងតាម​ស្ថិតិ​ផ្លូវការ​របស់​អង្គការ​ឧតុនិយម​ពិភពលោក​​ ចុះផ្សាយ​ជាសាធារណៈ​ នៅថ្ងៃ​ពុធ​៥កុម្ភៈ​នេះ ឆ្នាំ២០១៣ គឺ​ជា​ឆ្នាំ​មានសីតុណ្ហភាព​ក្តៅជាងគេ លំដាប់ទី៦ គិតចាប់​ពី​ឆ្នាំ​១៨៥០មក។ សីតុណ្ហភាពឆ្នាំ២០១៣ គឺក្តៅ​ដូច​ជា​កាលពី​ឆ្នាំ២០០៧ដែរ។ សីតុណ្ហភាព​ជា​​មធ្យម​លើ​ផ្ទៃដី​ និង​​នៅ​មហាសមុទ្រ ក្នុង​ភពផែនដី​យើងនេះ មាន​ដល់ទៅ​ជាង​​០,៥អង្សា លើសពី​​​សីតុណ្ហភាព​ធម្មតា​ ដែល​បាន​ព្យាករណ៍​ទុក​ ចន្លោះពី​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ១៩៩០។ ​ ​

ការកើន​កំដៅ​សីតុណ្ហភាព​​បានធ្វើអោយ​កំពស់​ទឹកសមុទ្រ​កើនឡើង គំរាម​កោះមួយចំនួន​ក្នុង​ផែនដី​យើង។
ការកើន​កំដៅ​សីតុណ្ហភាព​​បានធ្វើអោយ​កំពស់​ទឹកសមុទ្រ​កើនឡើង គំរាម​កោះមួយចំនួន​ក្នុង​ផែនដី​យើង។ © Greenpeace / S. Morgan
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០១៣ គឺ​ជា​ឆ្នាំ​មានសីតុណ្ហភាព​ក្តៅជាងគេ លំដាប់ទី៦ គិតចាប់​ពី​ឆ្នាំ​១៨៥០មក។ ​ទិន្នន័យ​ស្តីពីសីតុណ្ហភាព​ឆ្នាំ​២០១៣ ​របស់​អង្គការ​ឧតុនិយម​ពិភពលោក​​ ចុះផ្សាយ​ជាសាធារណៈ​ នៅថ្ងៃ​ពុធ​នេះ ​ផ្អែក​លើ​ទិន្នន័យ​របស់​​វិទ្យាស្ថាន​ចំនួន៣ គឺ​​វិទ្យាស្ថាន​សម្រាប់ការ​សិក្សា​លំហអាកាស​របស់​អង្គការ​ណាសា មជ្ឈមណ្ឌល​​ទិន្នន័យ​ឧតុនិយម​ជាតិ​អាមេរិក និង​​ការិយាល័យ​​​​​​​មួយ​របស់​អង់គ្លេស។

ជារួម ឆ្នាំ​ចំនួន​១៣ ក្នុង​ចំណោម​ឆ្នាំចំនួន​១៤​​ដែល​មាន​សីតុណ្ហភាព​ក្តៅជាងគេ គិត​​ចាប់ពី​ជំនាន់​បដិវត្តន៍​ឧស្សាហកម្ម​មក ​សុទ្ធតែ​ជា​ឆ្នាំ​ដែល​ស្ថិត​ក្នុង​សតវត្ស​ទី២១​យើង​នេះ។​ ឆ្នាំ២០០៥ និង​ឆ្នាំ២០១០ ជាឆ្នាំ​មានសីតុណ្ហភាពកំពូល គិតជា​មធ្យម​គឺ​​មាន​​០,៥៥អង្សា លើសពី​សីតុណ្ហភាព​​ធម្មតា។ ​ គេ​សង្កេត​​ឃើញ​ សហរដ្ឋអាមេរិក​រង​សីតុណ្ហភាព​ក្តៅ​​​ជាងគេ ក្នុង​ឆ្នាំ២០១២ ហើយ​អូស្ត្រាលី​រង​សីតុណ្ហភាព​ក្តៅ​ដល់កម្រិត​កំពូល​​ ក្នុង​ឆ្នាំ២០១៣។

សីតុណ្ហភាព​មធ្យម​​​​ឆ្នាំ២០១៣ គូស​បញ្ជាក់ពី​ទំនោរ​ឆ្ពោះ​ទៅរ​ក​​ការកើនឡើង​នៃ​សីតុណ្ហភាព​ សម្រាប់​រយៈពេល​វែង។ គិតជា​មធ្យម សីតុណ្ហភាព​ឆ្នាំ២០១៣ មាន​០,០៣​អង្សា​​ លើសពី​សីតុណ្ហភាពធម្មតា គិត​ក្នុងទសវត្ស​ចុងក្រោយ ឆ្នាំ២០០១-២០១០។ ហើយ​សីតុណ្ហភាព​ឆ្នាំ២០១៣ គឺខ្ពស់​ជាង​ឆ្នាំ២០១២ និង​ឆ្នាំ២០១១។

យោងតាម​​អង្គការ​ឧតុនិយមពិភពលោក ​ដោយសារ​តែ​ឧស្ម័ន​ផ្ទះកញ្ចក់​បាន​ប្រមូល​ផ្តុំ​ណែន​តាន់តាប់​​ក្នុង​បរិយាកាស ការកើនកំដៅ​សីតុណ្ហភាព​នឹង​បន្ត​​មាន សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​យើងនេះ​ទៀត។ ​គួរបន្ថែម​ថា ការរីក​កំដៅ​សីតុណ្ហភាព​ និង​ការ​រលាយ​ទឹកកក​ ក្នុង​ផែនដី​យើងនេះ ជា​មូលហេតុ​ធ្វើអោយ​កំពស់​ទឹកសមុទ្រ​កើនឡើង។ ​អ្នកជំនាញ​ឧតុនិយម​ព្យាករណ៍​ទុក​ថា ពីពេលនេះ​រហូត​ដល់​ឆ្នាំ​២១០០ សីតុណ្ហភាព​នឹង​កើនកំដៅ​ពី​០,៣ ទៅ​៤,៨អង្សា​ថែមទៀត​ ​លើស​ពី​ទិសដៅ​​សីតុណ្ហភាព​២អង្សា ដែល​ប្រទេស​​១៩៥​ទូទាំង​ពិភពលោក​ចង់បាន៕  ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ